ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រភព​មួយ​បាន​បែកធ្លាយ! លោក​អភិបាល​រាជធានី ៖ ស្នើសុំ​ដកចេញ​ពី​តំណែង​ប្រធាន​ពន្ធនាគារ(ប៉េ​ហ្ស៊ី)​  ||     ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     បទល្មើស​នេសាទ ស្រុក​កំពង់ស្វាយ ក្រោម​ក្រ​ខ្សែ​ភ្នែក​មន្ត្រីជលផល​ដែល​អាជ្ញាធរ ធ្វើ​មិនដឹង​ឬ​ដឹង​ដែរ​តែ​មិន​ធ្វើ?​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||     ឧកញ៉ា គង់ ក្រឹ​ង យក​តួនាទី​រកស៊ី​ឈើ សាជាថ្មី​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » សម្តេច តេ​ជោ ហ៊ុន សែន ៖ ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា បាន​ស្តាប់​ហើយ​ចងចាំ​ទុក​ក្នុង​ចិត្តជា​និច្ច​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ត្រូវ​ចេះ​បំរើ​រាស្ត្រ មិនមែន​ធ្វើ​ម្ចាស់​រាស្ត្រ​

សម្តេច តេ​ជោ ហ៊ុន សែន ៖ ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា បាន​ស្តាប់​ហើយ​ចងចាំ​ទុក​ក្នុង​ចិត្តជា​និច្ច​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ត្រូវ​ចេះ​បំរើ​រាស្ត្រ មិនមែន​ធ្វើ​ម្ចាស់​រាស្ត្រ​

ខេត្តកំពង់ឆ្នាំង ៖ រឿង​រាវ​ទំនាស់​ដីធ្លី​រវាង​អ្នកមាន​លុយ​មានអំណាច និង ប្រជាពលរដ្ឋ​កាន់តែខ្លាំងឡើងៗហើយ​សមត្ថកិច្ច​ជំនាញ​ក្នុង​ខេត្តកំពង់ឆ្នាំង​តាំងពី​ថ្នាក់ស្រុក​រហូតដល់​ខេត្ត​ពុំទាន់​មាន​ដំណោះស្រាយ​ទេ​តែ​សង្គ្រាមពាក្យសំដី​រវាង​ក្រុម​ជនល្មើស​និង​ប្រជាពលរដ្ឋ​កាន់តែ​តឹង​សរសៃ ក ដាក់គ្នា​ទៅវិញទៅមក​ហើយ ។

ប្រជាពលរដ្ឋ​ចំនួន(៣)បី​ភូមិ ទាំង​ជំទប់​ទីមួយ​ឃុំ​ទាំង មេភូមិ ទាំង​សហគមន៍ ទាំង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្វាយ​រំពារ​មានការ​រិះគន់​យ៉ាងខ្លាំង​ទៅលើ​សមត្ថកិច្ច​ជំនាញ​តាំងពី​ថ្នាក់ស្រុក​រហូតដល់​ខេត្ត​មានការ​ឃុបឃិត​គ្នារ​លោភ​យក​ដីព្រៃ​របស់​រដ្ឋ​ដែល​សហគមន៍​រួម​បី​ភូមិ​របស់​ពួកគាត់​ខិតខំ​ប្រឹងប្រែង​ការពារ​និង​ថែរក្សា​ទុក​តាម​អនុសាសន៍​របស់​សម្តេច ដែល​បាន​ដាក់ចេញ​កន្លងមក​តែ​មួយរយៈ​កន្លងមកនេះ​មានមន្ត្រី​គ្រាប់​ល្ពៅ​និង​មន្ត្រី​ជើង​ដប់​ឃុបឃិត​គ្នាយ​កកូន​ចន្ទីរ​បន្តិច​បន្តូច​ចូលទៅ​លួច​ដាំ​ក្នុងព្រៃ​នោះ ដើម្បី​ឆ្ពិន​ភ្នែក​ថ្នាក់ដឹកនាំ​ហើយ​ជួល​កម្មករ​កាប់​ទន្ទ្រាន​ផ្តួលរំលំ​ដើមឈើធំៗដាក់​គ្រឿងចក្រ​ចូល​ឈូសឆាយ ។

 

ការរិះគន់​របស់​ប្រជាពលរដ្ឋ​ដដែល​នោះបាន​បន្តទៀតថា ទោះបីជា​មានការ លាក់បាំង ឬក៏​ឆ្ពិន​ភ្នែក​ពី​សំណាក់​អស់លោក​មន្ត្រី​គ្រាប់​ល្ពៅ​យ៉ាងណាក៏ដោយ តែ​ក៏​មិនអាច​បិទបាំង​និង​ភ្នែក​មហាជន​បានដែរ​ព្រោះ​ដី​គម្រប​ព្រៃ​ទាំងនេះ​គឺជា​ទទួល​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្វាយ​រំពារ យក គោ ក្របី ទៅ​ឃ្វាល​នៅ​ទីនោះ នៅ​រដូវ​ទឹក​ឡើង​ដី​គម្រប​ព្រៃ​នោះ​គឺ នៅ​ចំណុច ភ្នំ​ល្ងៀង ដែល​ស្ថិតក្នុង ឃុំ ស្វាយរំពារ ស្រុក កំពង់លែង​ខេត្តកំពង់ឆ្នាំង ។

យោងតាម​ប្រភព ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​រស់នៅ​ក្នុងស្រុក​កំពង់លែង​បាន​ខ្សឹបប្រាប់​អ្នកយកព័ត៌មាន​យើង​ដឹងថា កាលពី​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៨ មាន​អាជ្ញាធរខេត្ត និង​អាជ្ញាធរ​ស្រុក ចុះមក​ត្រួតពិនិត្យ​ដី​គម្រប​ព្រៃ ហើយ​ឲ្យ​ជនល្មើស ឈ្មោះ ធា និង​ប្រពន្ធ ឈ្មោះថា ដក​របង​ចេញ​ដើម្បី​ឲ្យ​គោក្របី​របស់​ប្រជាពលរដ្ឋ​ចូលទៅ ស៊ី​ស្មៅ​នៅ​ទីនោះ​តែ​នៅ​ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៨ ស្រាប់​តែមាន ឈ្មោះ ស៊ុត សើច មេភូមិ​តា​លាត់ ជា​ជើង​ខ្លាំង​កាង មិន​ឲ្យ​មានការ​បើករបង​នោះទេ​ឲ្យ​បិទ​របង
នោះ​ជាបន្ទាន់​ហើយ​ឲ្យ​ដេញគោ​ដេញ​ក្របី​ទាំងអស់នោះ​ចេញ​ឲ្យ​ឆ្ងាយ​មិន​ឲ្យ​ចូល​ជិត​របង​នោះទេ តែ​នៅ​ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៨ ដោយមាន​ការចេញ​បទបញ្ជា ពី លោក អេង ហ៊ាន ជំទប់​ទីមួយ​ឃុំ​ស្វាយ​រំពារ ឲ្យ​រៀបចំ​កម្លាំងចម្រុះ​ឃុំ​ចុះ​ត្រួតពិនិត្យ​ហើយ​កម្លាំងចម្រុះ​ឃុំ​បាន​ទៅដល់​ទីនោះ​ហើយ​សំ​ឲ្យ​បើករបង​តែ​ក្រុម​ជនល្មើស​មិន​បើករបង​ទេ​ហើយ​ថែមទាំង​មើលងាយមើលថោក​កម្លាំង​ចម្រុះឃុំ​ទៀតផង ។

 

ប្រភព​ដដែល​នោះបាន​បន្តទៀតថា សព្វថ្ងៃនេះ​ពួកក្រុម​ជនល្មើស មាន​អ្នកធំ​នៅ​ពីក្រោយ​មិនធម្មតា​ទេ​គ្មាន​អ្នក​ណាក់​ហ៊ាន​ក្អក​ទេ កម្លាំងចម្រុះ​ឃុំ គ្រាន់តែ​ចូលទៅ​រក​ដំណោះស្រាយ​ជៀសវាង​កំ​ឲ្យ​មាន​បញ្ហា​កើតឡើង​តែ​ក្រុម​ជនល្មើស​អាង​មាន​ខ្នង​អ្នកធំ បែរជា​មក​គំរាម​ហើយ​ប្តឹង​កម្លាំងចម្រុះ​ឃុំ​ទៅវិញ ហើយ​សូម​ស្តាប់ ប្រសា​ស្ត្រ កម្លាំងចម្រុះ​ឃុំ​ដែល​ទៅដល់​ទីនោះ​ផ្ទាល់ ហើយ​ក្រុម​ជនល្មើស​អាងខ្នង​មន្ត្រី​គ្រាប់​ល្ពៅ​និង​មន្ត្រី​ជើង​ដប់​ពី​ថ្នាក់ស្រុក​រហូតដល់​ខេត្ត ។

 

ប្រជាពលរដ្ឋ​ជាច្រើន ឃុំ ដែល​រស់នៅ​ក្នុងស្រុក​កំពង់លែង ធ្វើការ​សំណូមពរ​ដល់​សម្តេច តេ​ជោ ហ៊ុន សែន សូម​សម្តេច បញ្ចេញ​កម្លាំង​ក្រសួង​ចុះមក​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​វែកមុខ​រក​អ្នក​ដែល​នៅ​ពីក្រោយ​បទល្មើស ដើម្បី​ផ្តន្ទារ​ទោស​តាមច្បាប់​និង​ដកយក​ដីព្រៃ​ទាំង​នោះមក​រក្សាទុក​ជាស​ម្ប​ត្តិ​រដ្ឋ​វិញ ហើយក៏​ជា​កាដូ​របស់​សម្តេច ជូន​ប្រជាពលរដ្ឋ​ដែរ ដែល​សម្តេច​បានឈ្នះ​ឆ្នោត​នៅ​ទូទាំងប្រទេសកម្ពុជា ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya