ប៉ៃលិន ៖ ការលក់ដូររបស់អាជីវករនៅលើថ្នល់កៅស៊ូនេះ គឺពិតជាបង្កឲ្យមានភាពអនាធិបតេយ្យ មែន តែកន្លងមក សង្កាត់ធ្លាប់បានចុះទៅណែនាំពីរបីដងដែរ តែក្រុមអាជីវករទាំងនោះមិនមានកន្លែងលក់ទើបអាជ្ញាធរអនុញ្ញាតឲ្យ ពួកគាត់បន្តលក់នៅទីនេះទៀត។ តែទោះជាយ៉ាងណាក៏ដោយលោកបានបញ្ជាក់ថា ករណីនេះលោកនឹងធ្វើសំណើទៅថ្នាក់ក្រុង ដើម្បីដោះស្រាយបន្តទៀត ។
ថ្នល់កៅស៊ូមួយកន្លែង នៅខាងកើតផ្សារប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ឥឡូវនេះត្រូវបានក្រុមអាជីវករនាំគ្នាយកមកទៅធ្វើជាកន្លែងលក់ដូរយ៉ាង អនាធិបតេយ្យ បង្កឲ្យមានការកកស្ទះ និងគ្មានអនាម័យ ។ ដែលករណីគេមិនឃើញអាជ្ញាធរចាត់វិធានការឡើយ ។
ចំពោះបញ្ហានេះ អាជីវករជាអ្នកលក់ត្រីងៀត ម្នាក់ បាននិយាយថា ការដែលគាត់មកលក់ដូរនៅលើផ្លូវនេះ គឺព្រោះតែគាត់គ្មានតូបលក់ដូរនៅផ្សារនឹងគេ ព្រោះតម្លៃតូបនៅផ្សារ ថ្លៃពេក ចំណែកការមកលក់ដូរនៅទីនេះ គឺគ្រាន់តែជួលឆ័ត្រពីគេក្នុងតម្លៃ១៥០០រៀល និងថ្លៃភាស៊ី៣០០រៀលសម្រាប់អនាម័យប៉ុណ្ណោះ ៕