ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ផ្កាយ​មួយ ពិត បញ្ញា ស្នងការរង​ទទួល​ផែន​សេដ្ឋកិច្ច​ក្រុងភ្នំពេញ មានអំណាច​ពង្រាយ​មន្ត្រី​ចុះ​ប្រមូល​លុយ​យ៉ាង​ប្រសេចប្រសាច​តាមរបៀប​ពុករលួយ?​  ||     ល្បី លោក ហេង ណា​រិ​ទ្ធ ក្រាញននៀល​និង​តំណែង​អនុប្រធាននាយកដ្ឋាន មិន​ព្រម​ចូលនិវត្តន៍​  ||     ល្បី លោក ឡេង សុខ មេ​រង​គយ​ប្រចាំ​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង…​  ||     លោក សាន ប៊ុន​ថា​ន មេ​ប៉េអឹម​ខេត្តក្រចេះ មិន​បញ្ជា​បង្ក្រាប​ជំនួញ​ឈើ របស់​មេ​ឈ្មួញ ឈ្មោះ ចែ​មុំ រហ័ស​នាម​យាយ​មុំ នោម​ឆេះ ដឹកជញ្ជូន​ឈើ​ដូច​ហែ​កឋិន ឆ្លងទៅ​ប្រទេស​វៀតណាម​  ||     ធ្នួ​ស​និង​របាំង​ព្រួល ក្នុង​អតីត​ឡូត៍​លេខ៧ស្រុក​កោះធំ កំពុងដំណើរការ​យ៉ាង​ស្រួល នៅ​កណ្តាល?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន ១៤នាក់ ករណី​គ្រឿងញៀន នៅ​ពោធិ៍សាត់

ឃាត់ខ្លួន ១៤នាក់ ករណី​គ្រឿងញៀន នៅ​ពោធិ៍សាត់

ពោធិ៍សាត់៖ នៅវេលា​ម៉ោង៧ និង១៥នាទី​យប់ ថ្ងៃ​សុក្រ ៧រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ​ស័​ក្រ ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅ​ទីសាធារណៈ ស្ថិត​ក្នុងភូមិ.សង្កាត់​នានា នៃ​ក្រុង.ខេត្តពោធិ៍សាត់។

មុនដំបូង​កម្លាំង​ធ្វើការ​បង្ក្រាបបាន​នូវ​មុខសញ្ញា​ចែកចាយ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​យ៉ាងសកម្ម ហើយ​ទើបនឹង​ចេញពី​ពន្ធនាគា​ម្នាក់​ឈ្មោះ តាំង ស៊ុន​ហេង ភេទ​ប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​ស្ពានថ្ម សង្កាត់​រលាប ក្រុង-ខេត្តពោធិ៍សាត់ ក្នុងនោះ​កម្លាំង​រហូត​នូវ​វត្ថុតាង និង​សម្ភារ​រួមមាន ម្សៅ​ក្រាម​ព​ណ៏​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០៦កញ្ចប់ ទូរស័ព្ទដៃ​ចំនួន ០១គ្រឿង និង​ម៉ូតូ​ចំនួន ០១គ្រឿង​ផងដែរ។

បន្ទាប់មកទៀត​កម្លាំង​បានធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ចំនួន ១៣នាក់​ថែមទៀត តាមរយៈ​ទូរស័ព្ទ​មុខសញ្ញា​ត្រូវ​ឃាត់ ហើយ​ពាក់ព័ន្ធ​នឹង​ការទិញ​យកទៅ​ប្រើប្រាស់​តែម្ដង ហើយ​ក្រុម​ទាំងនេះ​ភាគច្រើន​ស្កាត់​មកពី​តំបន់ផ្សេងៗគ្នា​ទាំងអស់ ដោយសារ​កម្លាំង​យើង​បង្ក្រាប​មុខសញ្ញា​ចែកចាយ​យ៉ាងសកម្ម​ខាងលើនេះ ទើប​យើង​ឈានទៅរក​ការទប់ស្កាត់​បានជា​បន្ត​បន្ទាប់​ច្រើន​បែបនេះ។

ចំពោះ​ក្រុម​ជន​ពាក់ព័ន្ធ​ការប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ទាំង​ចំនួន ១៣នាក់​នេះ បាន​តំ​រ៉ូ​វ​ឲ្យ​អាណាព្យាបាល​ចូលខ្លួន​មក​ធានា​លាយ​ល័ក​ជា​អក្ស​ត្រឹមត្រូវ ដើម្បី​ធើ្វ​ការអប់រំ​ទើប​ឲ្យ​ពួកគាត់​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយឡែក មុខសញ្ញា​ចែកចាយ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​យ៉ាងសកម្ម​ឈ្មោះ តាំង ស៊ុន​ហេង រួមទាំង​វត្ថុតាង និង​សម្ភារ បាន​បំពេញ​នីតិវិធី​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ចាត់​បន្ត៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya