ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ឡាន​តាក់ស៊ី​ម៉ែត្រ បើក​បុក​ម៉ូតូ របួសធ្ងន់ ២​នាក់ ​

ឡាន​តាក់ស៊ី​ម៉ែត្រ បើក​បុក​ម៉ូតូ របួសធ្ងន់ ២​នាក់ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ២​​នាទី រំលង​អ​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិតនៅតាម បណ្តោយ​ផ្លូវ​លេខ ៦៣ កែង​ផ្លូវ​លេខ ២១៤ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ។ យុវជន​២​នាក់ បាន​រងរបួស​ធ្ងន់ ដោយសារ​ពួកគេ​ជិះ​ម៉ូតូ មួយគ្រឿង ឌុប​គ្នា ហើយ​ត្រូវ​រថយន្ត តាក់ស៊ី​ម៉ែត្រ មួយគ្រឿង បើកបរ​លឿន ដល់​ចំណុច
​ផ្លូវកែង មិន​បន្ថយល្បឿន ក៏​ជ្រុល​បុក​ម៉ូតូ ពេញទំហឹង ។​
​យោងតាម​សេចក្តី រាយការណ៍ ពី​កន្លែងកើតហេតុ​បាន ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​សង្កេតឃើញ មាន​យុវជន ២​នាក់ បាន​ជិះ​ម៉ូតូ មួយគ្រឿង​ម៉ាក​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1A-3906 ឌុប​គ្នា​ធ្វើដំណើរ​តាម បណ្តោយ​ផ្លូវ​លេខ ៦៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន លុះដល់​ចំណុច កែង​ផ្លូវ​លេខ ២១៤ ក៏ត្រូវ​រថយន្ត​តាក់
ស៊ី​ម៉ែត្រ​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2T-7650 កំពុង​បើកបរ តាមផ្លូវ​លេខ ២១៤ ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន បាន​រេ​ចង្កូត​ជ្រុល បុក​ម៉ូតូ​សេ ១២៥ ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ ដួល​នៅនឹងកន្លែង​កើត រង​ការខូចខាត ចំណែក​យុវជន​២​នាក់​ដែល​ជិះ លើ​ម៉ូតូ​នេះ​ត្រូវ រងរបួស​ធ្ងន់ធ្ងរ​បា​ន រថយន្ត​សាមុយ​មក​ដឹក​យកទៅ សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya