ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ស្លាប់​តៃកុង​រថយន្ត​ម្នាក់ ខណៈដែល​បុក​រថយន្ត​ដឹក​ឥដ្ឋ​ដូចគ្នា​នៅ​ស្ពាន​លី​យ៉ុង​ផាត់​

ស្លាប់​តៃកុង​រថយន្ត​ម្នាក់ ខណៈដែល​បុក​រថយន្ត​ដឹក​ឥដ្ឋ​ដូចគ្នា​នៅ​ស្ពាន​លី​យ៉ុង​ផាត់​

​ភ្នំពេញ ៖ បុរស​ជា​តៃកុង​រថយន្ត​ដឹក​ឥដ្ឋ​វ័យ​២៧​ឆ្នាំ ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធម៌ ខណៈដែល​រថយន្ត​ដឹក​ឥដ្ឋ​មួយគ្រឿង​បាន​ដាច់​ហ្វ្រាំង ពេល​ចុះ​ពី​ស្ពាន​លី​យ៉ុង​ផាត់ ពី​កើ​តទៅ​លិច ហើយ​បាន​បុក​រថយន្ត​ដឹក​ឥដ្ឋ​មួយគ្រឿង​ទៀត​នៅពេល​កំពុង​ឈប់​បង់ប្រាក់ នៅ​បញ្ជរ​បង់ប្រាក់​ខាងលិច កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៣ ក្នុងភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ​។​
​តាម​សេចក្តីរាយការណ៍​បានឱ្យដឹងថា តៃកុង​រថយន្ត​រងគ្រោះ​ឈ្មោះ​ជូ កុសល អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ពាម​ជ័រ ខេត្តព្រៃវែង​។ សាក្សី​ឃើញ​ហេតុ​ផ្ទាល់​ភ្នែក​បាន​និយាយថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​រងគ្រោះ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពាក់​ស្លាក​លេខ 3A-5873 ដឹក​ឥដ្ឋ​ពី​ស្រុក​មុខកំពូល​មក​ភ្នំពេញ លុះដល់​ចំណុច​ចុះ​ចំណត​ស្ពាន​លី​យ៉ុង​ផាត់ ស្រាប់តែ​រថយន្ត​បាន​ដាច់​ហ្វ្រាំង រួច​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​យ៉ាង​ពេញទំហឹង​បណ្តាលឱ្យ​ស្លាប់ ម្នាក់​និង​រថយន្ត​ទាំង​២​គ្រឿង​បាន​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​៕



Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya