ភ្នំពេញ ៖ កាលពីវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចរង្វង់មូលវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងដោយសារបុរស២នាក់ ស្រវឹងជោគជាំ ជិះម៉ូតូទៅបុកម៉ូតូ២គ្រឿង ប៉ុន្តែរងរបួសខ្លួនឯង ។
មុនពេលកើតហេតុគេបានឃើញបុរស២នាក់ ជិះម៉ូតូម៉ាកសង់ឌ្រីម សេរ៊ីចាស់ ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1A-4400 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុកពីក្រោយម៉ូតូវេសស្ពា ១គ្រឿង ពណ៌ទឹកក្រូច គ្មានស្លាកលេខ ដែលធ្វើដំណើរស្របទិសគ្នា ហើយដោយមិនទាន់អស់ល្បឿន ក៏បន្តទៅបុកម៉ូតូ និនចា (ម៉ូតូធំ) ពេញទំហឹងទៀត បណ្ដាលឲ្យរងការខូចខាត ចំណែកជនបង្កទាំង២បានរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់តែម្តង ៕