ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ផ្កាយ​មួយ ពិត បញ្ញា ស្នងការរង​ទទួល​ផែន​សេដ្ឋកិច្ច​ក្រុងភ្នំពេញ មានអំណាច​ពង្រាយ​មន្ត្រី​ចុះ​ប្រមូល​លុយ​យ៉ាង​ប្រសេចប្រសាច​តាមរបៀប​ពុករលួយ?​  ||     ល្បី លោក ហេង ណា​រិ​ទ្ធ ក្រាញននៀល​និង​តំណែង​អនុប្រធាននាយកដ្ឋាន មិន​ព្រម​ចូលនិវត្តន៍​  ||     ល្បី លោក ឡេង សុខ មេ​រង​គយ​ប្រចាំ​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង…​  ||     លោក សាន ប៊ុន​ថា​ន មេ​ប៉េអឹម​ខេត្តក្រចេះ មិន​បញ្ជា​បង្ក្រាប​ជំនួញ​ឈើ របស់​មេ​ឈ្មួញ ឈ្មោះ ចែ​មុំ រហ័ស​នាម​យាយ​មុំ នោម​ឆេះ ដឹកជញ្ជូន​ឈើ​ដូច​ហែ​កឋិន ឆ្លងទៅ​ប្រទេស​វៀតណាម​  ||     ធ្នួ​ស​និង​របាំង​ព្រួល ក្នុង​អតីត​ឡូត៍​លេខ៧ស្រុក​កោះធំ កំពុងដំណើរការ​យ៉ាង​ស្រួល នៅ​កណ្តាល?​  ||   

» ព័ត៌មានជាតិ » របួសធ្ងន់​ទាំង២នាក់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ភ្នំពេញ

របួសធ្ងន់​ទាំង២នាក់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ភ្នំពេញ

ភ្នំពេញ៖  កាលពី​វេលា​ម៉ោង ១១និង២០នាទី​យប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ព្រះ​សុរាម្រិត សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ(មុខ​ណាហ្គា​វើ​ល)។

មុនពេល​កើតហេតុ គេ​ឃើញ​ប្រុស​ស្រី២នាក់​បើក​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-8398 បើក​តាម​បណ្តោយ​ផ្លូវ​ព្រះ​សុរាម្រិត​ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ក៏​វ៉ា​ក់​អឺ​ជាមួយ​កង់​បី​ដែរ កំពុងតែ​បត់​បុក​កង់​បីយ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ក្រឡាប់​មិនទាន់​អស់​ល្បឿន​ក៏​បន្ត​ទៅបុក​កង់​បី​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​ក្រឡាប់​ទៅលើ​សួន​ធ្វើ​ឲ្យ​អ្នកបើក​ម៉ូតូ​នោះ​រងរបួស​ធ្ងន់​ទាំង២នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ​ហុង​ហាក់ ដើម្បី​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរពេទ្យ​រីឯ​ម្ចាស់​កង់​បី​ទាំង២នោះ​រងរបួស​ស្រាល​ទាំង២នាក់  ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya