ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » វាយ​គេ​ឲ្យ​របួស​គេចខ្លួន​យូរហើយ ត្រឡប់​ចូល​ស្រុក​វិញ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ ​

វាយ​គេ​ឲ្យ​របួស​គេចខ្លួន​យូរហើយ ត្រឡប់​ចូល​ស្រុក​វិញ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ ​

កណ្តាល ៖ កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​ព្រឹក ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៣ នៅក្នុង​បរិវេណ​វត្ត​ព្រះពុទ្ធ​អណ្តែត ហៅ​វត្ត​ព្រែក​ហូរ ឋិត​ក្នុង​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ។​
ពាក្យចាស់​លោក​ពោលថា ”​កុក​រមែង​គង់តែ​ភ្លេច​ជុង រឺ​ឯ​ជុង​មិន​ភ្លេច​កុក​ទេ​” យ៉ាងណា​ម៉ិ​ញ​មនុស្ស​ប្រព្រឹត្ត​អំពើអាក្រក់​រមែង​គង់តែ​ជាប់គុក ។ ជាក់ស្តែង បុរស​ម្នាក់​ដែល​បានធ្វើ​សកម្មភាព​ព្រួត​គ្នា​វាយ​គេ​ឲ្យ​រងរបួស ហើយ​បាន​រត់គេចខ្លួន​ចេញពី​ស្រុកកំណើត​អស់​ជាច្រើន​ឆ្នាំ​ទៅហើយ ពេល​ត្រឡប់មក​ស្រុក​វិញ ក៏ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ដាក់ពន្ធនាគារ​ឲ្យ​ស័ក្តិសម​នឹង​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត ។
ជនសង្ស័យ​មានឈ្មោះ នាង រស្មី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ។ ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​សមត្ថកិច្ច​ធ្វើឡើង ដោយ​អនុវត្តតាម​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​៣៣៦ ចុះ​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​២០០៩ ចុះហត្ថលេខា​ដោយ​លោក ឃុន លាង​ម៉េង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកណ្តាល ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​អំពើ​បង្ក​បួស​ស្នាម​ដោយ​ចេតនា ដែល​បាន​ប្រ​ព្រឹ​ត្ត​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០០៨ នៅ​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​រហូតមកដល់​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៣ សមត្ថកិច្ច​នគរបាល​បាន​ប្រទះឃើញ​ជនសង្ស័យ​ចូលខ្លួន​ទៅធ្វើ​អត្តសញ្ញាណ ប័ណ្ណ​នៅក្នុង​វត្ត​ព្រះពុទ្ធ​អណ្តែត ហៅ​វត្ត​ព្រែក​ហូរ ក៍​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ដោយ​អនុវត្ត​តា​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្ត​ក ណ្តា​ល​តែម្តង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya