ភ្នំពេញ ៖ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចផ្ទះលេខ៥៦៦ ផ្លូវលេខ១៩៨០ (ក្រោយសាកលវិទ្យាល័យអន្ដរជាតិ)ក្នុងភូមិ-សង្កាត់ភ្នំពេញ ថ្មី ខណ្ឌសែនសុខ។ ឈើគ្រញូងប្រមាណជាង៧តោន ត្រូវបានមន្ដ្រីរដ្ឋបាលព្រៃឈើឆ្មក់ ចូលចាប់បាន ដឹកនាំដោយលោក សុខ រឿន ព្រះរាជអាជ្ញារងអមសាលាដំបូង និងលោក យ៉ុន យុវរិទ្ធ
នាយផ្នែករដ្ឋបាល ព្រៃឈើកណ្ដាល និងចូលរួមដោយលោក អ៊ុន វណ្ណារិទ្ធ នាយរងសង្កាត់រដ្ឋបាលព្រៃ ឈើរាជធានីភ្នំពេញ ។
ឈើគ្រញូងដែលបង្ក្រាបបានដឹក តាមរថយន្ដម៉ាកនីសាន់ធុនធំមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ធំ ៣A-៩១៦៨ និងឆែកឆេរឃើញឈើបង្កប់នៅ ក្រោមគ្រែដែក មានដឹកដីដាក់ខាងក្រោម គ្រែជម្រៅប្រហែល១ម៉ែត្រកន្លះ ។
ឈើគ្រញូងដែលរឹប អូសបានមានចំនួន៦៥កំណាត់ ស្មើទម្ងន់ ១.៨៥៧គីឡូក្រាម ស្មើនឹង១,៥៤៧ម៉ែត្រគូប និងឈើគ្រញូងគ្រាក់១.៤២៤កំណាត់ ទម្ងន់ ៥.៨៣០គីឡូក្រាម ស្មើនឹង៤,៨៥៨ម៉ែត្រគូប សរុបជាង៧តោន ស្មើនឹង៦,៤០៥ម៉ែត្រគូប៕