ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង កំពុងបណ្តោយឲ្យ លោក កឹក ហៃ ប្រធានសហគមន៍ នេសាទ ឃុំស្វាយរំពារបើកដៃឲ្យជនល្មើស វៃឆ្មក់កាប់ទន្រ្ទានដីព្រៃលិចទឹកតំបន់ឡូត៍អភិរក្សលេខ ៧A​  ||     បែកធ្លាយព័ត៌មានស្អុយបញ្ច្រាស់ខ្យល់ មានអ្នកមានលុយមានអំណាចទន្រ្ទានយក ដីរដ្ឋចែកគ្នាធ្វើជាដីកម្មសិទ្ធិស្របច្បាប់នៅលើទឹកដី ស្រុកកំពង់លែង​  ||     ការកាប់ ការ​ឆ្ការ​គាស់​រាន និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​របស់​មន្ត្រីក្រោមឱវាទ​ក្នុង​ខេត្តកំពង់ឆ្នាំង ហាក់ដូចជា​អនុវត្ត​ផ្ទុយ​ទៅ​និង​អនុ​ក្រិ​ដ្ឋ របស់​ប្រមុខ​រាជរដ្ឋាភិបាល​  ||     ពិតល្បីល្បាញកក្រើកទូទាំងខេត្ត រឿងដីព្រៃលិចទឹក ដែលជាជំរកត្រីពងកូនកំពង់ ទទួលរងនូវការបាត់អស់ស្ទើរទាំងស្រុង នៅលើទឹកដីស្រុកកំពង់លែងពីសំណាក់ អ្នកមានលុយ នឹង អ្នកមានអំណាចទន្រ្ទានយកចែកគ្នាលក់ជារៀងរាល់ឆ្នាំ​  ||     ជនជាតិវៀតណាម កំពុងយកទីតាំងស្រុកក្រគរនិងស្រុកកណ្ឌៀង ធ្វើអាជីវកម្មប្រព្រឹត្តបទល្មើសនេសាទ នៅពោធិ៍សាត់​  ||   

» ព័ត៌មានជាតិ » យុវជន​មួយក្រុម​ផឹកស៊ី​លើក​ញ្ចុះ​បណ្តែត​ទឹក ធ្លាក់​ពីលើ​បង្កាន់ដៃ​បណ្ដាលឱ្យ​ស្លាប់២នាក់ នៅ​ភ្នំពេញ

យុវជន​មួយក្រុម​ផឹកស៊ី​លើក​ញ្ចុះ​បណ្តែត​ទឹក ធ្លាក់​ពីលើ​បង្កាន់ដៃ​បណ្ដាលឱ្យ​ស្លាប់២នាក់ នៅ​ភ្នំពេញ

ភ្នំពេញ៖  កាលពី​ព្រលប់​ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅ​ចំណុច​ហាង​ជំនោរ​ស្ទឹង​ព្រែក​ត្នោត ភូមិ​បឹង​ធំ​ទី១ សង្កាត់​ន​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនរងគ្រោះ​ឈ្មោះ ជង់ តុង​សាន ភេទ​ប្រុស អាយុ២៨ឆ្នាំ មុខរបរ វិស្វករ​សំណង់ ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ​សាគរ «ក» ឃុំ​សាគរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ និង ឈ្មោះ ជួង រដ្ឋា ភេទ​ប្រុស អាយុ២៨ឆ្នាំ មុខរបរ វិស្វករ​សំណង់ ស្នាក់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​ភូមិ​ភ្នំ​ដិ​ល ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្តកំពង់ចាម ។ ជនរងគ្រោះ​ទាំងពី​ត​នាក់ ធ្វើការ​ជាមួយគ្នា នៅ​ក្រុមហ៊ុន ក្នុង​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ ។

មុន​កើតហេតុ​ជនរងគ្រោះ​ទាំងពីរ​នាក់ រួមជាមួយ​មិត្តភក្តិរ​សរុបគ្នា៥នាក់ បាន​ទៅ​ជួល​កញ្ចុះ​បណ្តែត​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​ហាង​ជំនោរ​ស្ទឹង​ព្រែក​ត្នោត អង្គុយ​ហូប បាយទឹក ផឹកស៊ី ។

លុះ​រហូតដល់​វេលា​ម៉ោង១៧និង៣០នាទី​ទៅហើយ​មា​នន​មិត្តភក្តិ ម្នាក់​បាន​ទៅផ្ទះ​មុន​បាត់ សល់​គ្នា៤នាក់​អង្គុយ​ផឹកស៊ី​បន្ត ហើយ​ជនរងគ្រោះ​ទាំងពីរ​នាក់ អង្គុយ​លើ​បង្កាន់ដៃ​កញ្ចុះ ស្រាប់តែ​ពេល​ទឹករលក ធ្វើឱ្យ​កញ្ចុះ​យោល​ទៅមក បែរជា​ធ្លាក់​ជនរងគ្រោះ​ទាំងពីរ​នាក់​ចូលក្នុង​ទឹកស្ទឹង មិនចេះ​ហែល​ទឹក រក​ជួយ​មិនទាន់ ម្យ៉ាង​ទឹក​ហូរ​ផង ធ្វើឱ្យ​លង់​លិច​បាត់​ក្នុង​ទឹក ទើប​បង្ក​ឱ្យ​ភ្ញាក់ផ្អើល ទាំង​សមត្ថកិច្ច ប្រជាពលរដ្ឋ រក​វិធី​ចុះ​រាវ រហូតដល់​វេលា​ម៉ោង១និង៣០នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី០៤ ខែសីហា ទើប​រកឃើញ​សាកសព​ជនរងគ្រោះ​ម្នាក់ ឈ្មោះ ជួង រដ្ឋា ស្រង់​ឡើងគោក សមត្ថកិច្ច​ពិនិត្យ​រួច ត្រូវបាន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ឯ​ស្រុកកំណើត ដោយ​ក្រុមគ្រួសារ មិនបាន​ប្តឹងផ្តល់​អ្វី​ឡើយ ។

ក្រោយពី​ក្រុម​អ្នក​មុជទឹក​រាវរក​សាកសព​ឃើញ​ម្នាក់​ហើយ នៅ​បន្ត​រាវ​តាម​ស្វែងរក​សព​ម្នាក់ទៀត លុះ​រហូតដល់​វេលា​ម៉ោង៧និង៣០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ បាន​រាវ​រកឃើញ​សព​ជនរងគ្រោះ​ម្នាក់ទៀត ឈ្មោះ ជុង តុង​សាន ក្រោម​វត្តមាន​ឪពុក ម្តាយ ក្រុមគ្រួសារ យំសោក​បោក​ខ្លួន នឹក​សង្វេគ​កូនប្រុស​ជាទី​ស្រលាញ់ ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya