ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ធ្លាយ​អំពើពុករលួយ​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា អោក បូរ៉ា ស៊ី​ខ្លាំងពូកែ​ឆ្ពិន​ភ្នែក ?​  ||     លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន ប្រមូល​លុយ​តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​  ||     ឧកញ៉ា គង់ ក្រឹ​ង បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន?​  ||     តើ​ហេតុអ្វី​បានជា​អាជ្ញាធរ​ក្នុង​ខណ្ឌចំការមន​មានការ​បិទបាំង រឿង​បុរស​សន្តិសុខ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅក្នុង​សាកលវិទ្យាល័យ​ប៊េ​ល​ធី អន្តរជាតិ?​  ||     មន្ត្រី​ជំនាញ​ក្នុង​ខេត្តកំពង់ធំ​ពិតជា​សកម្ម​ណាស់​ក្នុងការ​បង្កើត​បទល្មើស​នេសាទ​គឺ​ដូច​ភ្លៀងរលឹម​តែម្តង​ពី​ថ្នាក់​សង្កាត់​រហូតដល់​ម​ន្ទីរ​កសិកម្ម​ខេត្ត ម្យ៉ាងដែរ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​យក​កាំបិត​អា​រក​ខ្លួនឯង​ហូរឈាម​កក្លាក់ នៅ​បាត់ដំបង

បុរស​ម្នាក់​យក​កាំបិត​អា​រក​ខ្លួនឯង​ហូរឈាម​កក្លាក់ នៅ​បាត់ដំបង

បាត់ដំបង៖ ភ្ញាក់ផ្អើល​នាំគ្នា​មក​ចោមរោម​មើល​បុរស​ម្នាក់​យក​កាំបិត​អា​រក​ខ្លួនឯង​ហូរឈាម​កក្លាក់ ត្រូវបាន​អ្នកជិតខាង​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មគោល។ ហេតុការណ៍​នេះ កើតឡើង​នៅ​ចំណុច​ភូមិ​ច្រនៀង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល កាលពី​ថ្ងៃទី១៨ខែសីហា​ឆ្នាំ២០១។

អត្តឃាត​ជន​មិនទាន់​ស្គាល់ឈ្មោះ​ពិតប្រាកដ​ទេ មាន​អាយុ​ប្រហែល​ជាង៣០ឆ្នាំ។ មូលហេតុ​ដែល​នាំ​ឲ្យ​ជននេះ​អា​រក​សម្លាប់​ខ្លួនឯង ដោយសារតែ​ញៀន​ថ្នាំ​ជោកជាំ​រហូតដល់​បែក​ថ្នាំ ហើយ​បាន​កាំបិត​កា​ចែត​មក​អា​រក បណ្តាល​ឲ្យ​របួស​ធ្ង​ឈាម​ហូរ​កក្លាក់​ជោក​ខ្លួន ត្រូវ​បា​អ្នកស្រុក​ជួយ​ដឹក​យកទៅ​មន្ទីរពេទ្យបង្អែក​ស្រុក ដើម្បី​ជួយសង្គ្រោះ​ជីវិត។ ប៉ុន្តែ​ពេល​ដឹក​ទៅដល់​មន្ទីរពេទ្យ​ឃើញ​គ្រូពេទ្យ​កាន់​កន្ត្រៃ​មក​ជិត ក៏​កញ្ឆក់​កន្ត្រៃ​ចាក់​លើ​ដងខ្លួន​បន្ថែមទៀត បណ្តាល​ឲ្យ​របួស​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត។

បុរស​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​បាន​យក​កាំបិត​អារ.ក​ប៉ង​ធ្វើអត្តឃាត​ខ្លួនឯង​នៅ​ស្រុក​ថ្មគោល​មិនបាន​សម្រេច​នោះ បើតាម​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ថា បុរស​នេះ​បាន​ស្លាប់​ហើយ កាលពី​ព្រឹក​ថ្ងៃទី១៩ សីហា ក្រោយពី​បញ្ជូន​មកដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​ជួយសង្គ្រោះ ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya