ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ស្មៀនឃុំ​សំបូរ អាង​អំណាច​ប្រាក់​និង​បងប្រុស​ជា​អនុប្រធាន​បក្ស លួច​ក្លែង​ឯកសារ​យកឈ្មោះ​អ្នក​ដ៏​ទៃ ទៅ​ឈរឈ្មោះ​តំណាងរាស្ដ្រ?​  ||     លោក ញឹ​ប ស្រ៊ន ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​នៅ​តាកែវ?​  ||     ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពត មាន​ភាពមិនប្រក្រតី បក្ខពួកនិយម ?​  ||     រដ្ឋបាល​ស្រុក​កំពង់លែង មិន​ហ៊ាន​ចេញមុខ​ឆ្លើយបំភ្លឺ​ឲ្យ​មហាជន​បានដឹង​នោះទេ ជុំវិញ​ករណី​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ដែល​ទទួលរង​នូវ​ការបាត់បង់​ទាំងស្រុង​ពី​សំណាក់​អស់លោក​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ឈូសឆាយ​ទន្ទ្រាន​យក​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​តែ​សព្វថ្ងៃ​ដី​នោះ​លិច​ទឹក​អស់ហើយ​រំលឹក​ឡើងវិញ​  ||     លោក សយ សូ​ណា និង​លោក កែប កត់ បើក​អោយ មេ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មោះ ស៊ី នឿន កែនពល​រដ្ឋ​កាប់​ឈើ​នៅ​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ និង ស្រុក​អណ្តូង​មាស ទំលាក់​ទឹក​ឆ្លងទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » លោក​សាក់ សា​រ៉ាង់ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ប្រព្រឹត្ត​អំពើពុករលួយ ស្រង់ដើម ដាក់​មន្ត្រីថ្មីៗដែលជា​ខ្សែ​និង​បក្សពួក ប្រដេញ​ចាប់​រថយន្ត​ដឹកទំនិញ របស់​ប្រជាពលរដ្ឋ​គាប​ស៊ីលុយ ?

លោក​សាក់ សា​រ៉ាង់ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ប្រព្រឹត្ត​អំពើពុករលួយ ស្រង់ដើម ដាក់​មន្ត្រីថ្មីៗដែលជា​ខ្សែ​និង​បក្សពួក ប្រដេញ​ចាប់​រថយន្ត​ដឹកទំនិញ របស់​ប្រជាពលរដ្ឋ​គាប​ស៊ីលុយ ?

(កំពង់ឆ្នាំង)៖ ព័ត៌មានក្ដៅៗដែល​ទើបតែ​ទទួលបាន​បន្ថែមទៀត,ពិតជា​មិនធម្មតា​មែន​ល្បែ​ថា​ជា​ដៃស្ដាំ​របស់​នាយ​ឧត្ដមសេនីយ៍​សៅ សុខា ទៀតផង។ ប្រភពព័ត៌មាន​ក៏បាន​បន្ត​ខ្សឹប​ទម្លាយ​ចេញមក​ថ្មី​បន្ថែមទៀត លោក សាក់ សា​រ៉ាង់ បន្ទាប់ពី​មានរឿង​អាស្រូវ​នៅ​ជាច្រើន​នៅក្នុង​ឋានៈ​អ​តី​តៈ​ជា​មេ​អាវុធហត្ថ​ខេត្តមណ្ឌលគិរី ហើយ​ត្រូវបាន​ថ្នាក់លើ ផ្លាស់ប្ដូរ​មកកាន់​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​នោះ។

លោក​ឧត្ដមសេនីយ៍ សាក់ សា​រ៉ាង ចាប់តាំងពី​ចូលមក​កាន់តំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង កំពុង​បង្ហាញ​ឥទ្ធិពល​ខ្លាំង ហើយ​បានធ្វើអោយ​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​ធ្លាប់មាន​ស្នាដៃ​កន្លងមក​មួយចំនួន​មិន​សប្បាយចិត្ត​និង​បានធ្វើកា​រិះគន់ចំៗថា​បក្សពួកនិយម​និង​គ្រួសារនិយម​ទៀតផង។

ពាក់ព័ន្ធ​ព័ត៌មាន​ចោទប្រកាន់​ខាងលើ និង​ដើម្បី​ការពារ​កិត្តិយស​ថ្នាក់ដឹកនាំ​ជាពិសេស​កិត្តិយស​អង្គភាព​កងរាជអាវុធហត្ថ​ផង​នោះ សារព័ត៌មាន​យើង​ស្នើសុំ​អោយមាន​ការបកស្រាយ ឬ​លោក​ឧត្ដម​សេនី​ត្រី សាក់ សា​រ៉ាង់ ដោយយោង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន។

ធ្លាយ​ចេញ​បន្តបន្ទាប់​ដោយ​អះអាងថា​ជា​រៀងរាល់យប់ៗគេ​សង្កេតឃើញ​មាន​រថយន្ត​ជាច្រើន​គ្រឿង​បានធ្វើ​ដំណើរ​ពី​ស្រុក​វាលវែង​និង​ស្រុក​ភ្នំ​ក្រវ៉ា​ញ​ខេត្តពោធិសាត់​ដោយ​ឆ្លងកាត់​ទឹកដី​ខេត្តកំពង់ឆ្នាំង មួយចំនួន​ចុះទៅ​បង់លុយ​ជូន​លោក​ប្រធាន​ស្នាក់​ការដែល​បណ្ដាក់​គ្នា​ដូច​ខ្យង​នោះ បើ​យោងតាម​សេចក្ដីរាយការណ៍​អះអាងថា​លោក សាក់ សា​រ៉ាង មេបញ្ជាការ​រូបនោះ​បញ្ជា​ឲ្យ​កូនចៅ​ក្រោម​ឱ​វ៉ាត ប្រដេញ​រថយន្ត​គ្រប់​ប្រភេទ​មិន​ថា​រថយន្ត​ដឹកឈើ​ឬក៏​រថយន្ត​ដឹកទំនិញ​នោះទេ ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង​កំហិត​អោយ​បង់លុយ​តាម​អំពើ​ចិត្ត ដោយឡែក​សម្រាប់​រថយន្ត​ដឹកទំនិញផ្សេងៗ គឺ​សកម្មភាព​រថយន្ត​ដឹកជញ្ជូន​ឈើ​មានដូចជា​រថយន្ត​សាំង​យ៉ុង.រថយន្ត​កា​មា​រី​បា​ឡែ​ន.ហាយ​ឡិន​ឌឺ និង​រថយន្ត​ខ្នាតធំៗដឹក​អង្កាម​ឬ​ស្រូវ.និង​ដំឡូង​មី ពីលើ.ឈើ​ពី​ខាងក្រោម​នោះ ជាពិសេស​ដឹក គ្រឿង​អេ​លិច​ត្រ​និ​ច និង​រថយន្ត​ដឹក​សត្វ​គ្រប​ប្រភេទ ត្រូវ​បង់លុយ​តាម​ការកំណត់​ក្នុង១គ្រឿង​បង​ចាប់ពី២០ម៉ឺន​រៀល​ឡើងទៅ៤០ម៉ឺន​រៀល រីឯ​រថយន្ត​ដឹកឈើ​គេ​បង់លុយ តាម​ការចចារ គឺ​ចាប់ពី១០០ដុល្លា​រហូតដល់​ខ្ទ​ង៥០០០ដុល្លា​តាម​រថយន្ត​តូច​ឬ​ធំ គឺ​ពួកគេ​បង់លុយ​តាមរយ:ទូរ​ស្ទ័ព​និង​គណនី​វិ​ន។

រឿងរ៉ាវ​ជាក់ស្ដែង​មួយ​ករណី​ក្នុងនោះ​ត្រូវបាន​គេ​អះអាងថា​កើនឡើង​នៅវេលា​ម៉ោង៨និង៣០នាទី​យប់​ថ្ងៃទី១១ខែមិថុនា​ឆ្នាំ២០១៨ កន្លងទៅនេះ បើ​យោងតាម​សេចក្ដីរាយការណ៍​បានឱ្យដឹង​ទៀតថា​កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​លេខ៥០០ដែលមាន​មេញ្ជា​ការ​វ័យក្មេង​និង​ជា​ប្អូន​របស់លោក​ឧត្ដម​សេ
នី​យ៍​ត្រី សាក់ សា​រ៉ាង់ មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង​ដោយផ្ទាល់​បាន​ស្ទាក់ចាប់​រថយន្ត​ហាយ​ឡិន​ឌ័​រ​មួយគ្រឿង​ដែល​ដឹកឈើ​ធ្នង់តូចៗចំនួន ១៨០ គីឡូក្រាម​រួច​ដោះលែង​វិញ​ស្ងាតៗ ថ្នូរ​ទឹកប្រាក់៥០០ដុល្លា។

ក្រោយពេល​ម្ចាស់​រថយន្ត​រួមជាមួយ​នឹង​ភរិយា​ដែលមាន​ផ្ទៃពោះ​សូម​អង្វរ​និង​ចរចា​គ្នា​ជាមួយ​លោក​ប្រធាន​ស្នាក់ការ​សន្តិសុខ៥០០ ដោយ​សម្របសម្រួល​សុំ​ទម្លាក់​ឈើ​ក្នុង​ឡាន​នោះ ដោយ​ព្រម​បង់ប្រាក់​ចំនួន៤០០ដុល្លា។ ខណ:លោក​ប្រធាន​ស្នាក់ការ សន្តិសុខ៥០០ នោះ​មិន​ព្រម​ទេ​គឺ​ទាមទារ​គ្រប់​ចំនួន ៦០០ដូ​ល្លា។
ទោះជា​ម្ចាស់​រថយន្ត អង្វ​ក​ទាំង​ប្ដី​ទាំង​ប្រពន្ធ​បែបណាក៏ដោយ​នោះ​ក៏​លោក​ប្រធាន​ស្នាក់ការ​សន្តិសុខ ៥០០ មិន​ព្រម​ដែរ។

រឿងរ៉ាវ​ទាំងអស់នេះ​ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​ហាយ​ឡិន​ឌ័​រដែ​ល​គេ​ស្គាល់​ថា​ជា​អ្នករត់​តាក់ស៊ី​ពី​ខេត្តពោធិ៍សាត់​ទៅ​រាជធានី​ភ្នំពេញ ហើយ​ដោយសារតែ​ជំពាក់​លុយ​ធានា​គា​ដែល​ខ្ចី​យកមក​ទិញ​រថយន្ត​ដើម្បី​ប្រកបមុខរបរ​និង​ជិត​ដល់​ថ្ងៃ​បង់ប្រាក់​ផង​នោះ ម្យ៉ាងវិញទៀត​មុខរបរ​រត់​តាក់ស៊ី​របស់​ពួកគាត់​មិនសូវ​ជា​កាក់កប​ផង​ក៏​ប្រថុយ​ដឹកឈើ​ធ្នង់​មុខកាត់តូចៗចំនួន ១៨០ គីឡូ​ដើម្បី​យកទៅលក់​គ្រាន់​បាន​លុយ​បន្ថែ​ប​សម្រាប់​បង់​សង​អោយ​ធនាគារ​ផង។ អកុសល​ខណ:កំពុងធ្វើដំណើរ​មកដល់​ចំណុច​ស្នាក់ការ​សន្តិសុខ​លេខ៥០០ដែលមាន​ទីតាំងនៅ​ម្ដុំ​លង្វែក​នោះ​ក៏ត្រូវ​ប៉េអឹម​ចាប់​ឃាត់​ជម្រឹត​ទា​លុយ​តែម្ដង។
ក្រោយ​ចរចា​សម្របសម្រួល​ហើយ​មិនទាន់​ត្រូវរ៉ូវ​គ្នា​នោះ​ធ្វើអោយ​ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​អស់សង្ឃឹម​យ៉ាងខ្លាំង​ព្រោះ​ខាង​ប៉េអឹម​ទា​លុយ​ច្រើនពេក។

ប្រជាពលរដ្ឋ​នៅ​ម្ដុំ​នោះ​និយាយថា​សកម្មភាព​បែបនេះ​កើតមាន​ស្ទើ​ជា​រាងរាល់​យ​ប​ទៅហើយ​បើ​រថយន្ត​មួយណា​ដែល​រកស៊ី​បទល្មើស​មិន​ព្រម​ឈប់​បង់លុយ​ឲ្យ​ទេ​លោក​ប្រធាន​ស្នាក់ការ​សន្តិសុខ ៥០០ បញ្ជា​ឲ្យ​កូនចៅ​បើករថយន្ត​ប្រដេញ​ចាប់យក​រថយន្ត​ទាំង​នោះមក​ដើម្បី​ទារ​យកប្រាក់​តាមតែ​អំពើ​ចិត្ត​របស់​ពួកគេ។

រឿងរ៉ាវ​ខាងលើនេះ​ប្រជាពលរដ្ឋ​សំណូមពរ​ទៅដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​សូមមេត្តា​ពិនិត្យ​និង​ជួយ​អន្តរាគមន៍​ទប់ស្កាត់​និង​ចាត់វិធានការ​បង្ក្រាប​ទានពេលវេលា៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya