កំពង់ស្ពឺ ៖ កាលពីម៉ោង២រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចភូមិកុមារមាស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
នៅចំពោះមុខសមត្ថកិច្ចជនដៃដល់បាន ឆ្លើយសារភាពថា រវាងរូបគេនឹងជនរងគ្រោះគឺជាមិត្តភក្តិគ្នាមិនដែលមានទំនាស់ជាមួយ គ្នាទេពីមុនមក ។ មុនពេលកើតហេតុរូបគេនិងជនរងគ្រោះបាននាំគ្នាផឹកស្រាតាំងពីព្រឹក រហូតដល់រសៀលក៏កើតមានទំនាស់ពាក្យសម្តីដោយសារតែរូបគេបានឲ្យជន រងគ្រោះទៅទិញស្រា តែជនរងគ្រោះមិនព្រមទៅ ពេលនោះជនរងគ្រោះបានទាញដំបងស្ទុះមកវាយរូបគេ ដោយទ្រាំពុំបានរូបគេក៏ស្ទុះទៅទាញកាំបិតមកកាប់ជនរងគ្រោះ បណ្តាលឲ្យប្រកាច់ស្លាប់ភ្លាមៗតែម្តង ។ ក្រោយកើតហេតុរូបគេមិនបានរត់ទៅណានោះទេគឺនៅផ្ទះកើតហេតុរហូតដល់ សមត្ថកិច្ចចុះមកចាប់ខ្លួនតែម្តង ៕