ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចជំនាញ ក្នុងខេត្តកំពង់ឆ្នាំង ចាត់ទុកអនុក្រិដ្ឋរបស់សម្តេច តេជោ ហ៊ុន សែន នឹង សេចក្តីណែនាំរបស់ ឯកឧត្តមវេង សាខុន (គ្មានប្រសិទ្ធិភាព)​  ||     ប្រទះឃើញសាកសពអណ្ដែតទឹក នៅស្ទឹងត្រែង​  ||     បទល្មើសហ៊ុំសម្រាស់ នៅចំណុចព្រែកសំពៅរពាក់ ស្ថិតក្នុងតំបន់អិរក្សឡូត៍លេខ១០ ត្រូវលោកនាយផ្នែកក្របួចចាប់បាន​  ||     អាជ្ញាធរថ្នាក់ខេត្តព្រះសីហនុ និងថ្នាក់ស្រុក ស្ទឹងហាវ បាននឹងកំពុងឃុបឃិតជាមួយឈ្មួញ ធ្វើសកម្មភាពចាក់ដីលុប សមុទ្រពង្រីកទីតាំងផែអ៊ូទូកចាស់ (ផែដីដុះ) នៅព្រះសីហនុ​  ||     បែកធ្លាយ ព័ត៌មាន ក្តៅៗ ហុយៗ លោក លាក់ សំអាត នាយរងសង្កាត់ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសនៅក្នុងថ្ងៃបុណ្យទន្លេ បើកដៃឲ្យ សហគមន៍ ធ្វើសកម្មភាព ហ៊ុមព័ទ្ធ សម្រាស់ ចាប់ត្រី យ៉ាងគគ្រឹកគគ្រេង​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ធ្លាយ​រឿង លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី ឆ្ពិន​ភ្នែក​បន្លំ​លួច​ថវិកាជាតិ​ទុក​ស៊ីចាយ​យ៉ាង​សប្បាយ ?

ធ្លាយ​រឿង លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី ឆ្ពិន​ភ្នែក​បន្លំ​លួច​ថវិកាជាតិ​ទុក​ស៊ីចាយ​យ៉ាង​សប្បាយ ?

ខេត្តរតនគិរី៖ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី លោក សយ សូ​ណា បាន​លេងល្បែង​ឆ្ពិន​ភ្នែក​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម និង​ថ្នាក់ដឹកនាំ​ខេត្តរតនគិរី ដោយ​លួច​បន្លំ​យក​ថវិកាជាតិ​មួយផ្នែកធំ​លើ​ប្រាក់​ចំណាយ​ជាង៣០០លាន​រៀល សម្រាប់​ឆ្នាំ២០១៨នេះ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន តាមរយៈ​កិបកេង​ការចំណាយ​ទិញ​គ្រាប់ពូជ​ដាំ​ណាំ ទិញ​ថ្នាំ​សម្លាប់​សត្វល្អិត ទិញ’ និង​ពូជស្រូវ រួម​និង​ជីគីមី​សម្រាប់​ផ្ដល់ជូន​កសិក​ក្នុង​ខេត្តរតនគិរី ប៉ុន្តែ​ផ្ទុយទៅវិញ ថវិកា​ចំណាយ​ដ៏​ច្រើន​នោះ មួយផ្នែកធំ​ត្រូវបាន​លោក​ប្រធាន​មន្ទីរ សយ សូ​ណា និង​លោក​ប្រធានការិយាល័យ​ផែនការ​គណនេយ្យ លោក សៅ ស៊ុន​ថៃ ឃុបឃិត​គ្នា​លួច​បន្លំ​ស្ទើរ​អស់ ពោលគឺ​គាត់​បាន​យកទៅ​ចំណាយ​ដ៏​តិចតួច​សម្រាប់​ថត​យក​រូ​ប​ភាព​រាយការណ៍​តែប៉ុណ្ណោះ។

សូម​រំលឹកថា​ថវិកា​ជាង៣០០លាន​រៀល​ដែល​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី​ចំណាយ ទិញ​គ្រាប់ពូជ​ដាំ​ណាំ ទិញ​ថ្នាំ​សម្លាប់​សត្វល្អិត ទិញ’ និង​ពូជស្រូវ រួម​និង​ជីគីមី​សម្រាប់​ផ្ដល់ជូន​កសិក​ក្នុង​ខេត្តរតនគិរី បាន​ប្រើប្រាស់​ចំ​គោលដៅ​ត្រឹមតែ ៥០ទៅ៦០លាន​រៀល​ប៉ុណ្ណោះ។ក្រៅពីនោះ​ត្រូវ​លោក​ប្រធាន​មន្ទីរ សយ សូ​ណា និង​លោក​ប្រធានការិយាល័យ​ផែនការ​គណនេយ្យ លោក សៅ ស៊ុន​ថៃ ឃុបឃិត​គ្នា​ស៊ីដាច់។ ហើយ​ដើម្បី​បំ​ភ័​ណ្ឌ​ភ្នែក​ថ្នាក់ដឹកនាំ​និង​ក្រុមអធិការកិច្ច នៅ​រសៀល​ថ្ងៃទី៦ ខែកក្កដា​ឆ្នាំ ២០១៨ កន្លងទៅ​លោក​ប្រធាន​មន្ទីរ សយ សូ​ណា​បានធ្វើ​ពិធី​ចែក​អំណោយ​ដល់​ពលរដ្ឋ​ចំនួន ១០០ គ្រួសារ​មកពី​ភូមិ​ចំនួន ៣ ក្នុង​ឃុំ​ស្រែ​អង្គ្រង​ស្រុក​កូន​មុំ​នោះបាន​ទទួល​ត្រឹម​ពូជស្រូវ​សែន​ពិដោរ ចំនួន​សរុប​ចំនួន ០២តោន និង​ពូជ​ដំណាំ​បន្លែ​ចំនួន ៤ មុខ រួមមាន​ត្រកួន​ចំនួន១០០កញ្ចប់​ត្រប់​ចំនួន ១០០ កញ្ចប់​សណ្ដែក​គួរ​ចំនួន ១០០ កញ្ចប់ និង​ត្រសក់​ចំនួន ១០០កញ្ចប់ មក​ធ្វើការ​ផ្ដល់ជូន​ចំនួន ១០០ គ្រួសារ​ប្រជាកសិករ​និង​ពូជស្រូវ សែន​ពិដោរ​ចំនួន ២០គីឡូក្រាម ហើយ​ក្នុង​ពិធី​ចែក​អំណោយ​នោះ​មានការ​ចូលរួម​ពី​លោក​អភិបាល​រតនគិរី លោក ថង សាវុន ធ្វើជា​អធិបតី​ផងដែរ។

ដូច្នេះ​ការចែក​ជូនអំណោយ​ខាងលើ គ្រាន់តែ​ជា​ល្បិច​ឆ្ពិន​ភ្នែក​ក្នុងការ​លួច​ថវិកាជាតិ​មើលទៅ​អោយ​សម​ភ្នែក ព្រោះ​ថវិកា​ជាង៣០០លាន​រៀល​មិនតិច​ទេ អាច​ទិញ​បាន​ពួជ​ស្រូវ​និង​ដាំ​ណាំ​រួម​និង​ជី​រាបសិប​តោន។
ប្រភព​បានដឹងថា ការចំណាយ​ថវិកា​ជាង៣០០លាន​រៀល​សម្រាប់​ទិញ​កូនឈើ​ហូប​ផ្លែ ទិញ​ថ្នាំ​សម្លាប់​សត្វល្អិត និង​ពូជស្រូវ រួម​និង​ជីគីមី​សម្រាប់​ផ្ដល់ជូន​កសិក​ក្នុង​ខេត្តរតនគិរី គឺ​បាន​ធ្វើឡើង​តាមរយៈ​ពិគ្រោះ​ថ្លៃ​ចំនួន៣គម្រោង និង​តាម​លទ្ធកម្ម​ខ្យល់​មួយ​គម្រោង៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya