ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» Breaking News, ព័ត៌មានអន្តរជាតិ » ស្តេច​ថៃ​អនុញ្ញាតឱ្យ​រំលាយ​រដ្ឋសភា រៀបចំ​ការបោះឆ្នោត​នៅ​ថ្ងៃទី​២​កុម្ភៈ​ឆ្នាំក្រោយ​ ​

ស្តេច​ថៃ​អនុញ្ញាតឱ្យ​រំលាយ​រដ្ឋសភា រៀបចំ​ការបោះឆ្នោត​នៅ​ថ្ងៃទី​២​កុម្ភៈ​ឆ្នាំក្រោយ​ ​

កាលពី​ថ្ងៃទី​៩ ធ្នូ ព្រះមហាក្សត្រ​ថៃ​ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត​បាន​ចុះ​ព្រះហស្ដលេខា​អនុញ្ញាតឱ្យ​រំលាយ​រដ្ឋសភា និង​រៀបចំ​បោះឆ្នោត​ជាថ្មី​ឡើង វិញ​នៅ​ថ្ងៃទី​២ ខែកុម្ភៈ ២០១៤ ។ ​នៅ​ព្រឹក​ថ្ងៃទី​៩​ធ្នូ នាយករដ្ឋមន្ដ្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​ត្រា បានប្រកាស​តាម​កញ្ចក់​ទូរទស្សន៍​ពី​ការ សម្រេច​រំលាយ​រដ្ឋសភា​បញ្ចប់​ការធ្វើ បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ។ ស្ថានភាព នយោបាយ​ប្រែប្រួល​កាន់តែ​អាក្រក់​ទៅ ធ្វើឱ្យ​លោកស្រី យី​ង​ឡាក់ សម្រេច​ប្រគល់ សិទ្ធិអំណាច​សង​ប្រជាជន​វិញ​ដើម្បីឱ្យ ប្រជាជន​សម្រេច​ជ្រើសរើស​ជាថ្មី​ឡើង វិញ​តាមរយៈ​ការបោះឆ្នោត ។​
​គណបក្ស​ភឿ​ថៃ​បានចេញ​សេចក្ដី ប្រកាសថា លោកស្រី​យី​ង​ឡាក់​នឹង​បន្ដ ឈរឈ្មោះ​ជា​បេក្ខភាព​ក្នុងការ​បោះឆ្នោត សភា​នាពេលខាងមុខ ។ គណបក្ស​ភឿ​ថៃ ក៏បាន​អំពាវនាវ​ដល់​បណ្ដា​លគ​ណ​បក្ស ពិសេស​គណបក្ស​ប្រជាធិបតេយ្យ​របស់ លោក​អាប់​ភី​ស៊ីត ចូលរួម​ក្នុង​ការបោះ ឆ្នោត​បញ្ឈប់​នូវ​សកម្មភាព​ដង្ហែ​ក្បួន តវ៉ា​តាមផ្លូវ​ថ្នល់​បង្កផល ប៉ះពាល់​ដល់ ផលប្រយោជន៍​ជាតិ និង​ប្រជាជន ។​
​ក្នុងពេល​ជាមួយគ្នា​នោះ​ក្រុម បាតុករ ប្រឆាំង​រដ្ឋាភិបាល​លោក ស៊ូ​ថេប សង ស៊ូ​បាន បាន​ច្រានចោល​ការបោះឆ្នោត ថា​ជា​រឿង​មិន​សមស្រប ។ លោក​ស៊ូ​ថេប ប្រកាសថា “​យើង​មិនទាន់​ទទួលបាន​នូវ គោលដៅ​ដែល​យើង​ចង់បាន ។
ការ រំលាយ​រដ្ឋសភា​មិនមែនជា​គោលដៅ ចុងក្រោយ​របស់​យើង​នោះឡើយ​” ។​
​គណបក្ស​ភឿ​ថៃ​បានប្រកាសថា រយៈ ពេល​២​ថ្ងៃ​ទៀត​គណបក្ស​នេះ​នឹង​ចេញ បញ្ជី​បេក្ខភាព​ចូលរួម​ក្នុងការ​បោះឆ្នោត ហើយ​លោកស្រី​យី​ង​ឡាក់​នឹង​នៅតែ​ជា បេក្ខភាព​នាយករដ្ឋមន្ដ្រី​ដដែល ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya