ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ស្មៀនឃុំ​សំបូរ អាង​អំណាច​ប្រាក់​និង​បងប្រុស​ជា​អនុប្រធាន​បក្ស លួច​ក្លែង​ឯកសារ​យកឈ្មោះ​អ្នក​ដ៏​ទៃ ទៅ​ឈរឈ្មោះ​តំណាងរាស្ដ្រ?​  ||     លោក ញឹ​ប ស្រ៊ន ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​នៅ​តាកែវ?​  ||     ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពត មាន​ភាពមិនប្រក្រតី បក្ខពួកនិយម ?​  ||     រដ្ឋបាល​ស្រុក​កំពង់លែង មិន​ហ៊ាន​ចេញមុខ​ឆ្លើយបំភ្លឺ​ឲ្យ​មហាជន​បានដឹង​នោះទេ ជុំវិញ​ករណី​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ដែល​ទទួលរង​នូវ​ការបាត់បង់​ទាំងស្រុង​ពី​សំណាក់​អស់លោក​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ឈូសឆាយ​ទន្ទ្រាន​យក​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​តែ​សព្វថ្ងៃ​ដី​នោះ​លិច​ទឹក​អស់ហើយ​រំលឹក​ឡើងវិញ​  ||     លោក សយ សូ​ណា និង​លោក កែប កត់ បើក​អោយ មេ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មោះ ស៊ី នឿន កែនពល​រដ្ឋ​កាប់​ឈើ​នៅ​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ និង ស្រុក​អណ្តូង​មាស ទំលាក់​ទឹក​ឆ្លងទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » បែកធ្លាយ ថៅកែ​ចិន រោងចក្រ “សេង​យ៉ាវ” កាត់​ប្រាក់ខែ​កម្មករ ក្នុង​ថ្ងៃ​បោះឆ្នោត២ថ្ងៃ នៅ​ស្វាយរៀង

បែកធ្លាយ ថៅកែ​ចិន រោងចក្រ “សេង​យ៉ាវ” កាត់​ប្រាក់ខែ​កម្មករ ក្នុង​ថ្ងៃ​បោះឆ្នោត២ថ្ងៃ នៅ​ស្វាយរៀង

ស្វាយរៀង៖ ចាប់ពី​ថ្ងៃទី៧ ដល់​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នេះ​ដែល​ក្រុមកម្មករ​កម្មការិនី​ធ្វើការ​ក្នុង​រោងចក្រ​ផលិត​អំពូល​ភ្លើង “សេង យ៉ាវ” ស្ថិតក្នុង​ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង មិន​ព្រម​ចូលធ្វើការ។ យោងតាម​កម្មករ បាន​ឲ្យ​ដឹងថា ការធ្វើ​កូដកម្ម​នេះ គឺ​ទាមទារ​ឲ្យ​ខាង​ថៅកែ​រោងចក្រ​ខាងលើ នូវ​លក្ខខណ្ឌ ១៣ចំណុច តែ​ករណី​សំខាន់​មានតែ៤ចំណុច​ទេ ដែល​ក្រុមកម្មករ​ចង់បាន ៖ ទី១.សុំ​ឲ្យ​ជ្រើសរើស​សហជីព​ដោយ​ខ្លួនឯង​ក្នុង​រោងចក្រ ទី២. សុំ​ដោះស្រាយ​រឿង​កាត់លុយ​រយៈពេល២ថ្ងៃ គឺ​ថ្ងៃ​បោះឆ្នោត ទី៣. សូមកុំ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ខុស​នឹង​គោលការណ៍​ច្បាប់​កំណត់ ដូចជា​ថ្ងៃ​ចូល​ពិធី​សំណេះសំណាល​ជាមួយ​លោកជំទាវ មែន សំអន ក្រុមហ៊ុន​ឲ្យ​តែ​កម្មករ​ពេញសិទ្ធិ​ទៅ​ចូលរួម ចំណែក​កម្មករ​មិន​ពេញសិទ្ធិ​មិន​អនុញ្ញាត​ឲ្យ​ទៅ​ចូលរួម ហើយ​កាត់​ប្រាក់​ឈ្នួល​ថែមទៀត។

ដោយឡែក​លក្ខខណ្ឌ​ចំនួន១០ទៀត​រួមមាន ៖

១ កុំ​កៀបសង្កត់​កម្មករ​ពេល​ថែ​ម៉ោង

២ សូមកុំ​បញ្ឈប់​កម្មករ​ដោយ​គ្មាន​មូលហេតុ

៣ សូម​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​បញ្ហា​ដូចជា បញ្ហា​សុខភាព ថ្នាំពេទ្យ បន្ទប់ទឹក បង្គន់​មិន​ស្អាត

៤ សូម​ឲ្យ​ក្រុមហ៊ុន​ប​ន្ថា​យ​ចំនួន​សម្ភារ​ផលិត

៥ សូម​លុយ​ជំនាញ​បន្ថែម

៦ សូម​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​លុយ​សុខភាព

៧ ស្នើសុំ​កម្មករ​ជំនាញ​ធ្វើការ​បាន២ខែ សុំចូល​ជា​កម្មករ​ពេញសិទ្ធិ

៨ សូម​ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​កម្មករ​ប្រើប្រាស់​ការឈប់​សម្រាក​ប្រចាំឆ្នាំ​នៅមាន​ធុរៈផ្សេងៗ

៩ សូម​ឲ្យ​ក្រុមហ៊ុន​អនុញ្ញាត​ច្បាប់​កម្មការិនី​មាន​ផ្ទៃពោះ​ទៅពិនិត្យ​សុខភាព១ម្ដង ដោយ​រក្សា​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍ផ្សេងៗនៅ​ដដែល

១០ ពេល​បញ្ឈប់​កម្មករ​ចេ​ញ​ពី​ការងារ សូម​ឲ្យ​បើកប្រាក់​ឈ្នួល មិន​ឲ្យ​លើសពី៤៨ម៉ោង និង​ក្រុមហ៊ុន​ធ្វើការ​បន្ថែម​ម៉ោង​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​ចុងខែ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya