ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ធ្លាយ​អំពើពុករលួយ​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា អោក បូរ៉ា ស៊ី​ខ្លាំងពូកែ​ឆ្ពិន​ភ្នែក ?​  ||     លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន ប្រមូល​លុយ​តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​  ||     ឧកញ៉ា គង់ ក្រឹ​ង បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន?​  ||     តើ​ហេតុអ្វី​បានជា​អាជ្ញាធរ​ក្នុង​ខណ្ឌចំការមន​មានការ​បិទបាំង រឿង​បុរស​សន្តិសុខ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅក្នុង​សាកលវិទ្យាល័យ​ប៊េ​ល​ធី អន្តរជាតិ?​  ||     មន្ត្រី​ជំនាញ​ក្នុង​ខេត្តកំពង់ធំ​ពិតជា​សកម្ម​ណាស់​ក្នុងការ​បង្កើត​បទល្មើស​នេសាទ​គឺ​ដូច​ភ្លៀងរលឹម​តែម្តង​ពី​ថ្នាក់​សង្កាត់​រហូតដល់​ម​ន្ទីរ​កសិកម្ម​ខេត្ត ម្យ៉ាងដែរ​  ||   

» ព័ត៌មានជាតិ » ម្ចាស់ផ្ទះ​ជា​ចោរលួច​ក្របី​មក​កាប់សាច់​ក្រោមផ្ទះ បាន​រត់គេចខ្លួន​ទាំង​ប្តី​និង​ប្រពន្ធ​បាត់ស្រមោល នៅ​កំពង់ធំ

ម្ចាស់ផ្ទះ​ជា​ចោរលួច​ក្របី​មក​កាប់សាច់​ក្រោមផ្ទះ បាន​រត់គេចខ្លួន​ទាំង​ប្តី​និង​ប្រពន្ធ​បាត់ស្រមោល នៅ​កំពង់ធំ

ខេត្តកំពង់ធំ ៖ កាលពី​ថ្ងៃទី១៨ សីហា ឆ្នាំ២០១៨ ចោរ​បាន​លួច​ក្របី​ចំនួន៣ក្បាល​នៅ​ភូមិ​គោក​ងួន ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ដែលមាន​ម្ចាស់​ឈ្មោះ ហ៊​ន សុផល ភេទ​ប្រុស អាយុ៤២ឆ្នាំ ប្រពន្ធ​ឈ្មោះ ឆេង សុខន អាយុ៤២ឆ្នាំ គឺ​លួច​ដឹក​ចេញពីផ្ទះ​ដោយ​សុវត្ថិភាព​ទៅ ។ ក្របី​ដែល​បាត់​ចំនួន៣ក្បាល មាន​មេ​ធំ១ក្បាល មេ​ក្រមុំ១ និង​ឈ្មោល​ស្ទាវ១ក្បាល ។ ក្រោយពី​ទទួលបាន​ព័ត៌មាន​នោះ នគរបាល​ស្រុក​បានចេញ​អន្តរាគមន៍​ជាបន្ទាន់ ដោយ​ចុះ​ធ្វើការ​ស្រាវជ្រាវ ដោយ​នាំគ្នា​តាម​ដានជើង​ក្របី ដែល​ចោរ​ដឹក​ចេញពីផ្ទះ​ទៅ ។ តាមរក​ឃើញ​គេ​ដឹក​ចូលទៅ​ក្នុងផ្ទះ​ឈ្មោះ នុត សុធា ភេទ​ប្រុស អាយុ៤៣ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ មឿ​ន ផល្លី អាយុ៣៨ឆ្នាំ នៅ​ភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ។

ការតាមដាន​ជើង​ក្របី​ជាប់​រហូត​ដឹងថា ចូល​ផ្ទះ​ហ្នឹងហើយ ក៏​ចូល​តាម​ទៅពិនិត្យ​ក្នុងផ្ទះ​ទើប​ដឹងថា ទីនោះ​គឺជា​កន្លែង​ធ្វើ​អាជីវកម្ម(សត្តឃាត​គោក្របី) ឃើញ​ពិត​ដូច្នោះ សមត្ថកិច្ច​បាន​សុំ​ដីកា​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​ចូលធ្វើ​ការឆែកឆេរ ហើយ​បាន​រកឃើញ​វត្ថុតាង​ស្បែក​ក្របី​ចំនួន៣ សាច់​ក្របី ដាក់​ក្នុង​បាវ​ជាច្រើន, គ្រឿងក្នុង​ដាក់​ក្នុង​ធុង​ក្លាស្សេ និង​ខ្សែ​ចង​ក្របី គឺ​ពិតជា​វត្ថុតាង​ដែល​ម្ចាស់​ក្របី​ស្គាល់​ថា ជា​សត្វពាហនៈ​របស់ខ្លួន​ពិតប្រាកដ​មែន ជាពិសេស​គឺ​ស្បែក​និង​ខ្សែចំណង​ក្របី ។

បែកការណ៍ ម្ចាស់ផ្ទះ​ជា​ចោរលួច​ក្របី​មក​កាប់សាច់​ក្រោមផ្ទះ បាន​រត់គេចខ្លួន​ទាំង​ប្តី​និង​ប្រពន្ធ​បាត់ស្រមោល ។ សមត្ថកិច្ច​ជំនាញ​បាន និង​កំពុង​អនុវត្តន៍​នីតិវិធី​សុំ​ដីកា​តាម​ចាប់ខ្លួន​ប្តី​ប្រពន្ធ​ទាំង២នាក់​នោះ ឱ្យមក​ទទួលទោស​តាមផ្លូវ​ច្បាប់ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya