ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » អ្នកយកព័ត៌មាន​ទូរទស្សន៍​ជាតិ​កម្ពុជា ម្នាក់ ត្រូវ​ក្រុមបាតុករ ឡោមព័ទ្ធ នៅ​ទីលានប្រជាធិបតេយ្យ ​

អ្នកយកព័ត៌មាន​ទូរទស្សន៍​ជាតិ​កម្ពុជា ម្នាក់ ត្រូវ​ក្រុមបាតុករ ឡោមព័ទ្ធ នៅ​ទីលានប្រជាធិបតេយ្យ ​

ភ្នំពេញ ៖ នៅក្នុង​ឱកាស ចុះ​ទៅយក​ព័ត៌មាន នៅ​ទីលាន ប្រជាធិបតេយ្យ​នោះ ក្រុមបាតុករ​បាន​ឡោមព័ទ្ធ អ្នកយក ព័ត៌មាន ទូរទស្សន៍​ជាតិ​កម្ពុជា ហើយ​ប្រុង វាយ​ថែម​ទៀតផង ។​
​អ្នកយកព័ត៌មាន ទូរទស្សន៍ ជាតិ​កម្ពុជា ម្នាក់ ត្រូវ​ក្រុមបាតុករ​ឡោម ព័ទ្ធ​ប្រុង​វាយ បន្ទាប់ពី​អ្នកយក​ព័​ត៌ មាន​រូបនោះ ចុះ​ទៅយក​ព័ត៌មាន នៅ​ទីលាន ប្រជាធិបតេយ្យ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ ២០១៣​។​
​ជាមួយ​បាតុភាព​វាយ អ្នកយកព័ត៌មាន ទូរទស្សន៍​ជាតិ​នេះ លោក​ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ប្រសាសន៍ថា “​ទាមទារ​ឲ្យ​គេ​ផ្សាយ​ពី​ខ្លួន ដល់​ទូរទស្សន៍ ជាតិ​ចុះ​យក​ព័ត៌មាន បែរជា​ឲ្យ​សន្តិសុខ​របស់ខ្លួន ដេញ​វាយ​អ្នកយកព័ត៌មាន ដូច​ឆ្កែ​ឆ្មា ។ ឥឡូវនេះ សូមកុំ​បន្ទោស​គេ រឿង​មិន​ផ្សាយ ។ មិនទាន់​កាន់ អំណាច​ផង ឬ​ក​ដូច​ឆ្កែ​បាន​ជិះឡាន​” ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya