ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បើក​បុក​រះ​ម៉ូតូ​២​គ្រឿង​រងរបួស​ធ្ងន់​២​នាក់ ម្ចាស់​ឡាន​បើក​រត់​បាត់ ​

ឡាន​បើក​បុក​រះ​ម៉ូតូ​២​គ្រឿង​រងរបួស​ធ្ងន់​២​នាក់ ម្ចាស់​ឡាន​បើក​រត់​បាត់ ​

ភ្នំពេញ  ៖​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៣ យុវជន​ពីរ​នាក់​បាន​រងរបួស​ធ្ងន់ធ្ងរ ដោយ​សន្លប់​ស្តូកស្តឹង​នៅក្នុង​ថ្លុកឈាម​ត្រង់ ចំណុចកើតហេតុ​ដោយសារ​ពួកគេ​ជិះ​ម៉ូតូ​ម្នាក់​មួយគ្រឿង ហើយ​ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡិន​ឌ័​រ ពណ៌​ស្ករ​មិន​ចាំ​ស្លាក​លេខ បាន​បើក​បុក​ពេញទំហឹង​នៅ​ចំណុច​ផ្លូវ​លេខ​១៦៣ កែង
​នឹង​៤៣២ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន  ។
​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​យុវជន​ទាំងពីរ​នាក់​បាន​ជិះ​ម៉ូតូ​ពីរ​គ្រឿង មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១១០ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 1BN-3399​ធ្វើដំណើរ​តាមផ្លូវ​៤៣២ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច និង​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក
​លេខ​ភ្នំពេញ 1BP-7935 ធ្វើដំណើរ​តាមផ្លូវ​៤៣២ ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ។ លុះដល់​ចំណុច​ខាងលើ​ស្រាប់​តែមាន​រថយន្ត​ហាយ​ឡិន​ឌ័​រ មួយគ្រឿង​បោះពួយ​យ៉ាង​លឿន​ជ្រុល​បុក​ម៉ូតូ​ហុងដា​សេ​១២៥ បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​ម្នាក់ ហើយ​ពេលនោះ​យុវជន​ម្នាក់ទៀត​កំពុង ជិះ​ម៉ូតូ​ហុងដា​សេ​១១០ ឃើញ​ហេតុការណ៍​កើតឡើង​ចំពោះមុខ​មានការ​ភ័យខ្លាច​ក៏​ស្ទុះ​លោត​ចុះ​ពី លើ​ម៉ូតូ​របស់ខ្លួន​បណ្តាល​ឲ្យ​បោក​ក្បាល​រងរបួស​ធ្ងន់​តែម្តង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya