ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     លោក ឈួ​រ ច័ន្ទ​ឌឿ​ន ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ពុំមាន​ចំណាត់ការ​ណាមួយ​ក្នុងការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ ដែល​កើតមាន​នៅលើ​ទឹកដី​ស្រុក​បរិបូរណ៍​  ||     ចរិត​ពូក​នេះ​ក្អេងក្អាង​ណាស់​មិនដឹងថា​ខ្សែ​គាត់​ខ្សែ​គោ​រឺក៏​ខ្សែពួរ​ទេ​គាត់​អត់​ញញើត​ច្បាប់​អី​បន្តិច មេព្រៃ​មួយរូប​បែក​កញ្ចប់មាត់ ដោយ​រង​នូវ​កណ្តាប់ដៃ​នគរបាល ខណៈ​ថ្លើមធំ​ហ៊ាន​ដេញចាប់​ឡាន​ដឹកឈើ​លោក​ស្នង​រង ស្រ៊ី លាភ​  ||     លោក​អ៊ុក អៀង ពិតជា​មិនធម្មតា​មែន នៅ​កំពង់ឆ្នាំង​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||   

» ព័ត៌មានជាតិ » ជន​មិន​ស្គាល់មុខ​មួយក្រុម​ចូល​លួច​កាត់ឈើ​គ្រ​ញ៉ូ​ង នៅ​កណ្តាល​ក្រុង​សៀមរាប​មិនបាន​សម្រេច តែ​ដួលរលំ​បានសម្រេច

ជន​មិន​ស្គាល់មុខ​មួយក្រុម​ចូល​លួច​កាត់ឈើ​គ្រ​ញ៉ូ​ង នៅ​កណ្តាល​ក្រុង​សៀមរាប​មិនបាន​សម្រេច តែ​ដួលរលំ​បានសម្រេច

សៀមរាប៖ ជនសង្ស័យ​មួយក្រុម​ចូល​លួច​កាត់ឈើ​គ្រ​ញ៉ូ​ង នៅ​កណ្តាល​ក្រុង​សៀមរាប​ហេតុការណ៍​នេះ​កើតឡើង​យប់​ថ្ងៃទី09ខែ08 ឆ្នាំ2018 ស្ថិតនៅ​ព្រៃ​ភូមិ​គោក​តា​ចាន់ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប។ ប្រជាពលរដ្ឋ រាយការណ៍​មក​ថា ជន​មិន​ស្គាល់មុខ​មួយក្រុម​នាំគ្នា​លួច​ចូល​កាត់​ដើមឈើ​គ្រ​ញ៉ូ​ង​មួយ​ដើម ដែលមាន​អាយុកាល​រយ​ឆ្នាំ​មកហើយ​នោះ ត្រូវបាន​ក្រុម​ឆក់​ឱកាស​កាត់​បំផ្លាញ​ឲ្យ​ដួល​ទៅ​និង​ដី​ដើម្បី​បំរុង​ដឹក​ចេញ។

កម្លាំង​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​កម្លាំង​របស់លោក​បាន​ដឹកនាំ​ចុះ​ពិនិត្យឃើញ​មាន​ជន​មិន​ស្គាល់មុខ​លួច​កាត់​ដើមឈើ​គ្រ​ញ៉ូ​ង​ពិតប្រាកដ​មែន ក្រុម​ឆក់​ឱកាស​លួច​កាត់ឈើ​នោះ​ដូច​ដឹង​សភាពការណ៍​មុន​នាំគ្នា​ចែកផ្លូវ​រត់​បាត់ កម្លាំង​រាជ​អាវុធហត្ថ​ធ្វើការ​ស្រាវជ្រាវ​តាមរក​ជន​ទាំង​នោះមក​ផ្ត​ន្តា​ទោស​តាមផ្លូវ​ច្បាប់៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya