ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចជំនាញ ក្នុងខេត្តកំពង់ឆ្នាំង ចាត់ទុកអនុក្រិដ្ឋរបស់សម្តេច តេជោ ហ៊ុន សែន នឹង សេចក្តីណែនាំរបស់ ឯកឧត្តមវេង សាខុន (គ្មានប្រសិទ្ធិភាព)​  ||     ប្រទះឃើញសាកសពអណ្ដែតទឹក នៅស្ទឹងត្រែង​  ||     បទល្មើសហ៊ុំសម្រាស់ នៅចំណុចព្រែកសំពៅរពាក់ ស្ថិតក្នុងតំបន់អិរក្សឡូត៍លេខ១០ ត្រូវលោកនាយផ្នែកក្របួចចាប់បាន​  ||     អាជ្ញាធរថ្នាក់ខេត្តព្រះសីហនុ និងថ្នាក់ស្រុក ស្ទឹងហាវ បាននឹងកំពុងឃុបឃិតជាមួយឈ្មួញ ធ្វើសកម្មភាពចាក់ដីលុប សមុទ្រពង្រីកទីតាំងផែអ៊ូទូកចាស់ (ផែដីដុះ) នៅព្រះសីហនុ​  ||     បែកធ្លាយ ព័ត៌មាន ក្តៅៗ ហុយៗ លោក លាក់ សំអាត នាយរងសង្កាត់ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសនៅក្នុងថ្ងៃបុណ្យទន្លេ បើកដៃឲ្យ សហគមន៍ ធ្វើសកម្មភាព ហ៊ុមព័ទ្ធ សម្រាស់ ចាប់ត្រី យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » ស្លាប់៧នាក់ រងរបួស៦នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទូទាំងប្រទេស​ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨

ស្លាប់៧នាក់ រងរបួស៦នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទូទាំងប្រទេស​ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨

(ភ្នំពេញ)៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន៨លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៧នាក់, រ​បួ​ស្រាល៣នាក់ របួសធ្ងន់​ចំនួន៣នាក់។

ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង៨លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន៦គ្រឿង, រថយន្ដ​ធុន​ធំ៣គ្រឿង, រថយន្ដ​ធុន​តូច៤គ្រឿង, អ្នក​ថ្មើ​ជើង​ម្នាក់ និង​គោយន្ដ១គ្រឿង ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន៖ ល្មើស​ល្បឿន, មិន​ប្រកាន់​ស្ដាំ, ប្រជែង និង​បត់​គ្រោះថ្នាក់។

សូមបញ្ជាក់ថា រយៈពេល០៩ថ្ងៃ​ចាប់ពី​ថ្ងៃទី០១ដល​ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ មាន​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​កើតឡើង​ចំនួន៧០លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន៣១នាក់, របួសស្រាល៣៥នាក់ និង​របួសធ្ងន់៥៦នាក់៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya