ភ្នំពេញ ៖ អង្គការឆេមសន៍និងក្រុមប្រឹក្សាក្រមសីលធម៌អ្នកសារព័ត៌មានកម្ពុជានៅថ្ងៃពុធនេះ បានប្រកាសជូនរង្វាន់ដល់ជ័យលាភីស្ថាប័នសារព័ត៌មានកាសែតថ្នាក់ជាតិប្រចាំថ្ងៃនិងស្ថានីយ៍ទូរទស្សន៍មិនមែនរដ្ឋទាក់ទិននឹងការផ្សាយព័ត៌មានតាមក្រមសីលធម៌ប្រចាំឆ្នាំ២០១៣។ នៅមជ្ឍមណ្ឌលមិត្តភាពកម្ពុជាជប៉ុនដែលនៅបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្រោមអធិបតី ភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង ព័ត៌មាននិងមានការចូលរួមពីស្ថាប័ន កាសែត វិទ្យុ ទូរទស្សន៍ គេហ៍ទំព័រជាច្រើនរយនាក់ ។
ថ្លែងក្នុងឱកាសនេះលោក ឆាយ សុផល នាយកស្ដីទីអង្គការឆេមសន៍ និងជា សមាជិកនាយករបស់ក្រុមប្រឹក្សាក្រម សីលធម៌ អ្នកសារព័ត៌មានកម្ពុជាបាន មានប្រសាសន៍ថា យោងតាមលទ្ធផល នៃការធ្វើអង្កេតនិងការវាយតម្លៃរបស់ អង្គការឆេមសន៍និងក្រុមប្រឹក្សាក្រម សីលធម៌អ្នកសារព័ត៌មានកម្ពុជានៅឆ្នាំ ២០១៣ នេះបានបង្ហាញថា សារព័ត៌មានទាំងនោះទទួលបានចំណាត់ថ្នាក់ប្រហាក់ ប្រហែលគ្នាដោយក្នុងនោះរួមមាន កាសែតរស្មីកម្ពុជាទទួលបាន រង្វាន់ ក្រមសិលធម៌ពីរផ្នែកគឺតុល្យភាពព័ត៌ មាននិងយែនឌ័រ, កាសែតកម្ពុជាថ្មីទទួល បានរង្វាន់ក្រមសិលធម៌ផ្នែកប្រើពាក្យ ពេចន៍, កាសែតនគរវត្ដទទួលបានរង្វាន់ ក្រមសិលធម៌ផ្នែកការប្រើពាក្យពេចន៍, កាសែតកោះសន្ដិភាពទទួលបានរង្វាន់ ក្រមសិលធម៌២ផ្នែកគឺការប្រើពាក្យ ពេចន៍ និងយេនឌ័រ, ការសែតមនសិកា ខ្មែរទទួលបានរង្វាន់ក្រមសិលធម៌ផ្នែកយេនឌ័រ ។
រីឯផ្នែក ទូរទស្សន៍គឺ បាយ័នទទួលបាន រង្វាន់ក្រមសិលធម៌២ផ្នែកគឺការប្រើ ពាក្យពេចន៍និងរូបភាព, អាស៊ីអាគ្នេយ៍ ទទួលបានរង្វាន់ក្រមសិលធម៌២ផ្នែក គឺ ការប្រើពាក្យពេចន៍និងរូបភាព, ហង្ស មាសទទួលបានរង្វាន់ក្រមសិលធម៌ផ្នែក ប្រើពាក្យពេចន៍, ស៊ីធីអិន ទទួលបាន រង្វាន់ក្រមសិលធម៌២ផ្នែកគឺ ភាពច្បាស់ លាស់និងយេនឌ័រ, ប៉ុស្ដិ៍លេខ៣ទទួលបាន រង្វាន់ក្រមសិលធម៌ផ្នែករូបភាព, ប៉ុស្ដិ៍ លេខ៥ទទួលបានរង្វាន់ក្រមសិលធម៌ផ្នែកប្រើពាក្យពេចន៍, ប៉ុស្ដិ៍លេខ៩ទទួលបាន រង្វាន់ក្រមសិលធម៌ផ្នែកប្រើពាក្យពេចន៍ និងអប្សរាទទួលបានរង្វាន់ក្រមសិលធម៌ ២ផ្នែកគឺរូបភាពនិងយេនឌ័រ ។
លោក ឆាយ សុផល មានប្រសាសន៍ ទៀតថា រង្វាន់នេះបានផ្ដោតតែលើក្រម សិលធម៌ព័ត៌មានទេ គឺមិនបានផ្ដោត លើវីជ្ជាជីវៈព័ត៌មានឡើយដោយលោក អះអាងថា “ជាទូទៅប្រសិនបើយើង និយាយពីក្រមសីលធម៌នៅក្នុងអត្ថបទ ព័ត៌មានមួយ គឺយើងសង្កត់ធ្ងន់លើការ ប្រើប្រាស់ពាក្យពេចន៍ ការប្រើប្រាស់ ឃ្លាប្រយោគនិងការប្រើប្រាស់រូបភាព ដោយរួមទាំងបញ្ហាយេនឌ័រផងដែរ” ។
លោកបាន បញ្ជាក់ថា “ខ្ញុំសង្ឃឹមថា រង្វាន់នេះពិតជាជំរុញទឹកចិត្ដស្ថាប័នសារ ព័ត៌មានក៏ដូចជាអ្នកយកព័ត៌មានឱ្យខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីពង្រឹងក្រម សីលធម៌របស់ខ្លួនដែលជាកិត្ដិយស និងសេចក្ដីថ្លៃថ្នូររបស់សារព័ត៌មានយើង នៅក្នុងដំណាក់កាលដែលប្រទេសនឹងក្លាយ ជាសមាជិកក្នុងសហគមន៍អាស៊ាននាឆ្នាំ ២០១៥ ខាងមុខ ។ ជាងនេះទៅទៀតក្នុង នាមជាអ្នកមានតួនាទីផ្ដល់ដំណឹងផងនិងការអប់រំដល់សង្គមផង ស្ថាប័នព័ត៌មាន ក៏ដូចជាអ្នកយកព័ត៌មាននិងអាចបង្កើនជំនឿទុកចិត្ដពីអ្នកអាន អ្នកស្ដាប់ និងអ្នកទស្សនាព័ត៌មានរបស់ខ្លួនហើយក៏អាច ជំរុញឱ្យពួកគាត់ប្រកាន់យកនូវសីលធម៌ នៅក្នុងសង្គមរបស់យើងផងដែរ” ។
គួររំលឹក ថា ពិធីប្រគល់រង្វាន់នេះគឺ ជាពិធីលើកទី១នៃគម្រោង “ពង្រឹងក្រម សីលធម៌អ្នកសារព័ត៌មានកម្ពុជាតាម រយៈការពិនិត្យព័ត៌មាននិងកិច្ចពិភាក្សា ក្រមសីលធម៌ក្នុងកម្មវិធីទូរទស្សន៍” ថ្នាក់ជាតិ ហើយពិធីប្រគល់រង្វាន់លើកទី ២នឹងត្រូវធ្វើឡើងក្នុងទីឆមាសទី៣ នៃឆ្នាំ ២០១៤ ។
នៅក្នុងឱកាសនេះដែរ រដ្ឋមន្ដ្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានសម្ដែងការរីករាយចំពោះ កម្មវិធីផ្ដល់ជ័យលាភីនូវក្រមសីលធម៌ អ្នកសារព័ត៌មានដែលនេះធ្វើឱ្យវិស័យ ព័ត៌មាននៅកម្ពុជាកាន់តែទទួលបាន ជោគជ័យក្នុងសង្គមប្រជាធិបតេយ្យនិង បានជំរុញឱ្យអ្នកព័ត៌មានទាំងអស់ត្រូវយក ចិត្ដទុកដាក់រក្សាក្រមសីលធម៌វិជ្ជា ជីវៈសារព័ត៌មានឱ្យបានប្រយោជន៍ បម្រើសង្គមឱ្យរីកចំរើន៕ ដោយ រីឆាត