ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ស្មៀនឃុំ​សំបូរ អាង​អំណាច​ប្រាក់​និង​បងប្រុស​ជា​អនុប្រធាន​បក្ស លួច​ក្លែង​ឯកសារ​យកឈ្មោះ​អ្នក​ដ៏​ទៃ ទៅ​ឈរឈ្មោះ​តំណាងរាស្ដ្រ?​  ||     លោក ញឹ​ប ស្រ៊ន ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​នៅ​តាកែវ?​  ||     ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពត មាន​ភាពមិនប្រក្រតី បក្ខពួកនិយម ?​  ||     រដ្ឋបាល​ស្រុក​កំពង់លែង មិន​ហ៊ាន​ចេញមុខ​ឆ្លើយបំភ្លឺ​ឲ្យ​មហាជន​បានដឹង​នោះទេ ជុំវិញ​ករណី​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ដែល​ទទួលរង​នូវ​ការបាត់បង់​ទាំងស្រុង​ពី​សំណាក់​អស់លោក​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ឈូសឆាយ​ទន្ទ្រាន​យក​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​តែ​សព្វថ្ងៃ​ដី​នោះ​លិច​ទឹក​អស់ហើយ​រំលឹក​ឡើងវិញ​  ||     លោក សយ សូ​ណា និង​លោក កែប កត់ បើក​អោយ មេ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មោះ ស៊ី នឿន កែនពល​រដ្ឋ​កាប់​ឈើ​នៅ​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ និង ស្រុក​អណ្តូង​មាស ទំលាក់​ទឹក​ឆ្លងទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ?​  ||   

» ព័ត៌មានជាតិ » បុរស​កម្មករសំណង់​ម្នាក់ ទំនង​រអិល​ជើង​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​កំពុង​សាងសង់​កម្ពស់៣២ម៉ែត្រ ស្លាប់ នៅ​ស្វាយរៀង

បុរស​កម្មករសំណង់​ម្នាក់ ទំនង​រអិល​ជើង​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​កំពុង​សាងសង់​កម្ពស់៣២ម៉ែត្រ ស្លាប់ នៅ​ស្វាយរៀង

ស្វាយរៀង៖ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍១៣រោច ខែ​ទុតិយាសាធ ឆ្នាំច សំរិទ្ធ​ស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ វេលា​ម៉ោង៧យប់ នៅ​ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន​កាស៊ីណូ​ម៉ុក​បាយ ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ។ យោងតាម​សមត្ថកិច្ច​នគរបាល​បាន​បង្ហើប​ឲ្យ​ដឹងថា បុរស​ដែល​ទំនងរ​អឹ​ល​ជើង​ធ្លាក់​ពីលើ​អគារ​មានឈ្មោះ យិន ផល អាយុ២៤ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ហា​ប៊ូ ឃុំ​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

សេចក្ដីរាយការណ៍​ថា​មាន​មនុស្ស​ធ្លាក់ នៅ​អគារ​ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន​កាស៊ីណូ​ម៉ុក​បាយ​ភ្លាម​សមត្ថកិច្ច​មូលដ្ឋាន​នគ​របាល​ក្រុង​បាវិត​បានមក​អន្តរាគមន៍​យក​ជនរងគ្រោះ បញ្ជូន​មកដល់​មន្ទីរ​ពេទ្យ​ផាសុកភាព២បាវិត ប៉ុន្តែ​អកុសល​ហួសពេល​ទៅហើយ ។

ជនរងគ្រោះ​ធ្លាក់​ពីលើ​អគារ​នោះ​មិនមាន​សាក្សី ឬ​អ្នក​រួម​ការងារ​បានឃើញ​ផ្ទាល់​ដោយ​ទំនងជា​មានការ​ធ្វេសប្រហែស​ហើយរ​អឹ​ល​ជើង​ធ្លាក់​មក​តែម្ដង ។ សាកសព ត្រូវបាន​សមត្ថកិច្ច​បា​ន​ធ្វើ​កំណត់ហេតុ និង​ប្រគល់​ឲ្យ​ទៅ​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya