ភ្នំពេញ៖ កាលពីម៉ោង១០និង២០នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចមុខ អធិការខណ្ឌពោធិ៍សែនជ័យ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហតុមានរថយន្តឡិចស៊ិស ពណ៌ខ្មៅ ពាក់ស្លាក លេខ2O-8533 បើកបរដោយជនជាតិចិនមានគ្នា២នាក់ធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុស្រាប់តែមានបុរស៣នាក់ វ័យជាង២០ឆ្នាំ ជិះម៉ូតូវ៉េវ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 1AC-9413 ធ្វើដំណើរស្របទិសជាមួយរថយន្តដោយជិះយ៉ាងលឿន ហើយជ្រុលទៅបុកគូទរថយន្តរបស់ជនជាតិចិនពីក្រោយពេញទំហឹងបណ្តាលឲ្យ បុរសម្នាក់ជាអ្នកឌុបហោះ ផ្លោងបោកផ្ទប់នឹងកញ្ជក់រថយន្តបែកក្បាលរងរបួសធ្ងន់និង បុរស២នាក់ ដែលជិះពីក្រោយដួលបោកជាមួយនឹងរបាំងដែលចែកទ្រូងផ្លូវ ក៏ត្រូវរងរបួសធ្ងន់ស្រាលផងដែរ ។ ចំណែកម៉ូតូ និងរថយន្តក៏ត្រូវរងការខូចខាតយ៉ាងដំណំ ៕