ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News, ព័ត៌មានជាតិ » ធ្លាយ​រឿង​ប​ក្យ​ពួក​ចូលនិវត្តន៍​របស់​មន្ទី​រ​កសិកម្ម​ខេត្តកំពង់ធំ ចាត់ចែង​ប​ក្យ​ពួក​ជំនិត ​ឲ្យ​ធ្វើការ ​

ធ្លាយ​រឿង​ប​ក្យ​ពួក​ចូលនិវត្តន៍​របស់​មន្ទី​រ​កសិកម្ម​ខេត្តកំពង់ធំ ចាត់ចែង​ប​ក្យ​ពួក​ជំនិត ​ឲ្យ​ធ្វើការ ​

កំពង់ធំ ៖  បែកធ្លាយ​រឿង​ការ ចាត់ចែង​ប​ក្យ​ពួកនិយម អោយនៅ​ដើរ​ប្រមូល​លុយ ពី​កុងស៊ី​កាប់​ជ្រូក​គោក្របី ដោយ​មិន មានការ​ខ្លាចញញើត​ពី​ច្បាប់ ទោះជា​មន្ត្រី​រប​ក្យ​ពួកនិយម ត្រូវបាន​រាជរដ្ឋាភិបាល ប្រកាស​ឲ្យ​អោយចូល​និវត្តន៍​ហើយ ក្តី ក៏​នៅតែ ត្រូវបាន​លោក ឈួ គឹម​ធី អនុប្រធាន​ទទួលបន្ទុក ការិយាល័យ ផលិតកម្ម និង​បសុព្យាបាល ខេត្តកំពង់ធំ ចាត់ចែង​ឲ្យ​មន្ត្រីរ​ជំនិត​របស់ខ្លួន ដែល​ចូលនិវត្តន៍ នៅតែ​បន្តការងារ ដោយ​មិន​ព្រមអោយ​មន្ត្រីរ​ដែល​នៅ​ទំនេរ​ធ្វើរ​នោះទេ​។​
​យោងតាម​របាយ​ពី​មន្ត្រីរ​ថ្នាក់ក្រោម ដែល​សុំ​មិន​ប​ញ្ជេ​ញ​ឈ្មោះ បាន​និយាយថា មាន​មន្ត្រីរ​នៅក្នុង​មន្ទីរ​កសិកម្ម ខេត្ត កំពង់ធំ បាន​និយាយថា នៅក្នុង​មន្ទីរ​បច្ចុប្បន្ន​ត្រូវបាន​បែងចែក បក្សពួក អ្នកថ្មី អ្នក​ចាស់ អ្នកចេះ​អែបអប និង​អ្នក​មិន ចេះ​អែម​អប រហូត​មានការ​ផ្ទុះ​កំហឹង​ពី​មន្ត្រីរ​ដែល​មិន​ពេញចិត្ត លោក ម៉ក យុទ្ធនា និង​លោក ឈួ គឹម​ធី ថែមទាំង​បាន​ចោទប្រកាន់ថា លោក ម៉ក យុទ្ធនា អនុប្រធាន​មន្ទីរ​កសិកម្ម ខេត្តកំពង់ធំ និង​លោក ឈួ គឹម​ធី បានដាក់​មន្ត្រីរ​ជំនិត​របស់ខ្លួន ឈ្មោះ សៅ សុខ​ល និង​លោក ឈី ប៊ុន​ឈង ជា​មន្ត្រី​ការិយាល័យ ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ ត្រូវបាន​ចូលនិវត្តន៍ តាម​សេចក្តីប្រកាស់ លេខ ២៧៤ ប្រក​.​កសក​.​ប និង​លេខ​២៨៥
ប្រក​.​កសក​.​ប របស់​ក្រសួងកសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ  កំណត់​ឲ្យ​លោក ទាំងពី​នាក់​ចូលនិវត្តន៍​ចាប់តាំងពី ខែ ១​មិនា ឆ្នាំ ២០១៣  តែ​សកម្មភាព​របស់ មន្ត្រីរ​ចូលនិវត្តន៍​ទាំងពី​រូប​នៅតែ នៅតែ ចុះ​ពិនិត្យ​សាច់សត្វ  ក្នុង​ទី​សត្តឃាតដ្ឋាន​ក្រុង​ស្ទឹងសែន ថែមទាំង​បានកំណត់​តំលៃ គោ ក្របី បង់​តំ​ម្លៃ ១២០០០​រៀល ជ្រូក​១​ក្បាល ១១៥០០​រៀល ដោយ​អ្នក​ទាំងពី​នាក់ បាន​ផ្លាស់ប្តូរ​វេន​គ្នា​ដើរ​ប្រមូល​លុយ ដោយ​មិនអោយ​មន្ត្រីរ​មាន​សិទ្ធ  ដែល​ទំនេរ​ការងារ​ធ្វើ​នោះទេ  ការយក​សេវាកម្ម​ដែលមាន​តំលៃ​ខ្ពស់កប់ពពក​នេះ វា​បាន​ផ្ទុយ​ពី សេចក្តីប្រកាស​រួម លេខ​១០១៣ សហវ​.​ក្រប ចុះ​ថ្ងៃទី ២៨​ខែ ១២ ឆ្នាំ ២០១២ ស្តីពី​ការផ្តល់​សេវាសាធារណៈ ត្រូវ​បានកំណត់​យ៉ាងច្បាស់ ក្នុង​ការបង់​សេវា​ពិនិត្យ​អនាម័យ សត្វ សាច់ និង​ផលិតផល​សត្វ  ជ្រូក​១​ក្បាល ១៥០០​រៀល គោ ក្របី ២០០០​រៀល
បក្សី ៥០​រៀល ទោះជា​មានការ​ព្រមាន​ពី​សំណាក់ សាលាខេត្ត​កំពង់ធំ ពី​មន្ត្រីរ​ដើរ​ប្រមូល​លុយ​លើសពី​ច្បាប់​កំណត់  ក៏​គ្មាន​ប្រសិទ្ធភាព ព្រោះ​ការព្រមាន​ផ្សេង ការអនុវត្តន៍​ផ្សេង មិនតែប៉ុណ្ណោះ​ក្រសួងកសិកម្ម បានចេញ​លិខិត​លេខ ៨៧៤៦ ចុះ​ថ្ងៃទី ១៦.១១.២០១២  ឲ្យ​ស្រាវជ្រាវ ករណី​ប្រមូល ប្រាក់​ពី​អា​ជីករ ពិឃាតសត្វ​ប្រចាំឆ្នាំ នៅក្នុង​ខេត្តកំពង់ធំ  តែ​សកម្ម​ភាពមិន​មានការ​ខ្លាចញញើត​សូម្បីតែ​បន្តិច ថែមទាំង​បាន​បើក​ឳ​កាស​ឲ្យ​ក្រុម​បក្សពួកនិយម ទាំងនេះ បណ្តែតបណ្តោយ​ឲ្យ​មានការ គេង​ប្រវ័ញ្ច​ថវិការដ្ឋ  និង​ថវិកា របស់​អាជីវករ ។​
​ទាក់ទិន​និង​បញ្ហា​ការចោទប្រកាន់​នេះ អ្នកយក​ពត៌មាន បាន​សុំ​ការបំភ្លឺ​ពី​លោក ហោ សម្បត្តិ អនុប្រធាន​ផ្នែក​ពេទ្យសត្វ ក្រុង​ស្ទឹងសែន បាន​ឲ្យ​ដឹងថា លោក​មិន​យល់ថា ដែរ​ថា​សូម្បីតែ​ខ្លួន​លោក ក៏​មិន​បានធ្វើ​ផង ដោយសារតែ​លោក ឈួ គឹម​ធី  គេ​ចាត់​ឲ្យ​មន្ត្រីរ​ជំនិត​របស់គេ ធ្វើ​ការងារ​បន្ត​ដោយ​អះអាងថា ជាការ​ការងារ​គំ​ម្រោ​ង ក្តា​ស​សាយ
​បក្សី មិនទាន់ ចប់ ។​
​លោក ឈួ គឹម​ធី បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ការដែល​លោក ចាត់​ឲ្យ​មន្ត្រីរ​ជំនិត​របស់លោក ធ្វើការ​បន្ត ទាំង​ដឹងថា​បាន ចូលនិវត្តន៍​ទៅនោះ​ក្តី​ដោយសារតែ​មន្ត្រី​របស់លោក ទាំងពី​នាក់​ជាប់​ការងារ​និង​គម្រោង​ក្តា​ស​សាយ​បក្សី តាំងពី​មិនទាន់​ចូលនិវត្តន៍ និង​បាន​អនុញ្ញាតិ​ឲ្យ​គាត់​ធ្វើ លុះត្រាតែ​ចាប់​គម្រោង ដោយសារតែ​ជា​ផល​ពិបាក​ណាស់ សម្រាប់​ការដាក់​អ្នកថ្មី ដោយសារតែ​គេ​មិនមាន​បទពិសោធន៍ និង​មិន​យល់​ពី​ការងារ​នេះ ។​
​លោក ម៉ក់ យុទ្ធនា អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធ បានផ្តល់​បទ​សម្ភាស​ថា មន្ត្រីរ​ពី​រូបនោះ​គឺ​គេ​ធ្វើតាម​គម្រោង របស់​ម្ចាស់​គម្រោង​ក្តា​ស់​សាយ​បក្សី  មិនអាច​ចេះតែ​ផ្លាស់ប្តូរ​តាមចិត្ត​ឯណា ទោះ​ជាមាន​គម្រោង​ថ្មី អោយតែ​ម្ចាស់​គេ ពេញចិត្ត​ក៏​នៅតែ​ធ្វើ​រហូត​ហ្នឹងឯង  ក្រោយមក លោក កា​សួរ​ដេញ​ដោយ បានធ្វើ​ឲ្យ​លោក ម៉ក់ យុទ្ធនា ក្តៅ​ឆួល​ច្រមុះ ហើយ​និយាយ​ចេញមក ទាំង​កំរោល​ថា ចុះ​លោក​ឯង​ចង់ដឹង​ហេតុ​ម៉ិច​បាន​ហ៊ាន​សួរ​ខ្ញុំ ខ្ញុំ​មិនអាច​ឆ្លើយ​ផ្តេសផ្តាស់​បានទេ បើ ចង់​សួរ​ទៅ​ឆ្លង​កាត​មន្ទីរ​ទទួលបន្ទុក​សិន​មក ការិយាល័យ​ខ្ញុំ​មាន លោក​ឯង​មិនមែន​ចេះតែ​ទូរស័ព្ទ​ខ្ញុំ​ទេ ហើយក៏​បិទ​ទូរស័ព្ទ ។​
​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម ខេត្តកំពង់ធំ បានផ្តល់​បទ​សម្ភាស​ថា សម្រាប់​រឿង​មន្ត្រីរ​ពី​រូប ដែល​ត្រូវបាន​ចូល និវត្តន៍​ហើយ តែ​នៅតែ​ធ្វើ​សកម្មភាព ដើរ​ប្រមូល​លុយ​ពី​កន្លែង​កុងស៊ី និង​សត្តឃាត នោះ​លោក​បាន​ប្រជុំ​ដាក់​ផែនការ រួចមកហើយ និង​មិន​អនុញ្ញាតិ​ឲ្យ​ធ្វើបែបនេះ​បាន ចាំបាច់​ត្រូវតែ​អនុវត្តន៍ តាមច្បាប់ តាម​សេចក្តីប្រកាស់
មិនអាច​បណ្តែតបណ្តោយ​អោយ​មន្ត្រីរ​ចូលនិវត្តន៍ នៅតែ​ធ្វើការ​នោះទេ និង​មិន​អាចធ្វើ​ដូច​លោក អនុប្រធាន​បានទេ លោក​និង ចាត់ចែង​អោយបាន​លឿន​បំផុត ៕

​    ​    ​ដោយ  សុផាត​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya