ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ដែលជាថ្ងៃទិវាសិទ្ធិមនុស្ស អន្ដរជាតិលើកទី៦៥ ត្រូវបានមន្ដ្រីរាជការ ក្រុមហ៊ុននៅកម្ពុជា ក៏ដូចជានៅលើ សកលលោកឈប់សម្រាកមួយថ្ងៃ បែរជាមេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រមូលអ្នកគាំទ្រធ្វើបាតុកម្ម ដើម្បីទាម ទារឱ្យមានការទម្លាក់ថ្នាក់ដឹកនាំប្រទេស ក៏ដូចជាយកព្រឹត្ដិការណ៍ទិវាសិទ្ធិមនុស្ស អន្ដរជាតិ ធ្វើជាកម្មវិធីនយោបាយរបស់ ខ្លួនក្នុងការវាយប្រហារមកលើរាជរដ្ឋា ភិបាល ។
បើទោះជា មេដឹកនាំគណបក្សប្រឆាំង ជ្រើសយកថ្ងៃឈប់សម្រាករបស់មន្ដ្រី រាជការ បុគ្គលិកស្ថាប័ន កម្មករ កម្មការិនី ឈប់សម្រាកដើម្បីជាមធ្យោបាយឱ្យមាន អ្នកគាំទ្រចូលរួមដ៏ច្រើនក៏ដោយ ប៉ុន្ដែ ជាលទ្ធផលជាក់ស្ដែង ចំនួនអ្នកគាំទ្រ បក្សប្រឆាំងមានការថយចុះគួរឱ្យកត់ សម្គាល់ ។ ក្នុងនោះគណបក្សសង្គ្រោះ ជាតិបានប្រមូលផ្ដុំគ្នា
ចំនួន៣ទីតាំង ទី១- ដឹកនាំដោយលោក សម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ បានប្រមូលផ្ដុំអ្នក គាំទ្រមុខទីស្នាក់ការគណបក្សសង្គ្រោះ ជាតិ ឋិតតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់អង្រែលើ ខណ្ឌមានជ័យ, ទី២-ដឹក នាំដោយលោក កឹម សុខា អនុប្រធាន គណបក្ស ប្រមូលផ្ដុំគ្នានៅអតីតស្នាក់ ការគណបក្សសិទ្ធិមនុស្សលើកំណាត់ផ្លូវ ៥៩៨ ខណ្ឌទួលគោក និងទី៣-ដឹកនាំ ដោយអ្នកស្រី មូរ សុខហួរ តំណាងរាស្ដ្រ ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិមណ្ឌល បាត់ដំបង និងលោក ហូរ វ៉ាន់ តំណាង រាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ប្រមូលផ្ដុំ គ្នានៅចំណុចឃ្លាំងប្រេងសូគីម៉ិច គីឡូ ម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។
លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិបានលើកឡើងស្រដៀងគ្នា នឹងអនុប្រធានបក្ស លោក កឹម សុខា ថ្លែងទោកាន់អ្នកគាំទ្ររបស់ខ្លួននៅទីលាន ប្រជាធិបតេយ្យ ក៏ដូចជាអង្គការសង្គម ស៊ីវិល ក្រុមសិទ្ធិមនុស្ស ថា កម្ពុជាពុំ ទាន់មានការគោរពសិទ្ធិមនុស្សឱ្យបាន ត្រឹមត្រូវពិតប្រាកដ និងពេញលេញនោះ ឡើយ ដោយលោក សម រង្ស៊ី បានលើក ឡើងពីសិទ្ធិមានជីវិត សិទ្ធិជីវភាព សិទ្ធិ សេរីភាពក្នុងការតវ៉ា សិទ្ធិជ្រើសរើស ថ្នាក់ដឹកនាំ មិនត្រូវបានអនុវត្ដន៍ឱ្យបានពេញលេញ ។ មានការ រិះគន់ពីប្រជាពលរដ្ឋ អ្នកជំនួញ ខណៈការធ្វើបាតុកម្មរំខានដល់ការ រស់នៅ និងមុខរបរអាជីវកម្ម ដែលមជ្ឈ ដ្ឋានទូទៅចាត់ទុកថា មេបក្សប្រឆាំងមាន ចេតនាបំផ្លាញនូវសេដ្ឋកិច្ចជាតិ តាម រយៈការប្រមូលគ្នាធ្វើបាតុកម្មនេះជាដើម ៕
» Breaking News, ព័ត៌មានជាតិ » បាតុកម្មបក្សប្រឆាំង ថ្ងៃ១០ធ្នូមានអ្នកចូលរួមថយចុះ