កំពង់ធំ ៖ រថយន្តទូរីសម៉ាកសាំយ៉ុង២គ្រឿងរបស់មេឈ្មួញដ៏ល្បីល្បាញខាងរកស៊ីដឹកឈើប្រណីតដល់ថ្ងៃអន្សាអស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ចមេព្រៃកាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី១០ខែធ្នូ ឆ្នាំ២០១៣ នៅ២កន្លែងខុសៗគ្នា រហូតមកដល់បច្ចុប្បន្ននេះ ទោះបីរាជរដ្ឋាភិបាល បានចេញច្បាប់ហាមឃាត់ដាច់ខាតចំពោះការធ្វើចរាចរណ៏ដឹកជញ្ជូនឈើប្រណីតខុសច្បាប់យ៉ាងណាក្តី ក៏ពួកឈ្មួញ១ក្តាប់តូចដែលប្រជាពលរដ្ឋដាក់រហ័សនាមឲ្យថា ជាមេឧក្រិដ្ឋជនបំផ្លាញព្រៃឈើនោះ។ នៅតែឃុបឃិតគ្នាជាមួយនិងមន្ត្រីខិលខូចមួយចំនួនដែលខ្វះវិចារណៈញ្ញាណនោះ ធ្វើសកម្មភាពប្រព្រឹត្តិបទល្មើសដឹកជញ្ជូនឈើប្រណីតដោយមិនខ្លាចក្រែងរអែងច្បាប់នោះឡើយ។ ជាក់ស្តែង
នៅខេត្តកំពង់ធំ បន្ទាប់ពីមានកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចជំនាញធ្វើយ៉ាងណាសហការគ្នាទប់ស្កាត់ការស្តុបទុក ការប្រមូលទិញនិង ការធ្វើចរាចរណ៍ដឹកជញ្ជូនឈើប្រណិតក្នុងខេត្តនិងឆ្លងកាត់ខេត្តកំពង់ធំរួចមក។ លោក ឃឹម ប៉ាន់ នាយរងអធិការដ្ឋានរដ្ឋបាល
ព្រៃឈើខាងជើងបឹងទន្លេសាបទទួលបន្ទុករួម!បានយកកំលាំងមកពីផ្នែកខ័ណរដ្ឋបាលព្រៃឈើខេត្តសៀមរាប ចំនួន៩នាក់ សហការជាមួយនិងកំលាំង រដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ផ្នែករដ្ឋបាលព្រៃឈើស្ទោងធ្វើការទប់ស្កាត់បានរថយន្តទូរីសម៉ាកសាំយ៉ុង២គ្រឿង ដែលដឹកឈើប្រណីតចេញពីខេត្តព្រះវិហារ បង្ក្រាបបាននៅចំនុចផ្សេងៗគ្នា។ ទី១. រថយន្តទូរីសម៉ាកសាំយ៉ុពាក់ផ្លាកលេខភ្នំពេញ2U 5224 ពណ៌ស្លែ នៅចំនុចភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ និងទី២.រថយន្តម៉ាកសាំយ៉ុងពណ៌សរពាក់ផ្លាកបាត់ដំបង2A 7532 នៅចំនុចភូមិឥន្ទកុមារ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ នាំយកមកកាន់ផ្នែករដ្ឋបាលព្រៃឈើស្ទោង។
លោក នាយផ្នែករដ្ឋបាលព្រៃឈើស្ទោងបានឲ្យដឹងថា នៅពេលដែលរូបលោកបានទទួលដំណឹងសម្ងាត់ពីបណ្តាញរាយការណ៍មកថា មានរថយន្តទូរីសម៉ាកសាំយ៉ុង២គ្រឿងខាងលើបានដឹកឈើប្រណីតចេញមកពីខេត្តព្រះវិហារ ពេលនោះកំលាំងចំរុះ រួមសហការគ្នា សុំធ្វើការត្រួតពិនិត្យរថយន្តខាងលើនោះ ក៏ប្រទះឃើញមានសុទ្ធតែឈើ
ប្រណីត រួចក៏នាំយករថយន្តនោះមកកាន់ផ្នែករដ្ឋបាលព្រៃឈើស្ទោងទាំង២រថយន្ត ចំណែកអ្នកបើកបរគេចខ្លួនបាត់ ១. រថយន្តទូរីសម៉ាកសាំយ៉ុពាក់ផ្លាកលេខភ្នំពេញ2U 5224 ពណ៌ស្លែ មានឈើប្រណីតប្រភេទ(នាងនួន) សរុប ចំនួន៤១ដុំស្មើនិង១,៨៩៩ម៉ែត្រគូបនិងរថយន្តម៉ាកសាំយ៉ុងពណ៌សរពាក់ផ្លាកបាត់ដំបង2A 7532 មានឈើ
ប្រភេទ(នាងនួន)ចំនួន៦៩ដុំស្មើនិង២,៤៥៦ម៉ែត្រគូបយកមកចាត់ការទៅតាមផ្លូវច្បាប់។ពាក់ព័ន្ធនឹងរឿងខាងលើនេះដែរ ប្រជាពលរដ្ឋបាននិយាយរិះគន់ថា មិនមែនថាចាប់មិនបានអ្នកបើកបររថយន្តទាំង២គ្រឿងនោះទេ គឺមកពីសមត្ថកិច្ចមានចេតនាដោះលែងតែម្តង ពីព្រោះតែឈើប្រណិតទាំងអស់នេះគឺជារបស់អស់លោកដែលមានឋានន្តរ
ស័ក្តិធំម្នាក់ជាមន្ត្រីយោធា ព្រោះនៅពេលដែលកំលាំងសមត្ថកិច្ចចំរុះឃាត់រថយន្តទាំង២ខាងលើបាន ។ គេសង្កេតឃើញមានមនុស្ស៣នាក់ ស្លៀកពាក់ជាយោធាមកចចារដែរ តែមិនអាចដោះស្រាយបាន។ ម្យ៉ាងវិញទៀតការដឹកជញ្ជូនឈើប្រណិតចេញមកពីខេត្តព្រះវិហាប្រព្រឹត្តិទៅបានដោយរលូនឆ្លងកាត់ខេត្តកំពង់ធំនោះ ក៏ដោយសារតែខ័ណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារសមត្ថភាព៕
ដោយ សុផាត
» Breaking News, ព័ត៌មានជាតិ » រថយន្តសាំយ៉ុង២គ្រឿងដឹកឈើប្រណីត អស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ច