ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ធ្លាយ​អំពើពុករលួយ​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា អោក បូរ៉ា ស៊ី​ខ្លាំងពូកែ​ឆ្ពិន​ភ្នែក ?​  ||     លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន ប្រមូល​លុយ​តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​  ||     ឧកញ៉ា គង់ ក្រឹ​ង បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន?​  ||     តើ​ហេតុអ្វី​បានជា​អាជ្ញាធរ​ក្នុង​ខណ្ឌចំការមន​មានការ​បិទបាំង រឿង​បុរស​សន្តិសុខ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅក្នុង​សាកលវិទ្យាល័យ​ប៊េ​ល​ធី អន្តរជាតិ?​  ||     មន្ត្រី​ជំនាញ​ក្នុង​ខេត្តកំពង់ធំ​ពិតជា​សកម្ម​ណាស់​ក្នុងការ​បង្កើត​បទល្មើស​នេសាទ​គឺ​ដូច​ភ្លៀងរលឹម​តែម្តង​ពី​ថ្នាក់​សង្កាត់​រហូតដល់​ម​ន្ទីរ​កសិកម្ម​ខេត្ត ម្យ៉ាងដែរ​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​ស្លាប់ គ្រា​ដែល​ឈរ​ចាំ​ប្តី​បត់ជើងតូច​នៅ​ចិញ្ចើម​ផ្លូវជាតិ​លេខ៥ ត្រូវ​ម៉ូតូ​មិន​ស្គាល់​ម៉ាក​បុក នៅ​ប៉ោយ​ប៉េ​ត

ស្ត្រី​ម្នាក់​ស្លាប់ គ្រា​ដែល​ឈរ​ចាំ​ប្តី​បត់ជើងតូច​នៅ​ចិញ្ចើម​ផ្លូវជាតិ​លេខ៥ ត្រូវ​ម៉ូតូ​មិន​ស្គាល់​ម៉ាក​បុក នៅ​ប៉ោយ​ប៉េ​ត

ប៉ោយ​ប៉េ​ត ៖ កាល​វេលា​ម៉ោង៧និង ៥០នាទី​យប់ ថ្ងៃទី១៩ខែសីហា​ឆ្នាំ២០១៨ នៅ​ខាងកើត​ខ្លោងទ្វារវត្ត​ស្ទឹង​បត់​ប្រហែល២០០ម៉ែត្រ​ស្ថិតនៅ​ភូមិ​ស្ទឹង​បត់​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះ​ឈ្មោះ តាន់ វិច្ចិការ អាយុ៣៦ឆ្នាំ មុខរបរ លក់ដូរ រស់នៅ​ក្នុងភូមិ​ក្បាលស្ពាន១ សង្កាត់ ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ(ស្លាប់​នៅ​និង​កន្លែងកើតហេតុ)។

មុន​កើតហេតុ ស្រី​រងគ្រោះ​ខាងលើ បាន​ឈរ​ចាំ​ប្តី​បាត់​ជើង​តូច នៅ​ចិញ្ចើម​ផ្លូវជាតិ​ខាងជើង ស្រាប់​តែមាន​ម៉ូតូ០១គ្រឿង​មិន​ស្គាល់​ម៉ាក​បើកបរ​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច​បុក​ជនរងគ្រោះ​កំពុង​ឈ​រងចាំ​ប្ដី​បត់ជើងតូច​បណ្តាលអោយ​ដួល​បោក​ក្បាល​ទៅនឹង​ផ្លូវជាតិ​លេខ៥គ្រោះថ្នាក់​បែកក្បាល​ស្លាប់​តែម្តង។

ម៉ូតូ​បង្ក​មិន​ចាំ​អត្តសញ្ញាណ​បើក​រត់គេច​បាត់ស្រមោល​តែម្តង ចំណែក​សព​ត្រូវបាន​បងប្អូន​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya