ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចជំនាញ ក្នុងខេត្តកំពង់ឆ្នាំង ចាត់ទុកអនុក្រិដ្ឋរបស់សម្តេច តេជោ ហ៊ុន សែន នឹង សេចក្តីណែនាំរបស់ ឯកឧត្តមវេង សាខុន (គ្មានប្រសិទ្ធិភាព)​  ||     ប្រទះឃើញសាកសពអណ្ដែតទឹក នៅស្ទឹងត្រែង​  ||     បទល្មើសហ៊ុំសម្រាស់ នៅចំណុចព្រែកសំពៅរពាក់ ស្ថិតក្នុងតំបន់អិរក្សឡូត៍លេខ១០ ត្រូវលោកនាយផ្នែកក្របួចចាប់បាន​  ||     អាជ្ញាធរថ្នាក់ខេត្តព្រះសីហនុ និងថ្នាក់ស្រុក ស្ទឹងហាវ បាននឹងកំពុងឃុបឃិតជាមួយឈ្មួញ ធ្វើសកម្មភាពចាក់ដីលុប សមុទ្រពង្រីកទីតាំងផែអ៊ូទូកចាស់ (ផែដីដុះ) នៅព្រះសីហនុ​  ||     បែកធ្លាយ ព័ត៌មាន ក្តៅៗ ហុយៗ លោក លាក់ សំអាត នាយរងសង្កាត់ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសនៅក្នុងថ្ងៃបុណ្យទន្លេ បើកដៃឲ្យ សហគមន៍ ធ្វើសកម្មភាព ហ៊ុមព័ទ្ធ សម្រាស់ ចាប់ត្រី យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ អោយ​ប្រធាន​គ្រប់គ្រង​ផ្សារ​ទួល​ទំពូង និង​អភិបាលខណ្ឌ​ចំការមន ត្រូវតែ​រៀបចំ​សណ្តាប់ធ្នាប់ ទាំង​ក្នុង​និង​ក្រៅ

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ អោយ​ប្រធាន​គ្រប់គ្រង​ផ្សារ​ទួល​ទំពូង និង​អភិបាលខណ្ឌ​ចំការមន ត្រូវតែ​រៀបចំ​សណ្តាប់ធ្នាប់ ទាំង​ក្នុង​និង​ក្រៅ

ភ្នំពេញ៖ ការណែនាំ​បែបនេះ ខណៈ លោក ឃួ​ង ស្រេង បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ និង​អភិបាលខណ្ឌ​ចំការមន ចុះ​ពិនិត្យ​ស្ថានភាព ការលក់ដូរ អាជីវករ និង​សាកសួរ​សុខ​ទុក និង​ពិនិត្យមើល​សណ្តាប់ធ្នាប់ សាធារណៈ និង​របៀបរៀបរយ នៅក្នុង​ផ្សារ​ទួល​ទំពូង​អោយ​កាន់តែ​ល្អប្រសើ​ឡើង ។ ពិធី​ចុះ​ពិនិត្យ​នេះ បាន​ប្រ​ព្រឹ​ត្ដទៅ​កាលពី​ថ្ងៃ​សុក្រ ១៤រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ អោយ​ប្រធាន​គ្រប់គ្រង​ផ្សារ​ទួល​ទំពូង និង​អភិបាលខណ្ឌ​ចំការមន ត្រូវតែ​រៀបចំ​សណ្តាប់ធ្នាប់ ទាំង​ក្នុង និង​ក្រៅ​ផ្សារ​ទួល​ទំពូង អោយបាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត ខណៈ​ផ្សារ​មួយ​នេះ​ឃើញថា មិនទាន់មាន​សណ្តាប់ធ្នាប់ បានល្អ​ប្រសើរឡើង មួយកំរិត​ទៀត ។ លោក ឃួ​ង ស្រេង បាន​បញ្ជា​អោយ​លោក​ចំរើន សុខ​លីម ប្រធាន​គ្រប់គ្រង ផ្សារ​ទួល​ទំពូង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ខាងក្នុង​ផ្សារ​អោយបាន​ល្អ ពោល គឺ​ត្រូវ​បើកផ្លូវ​អោយបាន​ធំ​ទូលាយ​បន្ដិច ។

ដោយឡែក​នៅ​ខាងក្រៅ​បរិវេន​ផ្សារ​វិញ លោក ឃួ​ង ស្រេង ក៏បាន​ជំរុញ​ឲ្យ​លោក​ព្រំ សំខាន់ អភិបាលខណ្ឌ​ចំការមន រៀបចំ​សណ្តាប់ធ្នាប់​នៅតាម​មុខផ្ទះ​ជុំវិញ​ផ្សារ ពិសេស​គឺ​ការជំរុញ​ឲ្យ​កាត់​ទម្លាក់​ខ្សែភ្លើង ខ្សែកាប​ដែល មាន​សភាព​រញ៉េរញ៉ៃ នៅតាម​បង្គោល​ភ្លើង​ចេញ ដើម្បី​ឲ្យ​នៅ​បរិវេន ជុំវិញ​ផ្សារ​មាន​សោ​ភណ្ឌ​ភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​កាន់តែ​ល្អប្រសើរ ។

លោក​ចំរើន សុខ​លីម បាន​ឲ្យ​ដឹង​ដែរ​ថា ផ្សារ​ទួល​ទំពូង​មាន​តូប​លក់ដូរ​ចំនួន១៣៧៤តូប ហើយ​តូប​លក់ដូរ​ភាគច្រើន គឺ​លក់​វត្ថុ​អនុស្សាវរីយ​ដែលមាន​រចនាបទ​ខ្មែរ​បុរាណ លក់​គ្រឿង បន្លាស់​ម៉ូតូ រួម និង​តូប​លក់​ខោអាវ​មួយចំនួន​ផងដែរ។ ចំពោះ​បញ្ហា​សណ្តាប់ធ្នាប់​ប​របៀបរៀបរយ​នៅក្នុង និង​ក្រៅ​ផ្សារ គណៈកម្មការ​ផ្សារ​បានរៀបចំ​បានល្អ​មួយកំរិត​ហើយ ក្នុងនោះ ក្នុង​មួយ​សប្តាហ៍​យើង​ក៏បាន​បាញ់​ទឹក​លាង​ផ្សារ​ចំនួន២ដង​ជាប្រចាំ​ផងដែរ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya