ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ខេ​ត្ក​បង្ក្រាប​ករណី​គ្រឿងញៀន ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ​

ប៉េអឹម​ខេ​ត្ក​បង្ក្រាប​ករណី​គ្រឿងញៀន ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ​

កំពង់ចាម ៖ នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៣ កម្លាំង ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង គ្រឿងញៀន​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ដ​កំពង់ចាម ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក សែម ឃាង ជា​នាយការិយាល័យ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ម៉ុ​ន ម៉ា​រ៉ា​ដូ​ណា ហៅ ដូ​ណា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ
​បឹង​កុក​២ សង្កាត់​បឹង​កុក ក្រុង​-​ខេត្ដ​កំពង់ចាម ខណៈដែល​ជនសង្ស័យ​ជិះ​ម៉ូតូ​មក​ឈប់​នៅមុខ​តូប លក់​កាសែត ឋិត​ក្នុងភូមិ​ទី​១១ សង្កាត់​កំពង់ចាម ។​
​ជនសង្ស័យ​ឈ្មោះ ដូ​ណា នេះ​ជា​មុខសញ្ញា​ដែល​សមត្ថកិច្ច​តាមដាន ។ ពេល ឃាត់ខ្លួន​យកមក​ដល់ទី​បញ្ជាការ​ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ដ បាន​ឆែកឆេរ​លើ​ខ្លួន​ជនសង្ស័យ​ឃើញ​មាន​ថ្នាំញៀន ប្រភេទ​ក្រាម​ពណ៌​ស​១​កញ្ចប់​តូច ទម្ងន់​៣៧​ក្រាម ។ នៅ​ចំពោះមុខ​ជនសង្ស័យ​បាន​សារភាពថា ថ្នាំញៀន​នេះ រូបគេ​បាន​ទិញ​ពី​ឈ្មោះ វ៉ាន់ សុធា ហៅ
ធា​សៅ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​១១ សង្កាត់​-​ក្រុង កំពង់ចាម ដើម្បី​យកទៅលក់​បន្ដ និង​កន្លងមក រូបគេ​ក៏​ធ្លាប់​ទិញ​ពី​ឈ្មោះ កា​នែ​ល ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ ភូមិ​ព្រែកជីក សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya