ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកសារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បានចេញ​ផ្សាយ​ពី​លោក អ៊ុក អៀង លោក កឹ​ក​ហៃ លោក ឡុង គឹមហុង អាង​ខ្លួន​មាន​លុយ​មានអំណាច​ឈូសឆាយ ទន្ទ្រាន​យក​ដី​រដ្ឋ​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​សមត្ថកិច្ច​ជំនាញ​ក្នុង​ខេត្តកំពង់ឆ្នាំង​ពុំទាន់​មាន​ចំណាត់ការ​ណាមួយ​ទៅលើ​ក្រុម​ជនល្មើស​នៅឡើយ​ទេ​  ||     ធ្លាយ​កាន់តែ​ធំឡើង! បន្ទាប់ពី​រដ្ឋបាល​ស្រុក​កំពង់លែង​បានចេញ​សេចក្តីបញ្ជាក់​ព័ត៌មាន​នេះ​ថា មាន​គណៈនី​យ​ហ្វេ​ស​ប៊ុ​កតា​មដង​ទន្លេសាប​និង​សារព័ត៌មាន​អរិយធម៌​ថា ចុះផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុងការ​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​  ||     ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​កំពង់​ទទួលរង​នូវ​ការបាត់បង់​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​មន្ត្រី​ខិលខូច​មួយចំនួន​ឆ្លៀតឱកាស​ទន្ទ្រាន​យក​មុនពេល​បោះឆ្នោត​  ||     ស្លាប់​ម្នាក់​នៅនឹងកន្លែង​កើតហេតុ​ចំណែក​ម្នាក់ទៀត​រងរបួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប៉ោយប៉ែត​  ||     មេ​ឈ្មួញ​ឈើធំៗ ជា​ឧកញ៉ា ៣នាក់ គឺ​ឧកញ៉ា សឹង សំអុល ឧកញ៉ា ប៉ោ សំអឿន និង ឧកញ៉ា តុ​ប វី​ដា នៅតែ​បន្តសកម្មភាព​កាប់បំផ្លាញ​ឈើ​ដឹកជញ្ជូន​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​  ||   

» ព័ត៌មានជាតិ » ស្លាប់​ប្តី​និង​ប្រពន្ធ​រងរបួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​សៀមរាប

ស្លាប់​ប្តី​និង​ប្រពន្ធ​រងរបួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​សៀមរាប

សៀមរាប៖ កាលពី​ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ស្តែ​ន​ដឹក​សាំង​នឹង​រថយន្ត​កែច្នៃ​ដាក់​ម៉ាស៊ីនកិនស្រូវ​ចល័ត បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ នៅលើ​ផ្លូវជាតិ​លេខ៦ ភូមិ​គោក​អំពិល ឃុំ​ល្វែង​ឬ​ស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប។

នៅ​មុនពេល​កើតហេតុ គឺមាន​រថយន្ត​ស្តែ​ន​ដឹក​សាំង​ជា​របស់​ក្រុមហ៊ុន​ហុង​អ៊ី​ន​ខេ​ម​បូ​ឌា ពាក់​ស្លាក​លេខ ភ្នំពេញ​3E-0279 បើកបរ​ពី​ទិសដៅ​ពី​ទិស​ខាង​លិចទៅ​ទិសខាងកើត​គឺ​ធ្វើដំណើរ​ចេញពី​ខេត្តសៀមរាប ឆ្ពោះទៅ​រាជធានី​ភ្នំពេញ បើកបរ​ក្នុង​ល្បឿន​លឿន​ហើយ​មិនបាន​ប្រុងប្រយ័ត្ន​លុះដល់​ចំណុចកើតហេតុ​បាន​បុក​រថយន្ត​កែច្នៃ​ដាក់​ម៉ាស៊ីនកិនស្រូវ​ចល័ត​ដែល​បាន​បើកបរ​មកពី​ទិស​ខាងត្បូង​ឡើងមក​លើផ្លូវ​ជាតិ រួច​បត់​ស្ដាំ​ទៅ​ទិសខាងកើត បណ្ដាល​ឲ្យ​ម្ចាស់​រថយន្ត​កែច្នៃ២នាក់​ប្រពន្ធ​ក្នុងនោះ​ឈ្មោះ គាត គា អាយុ៤៤ ភេទ​ប្រុស ត្រូវជា​ប្ដី​មាន​ទីលំនៅ​ភូមិ​តា​អុង ឃុំ​ល្វែង​ឬ​ស្សី ស្រុក​ជីក្រែង បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​ឈ្មោះ ឈន ឃន់ អាយុ៤៥ឆ្នាំ ភេទ​ស្រី ត្រូវជា​ប្រពន្ធ​បានទទួល​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​បង្អែក​ស្រុក​សូទ្រនិគម រីឯ​អ្នកបើកបរ​រថយន្ត​ស្តែ​ន​ដឹក​សាំង​បាន​រត់​គេចខ្លួនបាត់​ក្រោយពី​កើតហេតុ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya