សៀមរាប៖ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិផ្សេងទៀត អាចនឹងអញ្ជើញទៅដល់ នាវេលាម៉ោងប្រមាណ ២ និង៣០នាទីរសៀល តាមជើងយន្តហោះ។ ការជួបជុំរបស់ក្រុមបាតុករ គេឃើញមានការប្រគុំតន្ត្រី អមជាមួយនឹងពាក្យស្លោកទាមទារមួយចំនួន។
ទិដ្ឋភាពទូទៅនៅក្នុងខេត្តសៀមរាប ត្រូវបានគេរាយការណ៍ឲ្យដឹងថា មានសភាពល្អធម្មតា ដោយមានសមត្ថកិច្ច និងអាជ្ញាធរជួយសម្រួលចរាចរណ៍ មិនបណ្តាលឲ្យការកកស្ទះនោះទេ។ ដោយឡែការប្រកបរបររកស៊ីរបស់ប្រជា ពលរដ្ឋក្នុងក្រុងសៀមរាប នៅតែប្រកបរបររកស៊ីទទួលទានជាធម្មតា។
បើតាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា លោក សម រង្ស៊ី គ្រោងនឹងហោះហើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅ ក្រុងសៀមរាបអង្គរនាវេលាម៉ោង ១ និង៣៥នាទីរសៀល បន្ទាប់ពីរូបលោកបញ្ចប់ការដឹកនាំក្បួនមហាបាតុកម្មនៅ រាជធានីភ្នំពេញ៕