ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ស្មៀនឃុំ​សំបូរ អាង​អំណាច​ប្រាក់​និង​បងប្រុស​ជា​អនុប្រធាន​បក្ស លួច​ក្លែង​ឯកសារ​យកឈ្មោះ​អ្នក​ដ៏​ទៃ ទៅ​ឈរឈ្មោះ​តំណាងរាស្ដ្រ?​  ||     លោក ញឹ​ប ស្រ៊ន ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​នៅ​តាកែវ?​  ||     ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពត មាន​ភាពមិនប្រក្រតី បក្ខពួកនិយម ?​  ||     រដ្ឋបាល​ស្រុក​កំពង់លែង មិន​ហ៊ាន​ចេញមុខ​ឆ្លើយបំភ្លឺ​ឲ្យ​មហាជន​បានដឹង​នោះទេ ជុំវិញ​ករណី​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ដែល​ទទួលរង​នូវ​ការបាត់បង់​ទាំងស្រុង​ពី​សំណាក់​អស់លោក​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ឈូសឆាយ​ទន្ទ្រាន​យក​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​តែ​សព្វថ្ងៃ​ដី​នោះ​លិច​ទឹក​អស់ហើយ​រំលឹក​ឡើងវិញ​  ||     លោក សយ សូ​ណា និង​លោក កែប កត់ បើក​អោយ មេ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មោះ ស៊ី នឿន កែនពល​រដ្ឋ​កាប់​ឈើ​នៅ​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ និង ស្រុក​អណ្តូង​មាស ទំលាក់​ទឹក​ឆ្លងទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ល្បី​ថា​ឧកញ៉ា៣នាក់ រត់ការ​ដើម្បី​ប្រមូល​ឈើ​នៅ​ស្រុក កោះ​ញែក ដឹក​ទៅ​វៀតណាម?

ល្បី​ថា​ឧកញ៉ា៣នាក់ រត់ការ​ដើម្បី​ប្រមូល​ឈើ​នៅ​ស្រុក កោះ​ញែក ដឹក​ទៅ​វៀតណាម?

ខេត្តមណ្ឌលគិរី ៖ ឮ​ល្បីតៗគ្នា ជុំវិញ​សកម្មភាព​របស់​មេ​ឈ្មួញ​ឈើ៣រូប​ត្រៀម និង​កេណ្ឌ​ប្រមូល​ប្រជាពលរដ្ឋ និង​ដៃ ជើង​របស់ខ្លួន​កាប់បំផ្លាញ​ឈើ​នៅ​តំបន់ភ្នំ​ព្រិច ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដើម្បី​ដឹក​ចូល​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​នប​ន្លំ​ជា ឈើ​ស្របច្បាប់ ដឹក​ទៅ​វៀតណាម ។ ក្នុងនោះ​ត្រូវបាន​គេ​បង្ហើប​ថា ឈ្មួញ​ទាំង៣រូប​គឺមាន​ឈ្មោះ ឧកញ៉ា ស៊ឹង សំអុល ,ឧកញ៉ា តុ​ប វី​ដា និង ឧកញ៉ា ប៉ោ សំអឿន ចាប់ដៃគ្នា​ធ្វើ​កិច្ចការ​នេះ​ឲ្យ​បាន​ជោគជ័យ តាម​ការគ្រោងទុក​រប​ស់​ពួកគេ សម្រាប់​ពេល​ដ៏​ខ្លី​ខាងមុខ ខណៈ​បច្ចុប្បន្ននេះ មានការ​ដៃជើង​របស់ខ្លួន​ឲ្យ​ប្រជាពលរដ្ឋ​ត្រៀម​ចូល​កាប់​ឈើ បណ្តើរៗ ហើយ​នោះ ។

អ្នក​ខេត្តមណ្ឌលគិរី​បាន​លើក​ថា បើទោះជា​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ របស់​ឧកញ៉ា ស៊ឹង សំអុល អស់​ឈើ​ក៏ដោយ ប៉ុន្តែ តាម​គម្រោង​ឧកញ៉ា ស៊ឹង សំអុល ត្រូវ​រួមគ្នា​ជាមួយនិង​ឧកញ៉ា តុ​ប វី​ដា ,ឧកញ៉ា ប៉ោ សំអឿន ប្រមូល​ឈើ​យកមក​ដាក់  ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ហើយ​ការងារ​នេះ អាច​ធ្វើទៅកើត ប្រសិនបើ​សមត្ថកិច្ច អាជ្ញាធរ ជំនាញ​ពាក់ព័ន្ធ មិន​អើពើ​សិក្សា អំពី​ទិដ្ឋភាព​ច្បាប់​ជុំវិញ​បទល្មើស​ព្រៃឈើ​នេះ ។

តាម​ការបញ្ជាក់​ឲ្យ​ដឹង ពី​ក្រុម​ស្និទ្ធ​នឹង​ឧកញ៉ា តុ​ប វី​ដា បង្ហើប​ថា កាល  ពី​រសៀល​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ឧកញ៉ា តុ​ប វី​ដា បាន​ទៅកាន់​ខេត្តមណ្ឌលគិរី និង​បន្ត​ឆ្លងទៅ​ប្រទេស​វៀត ណា​ម​នៅ​ព្រឹក​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ ក្នុង​គោលបំណង​យកលុយ​ពី​ថៅកែ​វៀតណាម មក​ចាត់ចែង​រត់ការ បែង ចែក​ទៅកាន់​មន្ត្រី សមត្ថកិច្ច​ពាក់ព័ន្ធ ។ ឧកញ៉ា​ទាំង៣រូបនេះ អាច​ធានា​រត់ការ​ដោយ​ជោគជ័យ​សម្រាប់​ទឹកដី​ខេត្ត មណ្ឌលគិរី ក្នុងការ​ប្រមូល​ឈើ ដឹកឈើ​ចេញ និង​ឆ្លង​ចូល​ទឹកដី​ខេត្តក្រចេះ ត្រូវប្រគល់​ភារកិច្ច​ឲ្យ​ឧកញ៉ា គង់ ក្រឹ​ង មេបញ្ជាការរង​វរ​សេនា​តូច​លេខ២០៤ នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ជា​អ្នកចាត់ចែង​បន្ត ដើម្បី​ដឹក​ឆ្លងទៅ​ប្រទេស​វៀត ណា​ម ។ ប៉ុន្តែ​ករណីនេះ គ្រាន់តែ​ជា​ដំណឹង​ល្បី​ត​គ្នា ពី​មាត់​មួយ​ទៅ​មាត់​មួយ​ប៉ុណ្ណោះ ។

ឈ្មួញ​ខ្លះ​បាន​រឭក​ថា នៅ​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ របស់​ឧកញ៉ា ស៊ឹង សំអុល គ្មាន​ឈើ​នោះទេ សម្រាប់​តម្រូវការ​អ្នកបញ្ជា​ទិញ​ពី​វៀតណាម ខណៈ​ឈើ ចាស់ៗមិនត្រូវ​ប៉ាន់ ។ ដោយឡែក​នៅក្នុង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន របស់​ឧកញ៉ា តុ​ប វី​ដា នៅឯ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល គិរី ក៏​គ្មាន​ឈើ​ដែរ ។ ដូច្នេះ​ប្រសិនបើ​គម្រោង​របស់​ពួកគេ​រត់ការ​ជោគជ័យ មាន​ល​តែ​ប្រមូល​ទិញ​ឈើ​ដែល​ត្រៀម​នឹង កាប់បំផ្លាញ​នៅ​ភូមិសាស្ត្រ​តំបន់ភ្នំ​ព្រិច ដឹក​ចូល​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ដើម្បី​បន្ត​ឆ្លងទៅ​វៀតណាម ។

ជាក់ស្តែង​នៅក្នុង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​របស់​ពេល​ប៉ុន្មាន​ថ្ងៃនេះ ឃើញថា មាន​បុគ្គលិក កម្មករ មេការ បាន​ចាត់ចែង  ដំឡើង​ម៉ាស៊ីន​អារ​ជាច្រើន​មួយ​កំ​ប្លេ​ទៅហើយ អាច​សម្រាប់​ជ្រៀក​ឈើ​ឲ្យ​ត្រូវ​តាម​ការ​កំ​ម្មង់​ទិញ​ពី​ឈ្មួញ​វៀតណាម ក្នុង នោះគេ​ថែមទាំង​បង្ហើប​ថា ឧកញ៉ា​ទាំង៣រូប ធានាថា​មាន​ឈើ​ថ្មី និង​កាត់​ជ្រៀក​ទៅតាម​តម្រូវការ​កំម្ម​ង់រ​បស់​ថៅកែ​វៀត ណា​ម​ទៀតផង។

បើទោះជា​លេចឮ​ព័ត៌មាន​បែបនេះ​ក៏ដោយ នៅ​រសៀល​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨នេះ សារព័ត៌មាន មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានទេ ពី​ឧកញ៉ា​ទាំង៣រូប​ខាងលើ ដោយ​គ្មាន​លេខ​ទូរស័ព្ទ ។ ប៉ុន្តែ​កាលពី​វេលា​ម៉ោង៩ព្រឹក ថ្ងៃ  ទី២ ខែសីហា ឆ្នាំ២០១៨ យ៉ាងតិច​មាន​រថយន្ត​យី​ឌុប​ចំនួន២គ្រឿង និង​ឡានស្ទូច១គ្រឿង ព្រមទាំង​ជនជាតិ​វៀត ណា​ម៧នាក់​ទៀត ត្រូវបាន​កម្លាំង​នគរបាល​ខេត្តមណ្ឌលគិរី​ឃាត់ខ្លួន និង​ចាប់យក​រថយន្ត​ជា​មធ្យោបាយ​ទាំងនេះ​ទៅ  រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត រួច​កសាង​សំណុំរឿង​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។ ប៉ុន្តែ​ជនជាតិ  វៀតណាម​ទាំង៧រូប ត្រូវបាន​ដោះលែង​នៅពេល​រសៀល​ថ្ងៃ​ដដែល ខណៈ​សមត្ថកិច្ច​អះអាងថា អ្នក​ទាំងនោះ​ឆ្លងដែន  ខុសច្បាប់ និង​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ប្រាប់​សារព័ត៌មាន​តាម​ទូរស័ព្ទ នា​ព្រលប់   ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះ​ថា «កម្លាំង​របស់ខ្ញុំ ពិតជា​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម៧នាក់ និង​រថយន្ត​ទាំង នោះ​មែន ដោយ​ពួកគេ​ឆ្លងដែន​ខុសច្បាប់ ។

ក្រោយមក​ជនជាតិ​វៀតណាម​ទាំង៧រូប ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ខាង​អន្តោ  ប្រវេសន៍ ដើម្បី​បណ្តេញ​ពួកគេ​ត្រឡប់​ទៅ​ស្រុក​វិញ ដោយ​អនុវត្តតាម​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ ក៏​ដូច  ជា​ខេត្ត​ជាប់​គ្នា រវាង​កម្ពុជា-វៀតណាម» ។ «លោកស្នងការ​បន្តថា បើទោះជា​រថយន្ត​របស់​គាត់​ទាំ៣គ្រឿង ក្នុងនោះ មាន១គ្រឿង​ប្រភេទ​រថយន្តស្ទូច​ក៏ដោយ ប៉ុន្តែ​ពួកគាត់​មិនទាន់មាន​សកម្មភាព​លើក​ឈើ ដឹកជញ្ជូន​ឈើ ដូច្នេះ មិនមែន  ជា​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៃ​បទល្មើស​ជាក់ស្តែង​នោះទេ ទើប​កម្លាំង​យើង​ប្រគល់​ជនជាតិ​វៀតណាម​ទាំង៧ រូប​ទៅ​ឲ្យ​ខាង​អន្តោប្រវេសន៍ ហើយ​រថយន្ត៣គ្រឿង​នោះ​រក្សាទុក​នៅ​ខេត្តមណ្ឌលគិរី​នៅឡើយ»។

បើទោះជា​លោកស្នងការ​អះអាង​បែបនេះ​ក៏ដោយ ប្រភព​គួរ​ឲ្យ​ជឿ​ទុកចិត្តបាន​បង្ហើប​ថា កន្លងមក​មាន​ឧកញ៉ា​មួយរូប  បាន​ទៅយក​លុយ​ពី​ថៅកែ​វៀតណាម ធានាថា​ប្រមូល​ទិញ​ឈើ​នៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដើម្បី​ដឹកជញ្ជូន យកទៅលក់​ឲ្យ ប៉ុន្តែ​ករណីនេះ ត្រូវបាន​រាំងស្ទះ ដោយសារ​ប្រមូល​ឈើ​មិនទាន់បាន អាជ្ញាធរ សមត្ថកិច្ច ជំនាញ​ពាក់  ព័ន្ធ​រឹតបន្តឹង ទើប​ឧកញ៉ា​រូបនោះ​ប្រើ​លេស​គ្រប់​រូបភាព ភូតកុហក ទៅ​ថៅកែ​វៀតណាម​ម្តង​ហើយ​ម្តងទៀត តែ​ថៅកែ វៀតណាម​មិន​ព្រម និង​មិន​ជឿ ទើប​បង្ខំចិត្ត​ឲ្យ​កូនចៅ​របស់ខ្លួន​ជនជាតិ​វៀតណាម៧រូបនេះ យក​រថយន្ត​យី​ឌុប៧គ្រឿង និង​រថយន្តស្ទូច១គ្រឿង​ទៅ​ដឹកឈើ​ក្នុង​ទឹកដី​ខ្មែរ នៅ​ទីតាំង​របស់​ក្រុមហ៊ុន​ឧកញ៉ា​មួយរូប​ខាងលើនេះ  ប៉ុន្តែ​មិនទាន់  ដល់​គោលដៅ​ផង ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ។

ករណីនេះ ឧកញ៉ា​ដដែល ក៏បាន​ចេញមុខ​រត់កា​រ​ឲ្យ​វៀតណាម​ទាំង៧ រូប​បាន​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ក្នុងន័យ​ថា​ខ្លួន​បាន​ជួយ​ទៅលើ​ក្រុម​ឈ្មួញ​វៀតណាម ដែល​ខ្លួន​យកលុយ​នោះមក  ប្រមូល​ទិញ​ឈើ​យកគុណ​សម្បត្តិ កាត់បន្ថយ​កំហឹង រឿង​យកលុយ​មក​រត់​ការដឹក​ឈើ ហើយ​មិនទាន់មាន​ឈើ​ទៅ​ឲ្យ ខាង​ភាគី​វៀតណាម​នោះ ។

គេ​កំពុង​តាមដាន​ថា បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​វៀតណាម៧រូប និង​ចាប់យក​រថយន្ត៣គ្រឿង​មក​រក្សាទុក ហេតុអ្វី ក៏​លេចចេញ​រឿង​ថ្មី ល្បីតៗគ្នា​ថា ឧកញ៉ា ស៊ឹង សំអុល ,ឧកញ៉ា តុ​ប វី​ដា និង ឧកញ៉ា ប៉ោ សំអឿន ចេញមុខ មក​ធ្វើ​កិច្ច​ការប្រមូលទិញ​ឈើ​នេះ ទាំង​ច្បាប់​កំពុង​រឹតបន្តឹង? កន្លងទៅ​យ៉ាងតិច​មាន​រថយន្ត​យី​ឌុប៤គ្រឿង ត្រូវបាន លើក​ឈើ​ដាក់​រួចជាស្រេច ប៉ុន្តែ​ក្រុម​ឧកញ៉ា​ទាំងនោះ​មិន​ហ៊ាន​ដឹក​ចេញ ដោយ​ខ្លាច​ជាប់អន្ទាក់​សមត្ថកិច្ច ប៉ុន្តែ​លើក​នេះ ចាំមើល​ផែនការ​របស់​ពួកគាត់​ជោគជ័យ​ទេ លើ​គម្រោង​ប្រមូល​ឈើ​នៅ​ស្រុក​កោះ​ញែក​ដឹក​ទៅ​វៀតណាម ឆ្លងកាត់​ទឹកដី  ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ ធានា​ដោយ​ឧកញ៉ា គង់ ក្រឹ​ង សម្រាប់​ទឹកដី​ខេត្តក្រចេះ និង​បន្តទៅ​វៀតណាម​នោះ ៕ 

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya