ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រភព​មួយ​បាន​បែកធ្លាយ! លោក​អភិបាល​រាជធានី ៖ ស្នើសុំ​ដកចេញ​ពី​តំណែង​ប្រធាន​ពន្ធនាគារ(ប៉េ​ហ្ស៊ី)​  ||     ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     បទល្មើស​នេសាទ ស្រុក​កំពង់ស្វាយ ក្រោម​ក្រ​ខ្សែ​ភ្នែក​មន្ត្រីជលផល​ដែល​អាជ្ញាធរ ធ្វើ​មិនដឹង​ឬ​ដឹង​ដែរ​តែ​មិន​ធ្វើ?​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||     ឧកញ៉ា គង់ ក្រឹ​ង យក​តួនាទី​រកស៊ី​ឈើ សាជាថ្មី​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន៥នាក់​និង​ថ្នាំញៀន នៅ​ព្រះសីហនុ

ឃាត់ខ្លួន៥នាក់​និង​ថ្នាំញៀន នៅ​ព្រះសីហនុ

ព្រះសីហនុ:  លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹងថា កាលពី​ម៉ោង១កន្លះ​យប់​រំលង​អា​ធ្រា​ត្រ ឆ្លង​ចូល​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿន​ញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​អធិការ​ដ្នា​ន​នគរបាល​ក្រុងព្រះសីហនុ បាន​ចុះបង្ក្រាប​ករណី​គ្រឿន​ញៀន ១ករណី ស្ថិ​ន​នៅ​ក្រុម៤ភូមិ៤ សង្កាត់​លេខ៤ ក្រុង/ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន៥នាក់​រួមមាន៖
១ ឈ្មោះ កែវ ឧស្សាហ៍ ហៅ ខ្ង៉​ន អាយុ៣២ឆ្នាំ​ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ
២. ឈ្មោះ ប្រាក់ ចាន់​វាសនា ហៅ បូ អាយុ ៣៣ឆ្នាំ​ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ
៣. ឈ្មោះ ខា សុ​ណ្ណា ហៅ ជង អាយុ២៩ឆ្នាំ ភេទ​ប្រុស មុខរបរ ធ្វើការ​ហាង​ចិន
៤.ឈ្មោ. សុខ ដា​រ៉ា ហៅ ទី អាយុ ២៤ឆ្នាំ ភេទ​ប្រុស ធ្វើការ​កាស៊ីណូ
៥.ឈ្មោះ ផែន សុភា​អាយុ២៧ឆ្នាំ.ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ។

ប្រភព​បន្តថា ដកហូត​វត្ថុតាង​រួមមាន​ម្សៅ​ក្រោម​ពណ៌​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន៩កញ្ចប់ (៨តូច ១ធំ) ទូ​ស័ព្ទ១គ្រឿង ព្រមទាំង​វត្ថុតាង​មួយចំនួនទៀត៕

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya