ភ្នំពេញ ៖ ក្នុងមួយរយៈពេលកន្លងមកនេះមជ្ឈដ្ឋានទូទៅ ក៏ដូចប្រិយមតិ្តអ្នកស្នេហាវិស័យសិល្បៈបានសង្កេតឃើញ សន្ទុះកេរ្តិ៍ឈ្មោះ តារាបង្ហាញម៉ូដ កញ្ញា ទឹម រដ្ឋាហាក់ឡើងកូដ និងមានប្រជាប្រិយភាពជាងពេលមុន ដោយនាងត្រូវបានគេចាត់ទុកថាជាតារាស្រីមួយរូបដែលមានភាពលេចធ្លោប្រចាំឆ្នាំ២០១៣នេះ បន្ទាប់ពីបានទទួលតំណែងជា
ពិធីការិនី ក្នុងកម្មវិធីមួយចំនួននៅស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន និង MY TV ។
តារាបង្ហាញម៉ូដរាងខ្ពស់ស្រឡះ កញ្ញា ទឹម រដ្ឋា នាពេលកន្លងមកនាងចាប់យកអាជីពត្រឹមតែជាតារា សម្តែង និងជាតារាបង្ហាញម៉ូដ តែប៉ុណ្ណោះប៉ុន្តែពេលនេះនាងបែរជាងាកមកចាប់អាជីពជាពិធីការិនីមួយបន្ថែមទៀតខណៈការងាររបស់នាង បច្ចុប្បន្នកំពុងតែរវល់ជាប់ដៃគ្នា ដកឃ្លាមិន រួចតែនាងបែរជាខំប្រឹងស្រវ៉ា ការងារបន្ថែមមិនលែង ។
ពេលនេះ កញ្ញា ទឹម រដ្ឋា ក្រៅពីចាប់អាជីពធ្វើ ជាពិធីការិនីប្រចាំកម្មវិធី “១៥០០០$” និង “ល្បែងជ្រែកជញ្ជាំង ” ហើយក្រៅពីកម្មវិធីទាំងអស់នេះនាងក៏កំពុងតែត្រៀមខ្លួនកាន់ កម្មវិធី ជាច្រើនទៀត ដែលខាងស្ថានីយទូរទស្សន៍ស៊ី ធី អ៊ីន និង MY TV បានរៀបចំទុកឲ្យនាង ត្រៀមនឹង លេចចេញជារូបរាងក្នុងពេលឆាប់ខាងមុខនេះ ។
កាលដែលពិធីការិនី ចំណូលថ្មី កញ្ញា ទឹម រដ្ឋាត្រូវបានខាងស្ថានីយទូរទស្សន៍ យកចិត្តយក ថ្លើមចាំជួយលើកស្ទួយកេរ្តិ៍ឈ្មោះនោះ គឺត្រូវបានប្រភពបង្ហើបឲ្យដឹងថាមកពីនាងមានខ្នងបង្អែកក្រាស់ចាំជួយ យឹតយោងនាងពីក្រោយខ្នង និងមានទឹកមាត់ប្រៃរង់ចាំជួយ នាងគ្រប់ យ៉ាងធ្វើយ៉ាងណា ឲ្យនាងកាន់តែមាន ឈ្មោះល្បីមួយកម្រិតទៀត។
បើតាមប្រភពក្រៅឆាកមួយ បានបង្ហើបឲ្យដឹងថា អ្នកដែលចាំជួយនាងនិងធ្វើជាខ្នងបង្អែកឲ្យ នាងដើរកាច់រាងចុះឡើងពេញ ស៊ី ធី អ៊ីននោះគឺមកពីអ្នកចាំជួយទំនុក បម្រុងនាងនោះ ស្រលាញ់នាងស្ទើរតែលេប ហើយការជួយនាងឲ្យបានឈរជើងនៅស្ថានីយ ទូរទស្សន៍ មួយ នេះគ្រាន់តែជាចំណុចចាប់ផ្តើមតែប៉ុណ្ណោះ មិនយូរមិនឆាប់ទេ
បុរសមានទាំងទ្រព្យសម្បត្តិ អំណោចនិងបុណ្យស័ក្តិម្នាក់នោះ នឹងជួយនាងឲ្យឡើងកាន់តែខ្ពស់ ទៅតាមតម្រូវចិត្តរបស់នាង ព្រោះ តែបុរសម្នាក់នោះមានចិត្ត ស្រលាញ់ពេញចិត្តចង់យកនាងមកធ្វើជាគូកំណាន់ចិត្តអីច៊ឹងហើយ បានជាគេសុខចិត្តបោះទុន ជួយនាងគ្រប់យ៉ាង ៕