ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកសារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បានចេញ​ផ្សាយ​ពី​លោក អ៊ុក អៀង លោក កឹ​ក​ហៃ លោក ឡុង គឹមហុង អាង​ខ្លួន​មាន​លុយ​មានអំណាច​ឈូសឆាយ ទន្ទ្រាន​យក​ដី​រដ្ឋ​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​សមត្ថកិច្ច​ជំនាញ​ក្នុង​ខេត្តកំពង់ឆ្នាំង​ពុំទាន់​មាន​ចំណាត់ការ​ណាមួយ​ទៅលើ​ក្រុម​ជនល្មើស​នៅឡើយ​ទេ​  ||     ធ្លាយ​កាន់តែ​ធំឡើង! បន្ទាប់ពី​រដ្ឋបាល​ស្រុក​កំពង់លែង​បានចេញ​សេចក្តីបញ្ជាក់​ព័ត៌មាន​នេះ​ថា មាន​គណៈនី​យ​ហ្វេ​ស​ប៊ុ​កតា​មដង​ទន្លេសាប​និង​សារព័ត៌មាន​អរិយធម៌​ថា ចុះផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុងការ​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​  ||     ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​កំពង់​ទទួលរង​នូវ​ការបាត់បង់​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​មន្ត្រី​ខិលខូច​មួយចំនួន​ឆ្លៀតឱកាស​ទន្ទ្រាន​យក​មុនពេល​បោះឆ្នោត​  ||     ស្លាប់​ម្នាក់​នៅនឹងកន្លែង​កើតហេតុ​ចំណែក​ម្នាក់ទៀត​រងរបួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប៉ោយប៉ែត​  ||     មេ​ឈ្មួញ​ឈើធំៗ ជា​ឧកញ៉ា ៣នាក់ គឺ​ឧកញ៉ា សឹង សំអុល ឧកញ៉ា ប៉ោ សំអឿន និង ឧកញ៉ា តុ​ប វី​ដា នៅតែ​បន្តសកម្មភាព​កាប់បំផ្លាញ​ឈើ​ដឹកជញ្ជូន​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ប្រធាន​មន្ទីរអប់រំ​ខេត្តកណ្ដាល​ទើប​ឡើង​ថ្មី ចេង សំ​អ៊ុ​ល លេងល្បែង​ឆ្ពិន​ភ្នែក​ក្នុង​ការចំណាយ​ទិញ តុ​សិស្សសាលា តុ​ការិយាល័យ និង​កុំព្យូទ័រ ម៉ាស៊ីន​ព្រី​ន ?

ប្រធាន​មន្ទីរអប់រំ​ខេត្តកណ្ដាល​ទើប​ឡើង​ថ្មី ចេង សំ​អ៊ុ​ល លេងល្បែង​ឆ្ពិន​ភ្នែក​ក្នុង​ការចំណាយ​ទិញ តុ​សិស្សសាលា តុ​ការិយាល័យ និង​កុំព្យូទ័រ ម៉ាស៊ីន​ព្រី​ន ?

កណ្ដាល៖ ប្រធាន​មន្ទីរអប់រំ​ខេត្តកណ្ដាល​ដែល​ទើប​តែងតាំង​ថ្មី​គឺ លោក ចេង សំ​អ៊ុ​ល ពេលនេះ​កំពុង​គ្រប់ទឹក​ចំណេញ​យ៉ាងខ្លាំង​ពី​ការចំណាយ​ថវិកាជាតិ សម្រាប់​ទិញ​តុ​សិស្សសាលា តុ​ការ​យា​ល័យ កៅអី កុំព្យូទ័រ និង​ម៉ាស៊ីន​ព្រិ​ន​ធ័​រ នៅ​ឆ្នាំ២០១ថ្មីៗនេះ។
ប្រភព​បានដឹងថា នៅ​ឆ្នាំ២០១៨នេះ មន្ទីរអប់រំ​ខេត្តកណ្ដាល​បាន​ទិញ​សម្ភា​រះ​ជាច្រើន​មុខ​រួមមាន៖

១ តុ​សិស្ស​ថ្នាក់​មតេយ្យ​ចំនួន៤១ឈុត ដោយ​ក្នុង១ឈុត​មាន​តុ១ទំហំ 120×60×H38-60cm និង​កៅអី​ចំនួន៤ ផលិត​នៅ​ប្រទេស​ចិន។

២ ទិញ​តុ​ឈើ​សម្រាប់​សិស្សសាលា​បឋមសិក្សា​ចំនួន១០៩០ផលិត​ដោយ​ជាងឈើ​ខ្មែរ​ទំហំ កុំ​ពស់ 0,70ម បណ្ដោយ0,11ម ទទឹង0,40ម។

៣ ទិញ​តុ​ឈើ​សម្រាប់​សិស្សសាលា​មធ្យមសិក្សា​ចំនួន១១៨៥ ផលិត​ដោយ​ជាងឈើ​ខ្មែរ​ទំហំ កុំ​ពស់ 0,75ម បណ្ដោយ0,11ម ទទឹង0,40ម។

៤ ទិញ​តុ​ការិយាល័យLEECO3060+G ផលិត​នៅ​ចិន​ចំនួន២។

៥ ទិញ​កៅអី DED13ផលិត​នៅ​ចិន ចំនួន២៣ ។

៦ ទិញ​MacBook Pro MLH12ZP/Aចំនួន១គ្រឿង ផលិត​នៅ​ចិន ។

៧ ទិញ​Dell Optiplix 3050MT Core I5-7500 ចំនួន៥៦ផលិត​នៅ​ចិន។

៨ ទិញ​កុំព្យូទ័រ​យូរ​ដៃ ចំនួន៣គ្រឿង​ម៉ាក់​Dell latitude 5480 Core 17 -7600U 8GB DDR4 1TB 5.4K SATAផលិត​នៅ​ចិន។

៩ ទិញ​ព្រី​ន​ធ័​រ​ចំនួន៥៣គ្រឿង​ម៉ាក់​HP Laser
jet pro M12a ផលិត​នៅ​ចិន។

សម្រាប់​ចំណាយ​លើ​ការទិញ តុ​សិស្ស តុ​ការិយាល័យ កៅអី កុំព្យូទ័រ កុំព្យូទ័រ​យូរ​ដៃ ព្រី​ន​ធ័​រ ខាងលើ​ត្រូវគេ​ដឹងថា​អស់​ទឹកប្រាក់​សរុប​ខ្ទង់​ជិត១៣០០លាន​រៀល ធ្វើឡើង​តាមរយៈ​លទ្ធកម្ម​សេះ​ហោះ មួយ​ក្រោម​ការរៀបចំ​និង​ចាត់ចែង​ដោយ​លោក​ប្រធាន​មន្ទីរ ចេង សំ​អ៊ុ​ល និង​ប្រធានការិយាល័យ​គណនេយ្យ ញ៉េប ងី​ហ៊ុយ ។ ចំណែក​លោកស្រី គង់ ចាន់​បុ​ស្សិ​បា ដែល​ធ្លាប់​កាន់តំណែង​ជា​អនុប្រធាន​មន្ទីរ​ក្ដាប់​រួមមួយ​រយៈ​ខ្លី បន្ត​ពី​លោក​អតីត​ប្រធាន​មន្ទីរ​ចូលនិវត្តន៍ អ៊ុង តុលា និង​ប​ច្បប​ន្ន​ជា​អនុប្រធាន​មន្ទីរ ក៏បាន​ដឹង​រឿង​ភាពមិនប្រក្រតី​នេះដែរ ប៉ុន្តែ​មិន​ហ៊ាន​ប្រតិកម្ម​ទេ ដោយ​សុខចិត្ត​ដេក​ស​ង្ងំ​ស្ងៀម។ ព្រោះ​ដឹងថា​ខ្លួន​មិនអាច​យកឈ្នះ​លោក ចេង សំ​អ៊ុ​ល បានទេ។
ប្រភព​បាន​បន្តថា សម្រាប់ តុ​សិស្ស​ថ្នាក់​មតេយ្យ​ចំនួន៤១ឈុត ដោយ​ក្នុង១ឈុត​មាន​តុ១ទំហំ 120×60×H38-60cm និង​កៅអី​ចំនួន៤ ផលិត​នៅ​ប្រទេស​ចិន ក្នុង​មួយឈុត​មានតម្លៃ​ខ្ពស់បំផុត​ត្រឹម៥០០០០០រៀល សរុប៤១ស្មើរ​និង២០៥០០០០០ ។

តុ​សិស្សសាលា​បឋម មាន​ចំនួន១០៩០ ប្រសិនបើ​ទិញ​ត្រឹម​គ្មាន​អំពើពុករលួយ គឺ​តុ​មួយគ្រឿង​មានតម្លៃ​ខ្ពស់បំផុត​ត្រឹម ១៨០០០០ រៀល សរុប១០៩០ស្មើរ​និង១៩៦ ២០០ ០០០រៀល។ ទិញ​ទិញ​តុ​ឈើ​សម្រាប់​សិស្សសាលា​មធ្យមសិក្សា​ចំនួន១១៨៥ បើ​ទិញ​ក្នុងតម្លៃ​ខ្ពស់បំផុត​មួយគ្រឿង​ត្រឹម១៩០ ០០០រៀល សរុប១១៨៥ស្មើរ​និង២២៥ ១៥០ ០០០រៀល។ សម្រាប់​តុ​សិស្ស​បឋម​និង​មធ្យមសិក្សារ​សុទ្ធ​តុ​ប្រភេទ​ឈើអន់ៗបំផុត​មាន​ទំហំ​តូច​ស្ដើង​ថែមទៀត​ជា​ប្រភេទ​ចំនៀ​ឈើ​យកមក​កែឆ្នៃ​ប្រើ។ សម្រាប់​តុ​ការិយាល័យLEECO3060+G ផលិត​នៅ​ចិន​ចំនួន២០ មួយគ្រឿង​ប្រសិន​ទិញ​ត្រឹមត្រូវ​មានតម្លៃ​ខ្ពស់បំផុត​ត្រឹម៩០០០០០រៀល សរុប២០ស្មើរ​និង១៨០០០០០០រៀល ។ សម្រាប់​ការទិញ​កៅអី DED13 ចិន ចំនួន២៣ បើ​ទិញ​ត្រឹមត្រូវ​មានតម្លៃ​ខ្ពស់បំផុត ១តម្លៃ​ត្រឹម ១៦០០០០ ស្មើរ​និង ៣២០០០០០រៀល។ សរុប​ការចំណាយ​លើ​ការទិញ​តុ​សិស្ស និង តុ​ការិយាល័យ២០និង​កៅ២៣នោះ អស់ប្រាក់​ច្រើន​បំផុត​ត្រឹម៤៦៣០៥០០០០រៀល។ ប៉ុន្តែ​ដោយសា​អំពើពុករលួយ កា​ចំណាយ​ខាងលើ​អស់​ថវិកា​ខ្ទង់៨០០លាន​រៀល​ឬ​ស្មើរ​និង២០០០០០ដុល្លា​អាមេរិក។

សម្រាប់​ការចំណាយ​លើ​ទិញ​សម្ភា​រះ​ការិយាល័យ កុំព្យូទ័រ​លើ​តុ កុំព្យូទ័រ​យូ​ដៃ ព្រី​ន​ធ័​រ សុទ្ធតែជា​របស់​ចិន​និង​មិនសូវមាន​គុណភាព​នោះ ទិញ​សរុប​មាន​ខ្ពស់បំផុត​ត្រឹម១៩០ ០០០០០០រៀល ប៉ុន្តែ​ដោយ​អំពើពុករលួយ​ការចំណាយ​នេះ​អស់​ថវិកា​រហូត​ជាង៤០០លាន​ក្បែរ៥០០លាន​រៀល ឬ​ស្មើរ​និង​ជាង១០០០០០ដុល្លា។ តាម​ដឹង​កុំព្យូទ័រ​លើ​តុ កុំព្យូទ័រ​យូ​ដៃ ព្រី​ន​ធ័​រ ផលិត​នៅ​ចិន​ដែល​គេ​ទិញ​មក ពេលនេះ​បាន​រក​ខូចខ្លះៗហើយ ដោយ​ដា​ជា​របស់​គ្មាន​គុណភាព ប្រហែល​ឆ្នាំក្រោយ​គេ​និង​លើក​គម្រោង​យក​សុំ​ថវិកាជាតិ​រាប់សិប​លាន​រៀល​មក​ជួសជុល​ក៏​មិនដឹង។ ហើយ​សម្រាប់​អ្នកខាតបង​ប្រាក់​លើ​ការទិញ​សម្ភា​រះ​ខាងលើ​គឺ​រដ្ឋ។ ចំណែក​លោក​ប្រធាន​មន្ទីរ ចេង សំ​អ៊ុ​ល និង​ប្រធាន​គណនេយ្យ ញ៉េប ងី​ហ៊ុយ ចំណេញ​គ្រប់ទឹក​លើ​ការចំណាយ​របស់​រដ្ឋ​បាន​ប្រាក់​មិន​ក្រោម៦៥០លាន​រៀល​ទៅ៧០០លាន​រៀល​តាមរយៈ​អំពើពុករលួយ ដែល​ករណីនេះ​គួរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​ក្រសួង​អប់រំ សូម​ស្រាវជ្រាវ​បន្ទាន់​សើ​ម្បី​ស្វែង​ការពិត​និង​តម្លាភាព។ ទាក់ទង​ព័ត៌មាន​នេះ សារព័ត៌មាន​មិនអាច​សូម​ការបំភ្លឺ​ពី​លោក​ប្រធាន​មន្ទីរអប់រំ​ខេត្តកណ្ដាល ចេង សំ​អ៊ុ​ល បានទេ​ដោយ​ទូរស័ព្ទ​មិន​ចូល៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya