ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងការការជួញដូរមនុស្សនិងការពារ អនីតិជននៃក្រសួងមហាផ្ទៃដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញលោក សៀង សុខ បានចុះឆែកឆេរផ្ទះជួលរបស់ជនជាតិអាមេរិកដែលជាប្រធានអង្គការ សកម្មភាពដើម្បីកុមារដែលមានឈ្មោះ ចនសុន ដានីញែល ស្តេបផេន អាយុ៣៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ៤៨៨២២៥៤៨០ ដែលបានឃាត់ខ្លួនកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅផ្ទះជួលគ្មានលេខ ផ្លូវលេខ៤៣ ក្រុម៤ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ ពាក់ព័ន្ធករណីរំលោភលើអនីតិជន ៕