ភ្នំពេញ ៖ កាលពីវេលាម៉ោង៨ ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ រថយន្ដពីរគ្រឿងបានរងការខូចខាត ដោយសាររថយន្ដម៉ាក ទួរីស១២កៅអី ពណ៌ស មួយគ្រឿងពាក់ ស្លាកលេខ ភ្នំពេញ២X-២៥០៤ ត្រូវ រថយន្ដមួយគ្រឿងទៀតម៉ាកឡិចស៊ីស RX៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២D-៨៩០៩ ខណៈកំពុងធ្វើ ដំណើរក្នុងទិសដៅស្របគ្នា ហើយពេល នោះរថយន្ដឡិចស៊ីសបានជ្រុលបុកគូទ រថយន្ដទួរីសពេញទំហឹង នៅចំណុចផ្លូវ លេខ
៤៣២កែងនឹងមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
មុនពេលកើតហេតុ គេបានឃើញរថយន្ដទួរីស ពណ៌សមួយ គ្រឿង បើកបរតាមបណ្ដោយផ្លូវព្រះមុនី វង្ស ក្នុងទិសដៅពីជើងទៅត្បូង ក្នុង ល្បឿនយ៉ាងលឿន ខណៈដល់ចំណុចកែង នឹងផ្លូវលេខ៤៣២ ស្រាប់តែមានបុរស ម្នាក់ទៀតបើករថយន្ដឡិចស៊ីសRX៤៧០ ពណ៌ស្ករ មួយគ្រឿងចេញពីផ្លូវលេខ ៤៣២ ក្នុងទិសដៅពីលិចទៅកើត
យ៉ាង លឿនរួចបានជ្រុលមកបុកចំគូទរថយន្ដ ទួរីសពីក្រោយយ៉ាងពេញទំហឹងតែម្ដង ជាហេតុបណ្ដាលឱ្យក្បាលរថយន្ដឡិច ស៊ីស RX៤៧០ រងការខូចខាត ហើយ ចំណែកឯរថយន្ដទួរីសនោះ ពុំរងការខូច ខាតធ្ងន់ធ្ងរនោះទេ៕