ភ្នំពេញ ៖ នាវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ។ នារីម្នាក់ដែលអះអាងថាជាម្ចាស់ម៉ូតូម៉ាកនិច ពណ៌សលាយខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1BS-3704 ដែល ត្រូវបានចោរប្លន់កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងខណ្ឌឫស្សីកែវ បានរកឃើញម៉ូតូរបស់ខ្លួននៅកន្លែងលក់ម៉ូតូផ្ទះលេខ៧៩ ផ្លូវលេខ១៦៩ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ហើយបានប្តឹងនគរបាលប៉ុស្តិ៍ជួយ
អន្តរាគមន៍យកម៉ូតូ របស់ខ្លួនមកវិញ ។
នារីដែលអះអាងថាជាម្ចាស់មានឈ្មោះ លឹម ថាវី អាយុ២០ឆ្នាំ មានទីលំនៅ ផ្ទះលេខ២៨E0 ភូមិ បឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ចំណែកទិញម៉ូតូរបស់នាងមក លក់នៅទីតាំងខាងលើមានឈ្មោះ ពយ ជីណូ អាយុ៣៤ឆ្នាំ មានទីលំនៅកន្លែងលក់ម៉ូតូ ៕