ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» Breaking News, សេដ្ឋកិច្ច » អ្នក​ប្រព័ន្ធ​អិន​ធើ​ណែ​ត និង​ទូរស័ព្ទ​កាន់តែច្រើន ខណៈដែល​ចំណូល​បង់ពន្ធ​ចូល​រដ្ឋ​មិន​កើនឡើង​

អ្នក​ប្រព័ន្ធ​អិន​ធើ​ណែ​ត និង​ទូរស័ព្ទ​កាន់តែច្រើន ខណៈដែល​ចំណូល​បង់ពន្ធ​ចូល​រដ្ឋ​មិន​កើនឡើង​

​ភ្នំពេញ ៖ ចំនួន​អ្នកប្រើប្រាស់​ប្រព័ន្ធ ទូរស័ព្ទ និង​អិន​ធើ​ណែ​ត នៅ​កម្ពុជា មានការ​កើនឡើង​ខ្លាំង នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ ប៉ុន្តែ​ចំណូល​ទៅកាន់​រដ្ឋ​គឺមាន​បរិមាណ​នៅ​ដដែល​។ នេះ​បើ​យោងតាម​របាយការណ៍ ជា​ផ្លូវការ​មួយ​របស់ លោក ជូ វិ​ជិ​ត្ត រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត មួយ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៣​កន្លងទៅ នៅ​ក្រសួង​ប្រៃសណីយ៍ ។​
​កាលពី​ឆ្នាំ​២០០៨​កន្លងទៅ ចំនួន​អ្នកប្រើប្រាស់​ស៊ីម​ប្រព័ន្ធ​ទូរស័ព្ទ មាន​ជាង ៣,៨​លាន​ស៊ីម និង​អ្នកប្រើប្រាស់​អិន​ធើ​ណែ​ត មាន​ចំនួន​ជាង ២​ម៉ឺន​នាក់ ហើយ​មកដល់​ឆ្នាំ ២០១២​នេះ ចំនួន​អ្នកប្រើប្រាស់​ស៊ីម​ប្រព័ន្ធ​ទូរស័ព្ទ មាន​ជាង ១៩​លាន​ស៊ីម និង​ចំនួន អ្នកប្រើប្រាស់​អិន​ធើ​ណែ​ត មាន​ជាង ២,៧​លាន​នាក់ នេះ​បើ​យោងតាម​របាយការណ៍ យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រដ្ឋាភិបាល​។​
​លោក​បាន​ថ្លែងបន្តថា «​បើ​គិត​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ពី​ឆ្នាំ​២០០៨ មកទល់​ឆ្នាំ​២០១២ ចំនួន​នៃ​អ្នកប្រើប្រាស់ ស៊ីម​ទូរស័ព្ទ មានការ​កើនឡើង​ជាង ៥​ដង ប៉ុន្តែ​សម្រាប់​ចំណូល ទៅកាន់​រដ្ឋ​វិញ គឺមាន​បរិមាណ ហាក់​នៅ​ដដែល មិនមាន​ការកើនឡើង​នោះទេ ដោយមាន​ចំនួន​ក្រោម ៨០​ពាន់​លាន​ដុល្លារ សហរដ្ឋ​អាម៉េរិក​តែប៉ុណ្ណោះ​»​។​
​លោក​បាន​ថ្លែង​ថែម​ទៀតថា ហេតុផល​ដែល​ធ្វើ​ឲ្យ​ចំណូល​ទៅកាន់​រដ្ឋ មិនមាន​ការកើនឡើង គឺ​ដោយសារតែ​ក្រុមហ៊ុន​ផ្តល់​ប្រព័ន្ធ​ទូរស័ព្ទ មានការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់ ដោយបាន​កំណត់​តម្លៃ ពុំមាន​ការកំណត់​ត្រឹមត្រូវ ទៅតាម​ច្បាប់​មាត្រដ្ឋាន ដោយ​ទង្វើ​បែបនេះ បានធ្វើ​ឲ្យ​ដៃគូ​ប្រកួតប្រជែង​មួយចំនួន មានការ​ដួលរលំ ហើយ​អនាគត អាច​នឹងធ្វើ​ឲ្យ ទីផ្សារ​ទូរគមនាគមន៍ ឈានទៅរក​ការដួលរលំ នៅ​ថ្ងៃ​ណាមួយ​ជាក់​ជាមិនខាន​។​
​ទោះបី​ជាមាន​ការតវ៉ា បន្ទាប់ពី​មានការ​អន្តរាគមន៍ ទៅលើ​វិស័យ​ទូរគមនាគមន៍ ឲ្យ​មានតម្លៃ​អប្បរ​មា​ក៏ដោយ ប៉ុន្តែ​លោក ជូ វិ​ជិ​ត្ត បាន​ឲ្យ​ដឹងថា នេះ​គ្រាន់តែ​ជា​វិធានការ បណ្តោះអាសន្ន​តែប៉ុណ្ណោះ ហើយ​យើង​នឹងមាន​ការពិភាក្សា​បន្តទៀត ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya