ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» Breaking News, ព័ត៌មានជាតិ » អ្នករត់​តាក់ស៊ី​នៅ​ក្រុង​ប៉ោយប៉ែត​ផ្ទុះ​បាតុកម្ម​តវ៉ា យក​រថយន្ត​បិទផ្លូវ​ជាតិ​លេខ​៥ ​

អ្នករត់​តាក់ស៊ី​នៅ​ក្រុង​ប៉ោយប៉ែត​ផ្ទុះ​បាតុកម្ម​តវ៉ា យក​រថយន្ត​បិទផ្លូវ​ជាតិ​លេខ​៥ ​

ប៉ោយប៉ែត​៖ ក្រុម​អ្នករត់​តាក់ស៊ី បាន​យក​រថយន្ត​ប្រហែល​២០០​គ្រឿង​នាំគ្នា​ធ្វើបាតុកម្ម​តវ៉ា​បិទ​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​អស់​រយៈពេល​ជាច្រើន​ម៉ោង នៅវេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៣​។​
​ក្រុមបាតុករ​បាន​ប្រាប់​អោយដឹងថា មូលហេតុ​ដែលនាំអោយ​ពួកគេ យក​រថយន្ត​បិទផ្លូវ បែបនេះ​គឺ​ដោយសារ​ខឹង​និង​មន្ត្រី​គយ​ចល័ត​ការិយាល័យ​ក្រុង​ប៉ោយប៉ែត តែងតែ​ចាប់​រថយន្ត​ដឹកទំនិញ របស់​ពួកគាត់​បង្ខំ​ឲ្យ​បង់លុយ ច្រើន​តាមតែ​អំពើ​ចិត្ត ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ​គឺ​មន្ត្រី​គយ​មុខលុយ​ទាំងនោះ ដឹង​តែ​ពី​ប្រាក់​ចូល​ហោប៉ៅ​ទើប
​ពួកគេ​លើកដៃ​ឡើង​ស្រែកថា​អូ​ខេ ជាការ​ស្រេច​។​
ក្រុម​អ្នករត់​តាក់ស៊ី​បាន​បន្តទៀតថា ភាព​តានតឹង​ដែល​នាំ​ឲ្យ​ឈានដល់​ការផ្ទុះ​បាតុកម្ម​បែបនេះ គឺ​មួយ​រយះពេល​ថ្មីៗ​នេះ​ខាង​ក្រុមមន្ត្រី​គយ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​រឹតបន្តឹង តាម​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​ថ្មី​របស់​រាជរដ្ឋាភិបាល អោយ​ទប់ស្កាត់​រាល់​ទំនិញ​គេ​ចព​ន្ឋ​គ្រប់​ប្រភេទ ដើម្បី ប្រមូល​ថវិកា​ចូល​រដ្ឋ ។​
​ប៉ុន្តែ​ការអនុវត្ត​របស់​មន្ត្រី​ជំនាញ បានធ្វើ​ហួស​ដែន​កំណត់ តាម​ទំនើងចិត្ត​ដែល​ក្រុម​អ្នករកស៊ី​ដឹកទំនិញ បន្តិចបន្តួច​មិនអាច​ទទួលយកបាន ដូច​ពាក្យចាស់​មួយ​ឃ្លា​ពោលថា​(​កន្ទេល​ធំ​បន្លំ​ដេក​)​ជាក់ស្តែង​កាល ពីថ្ងៃ​ទី​៨ ខែ​ឆ្នូ ក្រុម​គយ​ចល័ត​ខាងលើ​បាន​ចាប់ រថយន្ត​ម៉ាក​កាំ​ម៉ា​រី​មួយគ្រឿង ដែល​ដឹក​ម្ទេស​ក្រៀម ប្រហែល​ដប់​ថង់​តូច​ប៉ុណ្ណោះ បង្ខំ
​អោយ​បង់​ចំនួន​៥០០​ដុល្លា ទើប​ក្រុម​អ្នក​កាត់​ស៊ី​នាំគ្នា​តវ៉ា​យក​រថយន្ត បិទផ្លូវ​តែម្តងទៅ​។​
​បាតុកម្ម​នេះ​បាន រំសាយ​ទៅវិញ​បន្ទាប់ ពី​ធ្វើ​ការតវ៉ា​បិទផ្លូវ​ស្ទះ ចរាចរណ៍​រយៈពេល​ប្រមាណ​២​ម៉ោង បន្ទាប់មក​ក្រុមមន្ត្រី​គយ ក៏បាន​ដោះលែង​រថយន្ត​ដែល​ចាប់​នោះ​អោយ​ទៅវិញ និង​មានការ​អន្តរា​គម​ន៏ ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ដោយ​៖ ខៀវ បុរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya