ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ធ្លាយ​អំពើពុករលួយ​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា អោក បូរ៉ា ស៊ី​ខ្លាំងពូកែ​ឆ្ពិន​ភ្នែក ?​  ||     លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន ប្រមូល​លុយ​តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​  ||     ឧកញ៉ា គង់ ក្រឹ​ង បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន?​  ||     តើ​ហេតុអ្វី​បានជា​អាជ្ញាធរ​ក្នុង​ខណ្ឌចំការមន​មានការ​បិទបាំង រឿង​បុរស​សន្តិសុខ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅក្នុង​សាកលវិទ្យាល័យ​ប៊េ​ល​ធី អន្តរជាតិ?​  ||     មន្ត្រី​ជំនាញ​ក្នុង​ខេត្តកំពង់ធំ​ពិតជា​សកម្ម​ណាស់​ក្នុងការ​បង្កើត​បទល្មើស​នេសាទ​គឺ​ដូច​ភ្លៀងរលឹម​តែម្តង​ពី​ថ្នាក់​សង្កាត់​រហូតដល់​ម​ន្ទីរ​កសិកម្ម​ខេត្ត ម្យ៉ាងដែរ​  ||   

» ព័ត៌មានជាតិ » ក្មេងប្រុស​ទើបតែ​អាយុ១៥ឆ្នាំ បបួល​ក្មេងស្រី​អាយុ៦ឆ្នាំ ដើម្បី​ទៅ​ទិញ​កាហ្វេ​ផឹក ពេល​ត្រឡប់មកវិញ មិន​ឌុប​ទៅផ្ទះ​ទេ បែរជា​ឌុប​ក្មេងស្រី ចូលក្នុង​ព្រៃ រំលោភ​បានសម្រេច នៅ​កំពង់ឆ្នាំង

ក្មេងប្រុស​ទើបតែ​អាយុ១៥ឆ្នាំ បបួល​ក្មេងស្រី​អាយុ៦ឆ្នាំ ដើម្បី​ទៅ​ទិញ​កាហ្វេ​ផឹក ពេល​ត្រឡប់មកវិញ មិន​ឌុប​ទៅផ្ទះ​ទេ បែរជា​ឌុប​ក្មេងស្រី ចូលក្នុង​ព្រៃ រំលោភ​បានសម្រេច នៅ​កំពង់ឆ្នាំង

កំពង់ឆ្នាំង  ៖ ហេតុការណ៍​នេះ​បានកើត​ឡើង  នៅ​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅ​ចំនុច​ព្រៃ​ក្រោយ សាលា​បុណ្យ​ភូមិ​ធ្នង់ ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្មេងប្រុស​ទើបតែ​អាយុ១៥ឆ្នាំ បាន​បបួល​ក្មេងស្រី​អាយុ៦ឆ្នាំ ដើម្បី​ទៅ​ទិញ​កាហ្វេ​ផឹក ពេល​ត្រឡប់មកវិញ មិន​ឌុប​ទៅផ្ទះ​នោះទេ បែរជា​ឌុប​ក្មេងស្រី ចូលក្នុង​ព្រៃ រំលោភ​បាន សម្រេច  ។

ករណី​រំលោភ​សេពសន្ថវៈ កើតឡើង​ដោយ​ឈ្មោះ សាក់ ពិ​សិត ភេទ​ប្រុស អាយុ១៥ឆ្នាំ រស់នៅ​ភូមិ​ធ្នង់ ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច បាន​បបួល​ឈ្មោះ ជ.ជ.វ ភេទ​ស្រី អាយុ ៦ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ជិះ​ម៉ូតូ​ទៅ​ទិញ​កាហ្វេ ។ ក្រោយ​ទិញ​កាហ្វេ​រួច ឈ្មោះ សាក់ ពិ​សិត បាន​ជិះ​ម៉ូតូ ឌុប​ឈ្មោះ ជ.ជ.វ ទៅក្នុង​ព្រៃ​ក្រោយ​សាលា​បុណ្យ​ធ្នង់ ពេលទៅដល់ ឈ្មោះ សាក់ ពិ​សិត បាន​ឈប់​ម៉ូតូ ហើយក៏​បានធ្វើ​សកម្មភាព ចាប់​សម្រាត ខោ​ឈ្មោះ ជ.ជ.វ រំលោភ​បានសម្រេច​តែម្តង។ ក្រោយ​កើតហេតុ​ក្មេងស្រី​រងគ្រោះ​បាន​ទៅប្រាប់ ឪពុកម្តាយ និង​បានដាក់​ពាក្យ​ប្តឹង​មក​សមត្ថកិច្ច​ភា្លម។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែង កើតហេតុ​និង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ បញ្ជូនមក​ការិយាល័យ​ជំនាញ​ស្រុក ដើម្បី​កសាង​សំនុំរឿង​តាម និតិ​វិធី​ច្បាប់ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya