ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ សមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ បានបញ្ជូនមេខ្យល់ចំនួន៤នាក់ ដែលបម្រុងនាំនារីខ្មែរ២នាក់ឆ្លងដែនដោយខុសច្បាប់ ទៅលក់នៅប្រទេសចិន មកឲ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរតាមច្បាប់ ។
មេខ្យល់៤នាក់នេះ មានឈ្មោះ ឆៃ ច័ន្ទធូ ភេទស្រី អាយុ៣៨ឆ្នាំ ជាអ្នកលក់ដូរ ស្នាក់នៅផ្ទះលេខ២០ ផ្លូវ២៨៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន, ឈ្មោះ ភុំ សាផា ហៅមុំ ភេទស្រី អាយុ៥៩ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ , ឈ្មោះអួង សុវចនា ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងឈ្មោះលឹម ហេងហួត ហៅទ្រី ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិឆ្លូង ឃុំឆ្លូង
ស្រុកឆ្លូង ខេត្តក្រចេះ ៕