ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ឃុំខ្លួន​មន្ត្រី​យោធា​ម្នាក់ និង​គូកន​ពាក់​ព័​ន្ឋ​ករណី​លក់​គ្រឿងញៀន​ ​

ឃុំខ្លួន​មន្ត្រី​យោធា​ម្នាក់ និង​គូកន​ពាក់​ព័​ន្ឋ​ករណី​លក់​គ្រឿងញៀន​ ​

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១០​ធ្នូ បានសម្រេច​ឃុំខ្លួន​មន្ត្រី​យោធា​ម្នាក់ ព្រមទាំង​គូកន ពាក់​ព័​ន្ឋ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន និង កាន់កាប់ ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាតិ និង​ប្រើប្រាស់​ឯកសណ្ឋាន​យោធា​ខុសច្បាប់ ។
​មន្ត្រី​យោធា​រូបនោះ​ត្រូវគេ​ឲ្យ​ដឹងថា មានឈ្មោះ សាន សុ​ភ័​ក្រ អាយុ​៤៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៦ ផ្លូវលំ ភូមិ​អូរអណ្តូង​១ សង្កាត់​គោក​រកា ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ឈ្មោះ យូ សុផល អាយុ​៤៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​សមត្ថកិច្ច ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ ឃាត់ខ្លួន
​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​០៧ ខែធ្នូ  ឆ្នាំ​២០១៣​នេះ និង​ដកហូត​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៤​កញ្ចប់​តូច ទម្ងន់​១,៤១​ក្រាម គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៥០​គ្រាប់ ទម្ងន់​៤,៦៤​ក្រាម  សំបក​ថង់​ប្លា​ស្ទិ​ក​សម្រាប់​ច្រក​គ្រឿងញៀន​ចំនួន​១៥ និង អាវុធខ្លី​មួយ​ដើម​ម៉ាក​កា​៥៤ គ្រាប់​ចំនួន​២៤​គ្រាប់ ។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ យូ សុផល បាន​សារភាពថា ខ្លួន​បាន​ទៅ​ទិញ​គ្រឿងញៀន​នៅ​បឹង​ឈូក​ដើម្បី​យកមក​រំលែក​លក់​បន្ត​ឲ្យ អ្នកដទៃ ហើយ​ចំពោះ​កាំភ្លើងខ្លី​វិញ ខ្លួន​បាន​ទិញ​ពី​ឈ្មោះ សាន សុ​ភ័​ក្រ តម្លៃ​៥០០​ដុល្លារ ហើយ​ខ្លួន​ធ្លាប់ជា​ប់ព​ន្ឋ​នាគារ​រយៈពេល​១​ឆ្នាំ រឿង​គ្រឿងញៀន និង​ជា​ប់ព​ន្ឋ​នាគារ​នៅ​ត្រពាំង​ថ្លុ​ង ក្នុង​ខេត្តកំពង់ចាម
​រយៈពេល​៧​ឆ្នាំ ពីបទ​ចាប់ជំរិត និង​បង្ខាំង​មនុស្ស ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya