ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ស្មៀនឃុំ​សំបូរ អាង​អំណាច​ប្រាក់​និង​បងប្រុស​ជា​អនុប្រធាន​បក្ស លួច​ក្លែង​ឯកសារ​យកឈ្មោះ​អ្នក​ដ៏​ទៃ ទៅ​ឈរឈ្មោះ​តំណាងរាស្ដ្រ?​  ||     លោក ញឹ​ប ស្រ៊ន ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​នៅ​តាកែវ?​  ||     ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពត មាន​ភាពមិនប្រក្រតី បក្ខពួកនិយម ?​  ||     រដ្ឋបាល​ស្រុក​កំពង់លែង មិន​ហ៊ាន​ចេញមុខ​ឆ្លើយបំភ្លឺ​ឲ្យ​មហាជន​បានដឹង​នោះទេ ជុំវិញ​ករណី​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ដែល​ទទួលរង​នូវ​ការបាត់បង់​ទាំងស្រុង​ពី​សំណាក់​អស់លោក​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ឈូសឆាយ​ទន្ទ្រាន​យក​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​តែ​សព្វថ្ងៃ​ដី​នោះ​លិច​ទឹក​អស់ហើយ​រំលឹក​ឡើងវិញ​  ||     លោក សយ សូ​ណា និង​លោក កែប កត់ បើក​អោយ មេ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មោះ ស៊ី នឿន កែនពល​រដ្ឋ​កាប់​ឈើ​នៅ​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ និង ស្រុក​អណ្តូង​មាស ទំលាក់​ទឹក​ឆ្លងទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ព្រោះតែ​លង់​ស្រឡាញ់​ស្ត្រី​ម្នាក់​តែ​នាង​មិន​ព្រម ដោយ​ប្រាប់ថា​រាប់អាន​គ្នា​ត្រឹម​បងប្អូន​បាន​ហើយ បែរជា​ធ្វើ​ឲ្យ​បុរស​រូបនេះ​ខឹង ប្រើ​ហិង្សា​ទៅលើ​រូបនាង​យ៉ាង​ចាស់ដៃ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ នៅ​ភ្នំពេញ

បុរស​ម្នាក់​ព្រោះតែ​លង់​ស្រឡាញ់​ស្ត្រី​ម្នាក់​តែ​នាង​មិន​ព្រម ដោយ​ប្រាប់ថា​រាប់អាន​គ្នា​ត្រឹម​បងប្អូន​បាន​ហើយ បែរជា​ធ្វើ​ឲ្យ​បុរស​រូបនេះ​ខឹង ប្រើ​ហិង្សា​ទៅលើ​រូបនាង​យ៉ាង​ចាស់ដៃ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ នៅ​ភ្នំពេញ

ភ្នំពេញ៖ កាលពី​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ក្រោយ​ប្រើ​ហិង្សា​ទៅលើ​ស្ត្រី​រងគ្រោះ​កាលពី​ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ វេលា​ម៉ោង១០យប់ ស្ថិតនៅ​ចំណុច​បន្ទប់​ជួល​ផ្ទះ​លេខ៣៧អឺ០ហ្សិត  តាម​បណ្តោយ​ផ្លូវ​លេខ១៥៤ ភូមិ៩ សង្កាត់​ផ្សារ​ថ្មី​ទី៣ ខណ្ឌដូនពេញ។

បុរស​ម្នាក់​ព្រោះតែ​បាន​លង់​ស្រឡាញ់​ស្ត្រី​ម្នាក់​តែ​នាង​មិន​ព្រម ដោយ​ប្រាប់ថា​រាប់អាន​គ្នា​ត្រឹម​បងប្អូន​បាន​ហើយ នោះ​បែរជា​ធ្វើ​ឲ្យ​បុរស​រូបនេះ​ខឹង ក៏បាន​ប្រើ​ហិង្សា​ទៅលើ​រូបនាង​យ៉ាង​ចាស់ដៃ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន​បងប្អូន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​បុរស​បង្កហេតុ​បាន​រត់គេចខ្លួន​បាត់អស់​រយៈពេល​មួយ​សប្ដាហ៍ ក្រោយ​ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​យោងតាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​តាម​ចាប់បាន យកមក​ដាក់ទោស​តាមច្បាប់។

ជនសង្ស័យ​ឈ្មោះ អ៊ឹម ស៊ីថា អាយុ៣៤ឆ្នាំ មុខរបរ​ចុងភៅ ស្នាក់នៅ​ទីតាំង​ឃាត់ខ្លួន​ខាងលើ។ ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ អ៊ុង សុភ​ក្ត្រ អាយុ៣៧ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ៣៥អឺ​ហ្សិត តាម​បណ្តោយ​ផ្លូវ​លេខ១៧៤ ភូមិ១៤ សង្កាត់​ផ្សារ​ថ្មី​ទី៣ ខណ្ឌដូនពេញ រងរបួស​ភ្នែក​ទាំងសងខាង ជាំ​ច​ង្កះ មួយ​ចំហៀង​ខាងឆ្វេង​ធ្ងន់ធ្ងរ។ រីឯ​វត្ថុតាង​ចាប់យក​ពី​ជនដៃដល់​មាន៖ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក HUAWEI ពណ៌​ទឹកមាស ជន​របស់​ជនសង្ស័យ។

មុនពេល​កើតហេតុ ជនសង្ស័យ​និង​ជនរងគ្រោះ​បាន​រាប់អាន​គ្នា​យូរ​មកហើយ ដោយនៅ​ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ជនសង្ស័យ​បាន​នាំ​ជនរងគ្រោះ​ទៅលេង​ផ្ទះ​បងស្រី​របស់ខ្លួន​នៅ គៀន​ឃ្លាំង សង្កាត់-ខណ្ឌ​ជ្រោយចង្វារ ។ លុះ​ពេល​ជិះ​ម៉ូតូ​រ៉ឺម៉ក​ត្រលប់មក​ផ្ទះ​វិញ ជនសង្ស័យ​បាន​សុំ​ស្រឡាញ់​ស្ត្រី​រងគ្រោះ​ធ្វើជា​ប្តី​ប្រពន្ធ​នឹង​គ្នា ប៉ុន្តែ​ពេលនោះ​ស្ត្រី​រងគ្រោះ​ក៏បាន​ឆ្លើយ​បដិសេធថា រាប់​គ្នា​ជា​បងប្អូន​បាន​ហើយ ស្រាប់តែ​រូបគេ​ខឹង បានធ្វើ​សកម្មភាព​ទះកំផ្លៀង​នាង៣ដៃ នឹង​បាន​ឲ្យ​ម៉ូតូ​រ៉ឺម៉ក​ដឹក​ទៅ​ផ្ទះជួល​របស់ខ្លួន គ្រាន់តែ​ម៉ូតូ​រ៉ឺម៉ក​ឈប់​ភ្លាម​បុរស​រូប​នោះបាន​អូស​ដៃ​នាង​ចូល​បន្ទប់​រួច វាយយកៗបណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​គេចខ្លួន​បាត់ស្រមោល​តែម្តង។ បន្ទាប់មក​ស្ត្រី​រងគ្រោះ​បាន​ទូរស័ព្ទ​ហៅ​បងប្អូន​ឲ្យ​មក​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ រហូត​នៅ​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ស្ត្រី​រងគ្រោះ​បានចេញ​ពី​មន្ទីរពេទ្យ​ក៏បាន​ដាក់ពាក្យ​បណ្ដឹង​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​តាម​ចាប់​ជនសង្ស័យ​យកមក​ដាក់ទោស​តាមច្បាប់។

ក្រោយពី​សមត្ថកិច្ច​នគ​របាល​ខណ្ឌដូនពេញ ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​រួច បើក​ការស្រាវជ្រាវ​រហូត​នៅវេលា​ម៉ោង៥ល្ងាច ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ក៏​ឃាត់ខ្លួន​ជនសង្ស័យ​បានតែ​ម្តង។

ជនសង្ស័យ​ឈ្មោះ អ៊ឹម ស៊ីថា កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya