ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ដែលជាទិវាសិទ្ធិមនុស្ស១០ធ្នូ បុគ្គលិក មន្ត្រីរាជការ ស្ថាប័នរដ្ឋត្រូវបានឈប់សម្រាកពីការងារបែរជាមេដឹកនាំគណបក្សនេះបាន រៀបចំការប្រមូលផ្តុំគ្នាដើម្បីហែទៅកាន់ទីលានប្រជាធិបតេយ្យ ។
ទាំង៣គោលដៅរបស់គណបក្សសង្គ្រោះ ជាតិដែលដឹកនាំដោយលោក សម រង្ស៊ី លោក កឹម សុខា និងអ្នកស្រីមួ សុខហួរ នឹងបន្តធ្វើដំណើរទៅកាន់ទីលានប្រជាធបិតេយ្យនៅវេលាម៉ោង៨ព្រឹក ថ្ងៃខែដដែល ដើម្បីជាការទាមទាររកយុត្តិធម៌ និងសន្និភាពដែលមានស្រាប់រួចហើយនៅប្រទេសកម្ពុជានោះ ។
បើមិនមានការកែប្រែទេការ ប្រមូលផ្តុំគ្នារបស់គណបក្សសង្គ្រោះជាតិដែលមាន៣គោលដៅ ទី១.ចំណុចផ្លូវជាតិលេខ២ ចាក់អង្រែលើ ដឹកនាំដោយលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ទី២.ចំណុចច្រមុះជ្រូកស្ពានអាកាស៧មករា ដឹកនាំដោយលោក កឹម សុខា អនុប្រធានគណបក្ស និងទី៣.ចំណុចឃ្លាំងសាំងសូគីម៉ិចគីឡូម៉ែត្រលេខ៦ តាមបណ្តោយផ្លូវជាតិលេខ៥ ដឹកនាំដោយអ្នកស្រី មួ សុខហួរ អ្នកតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌល
ខេត្តបាត់ដំបង ៕
» Breaking News, ព័ត៌មានជាតិ » គណបក្សសង្គ្រោះជាតិប្រមូលផ្តុំគ្នា៣គោលដៅ ដើម្បីហែឆ្ពោះទៅទីលានប្រជាធិបតេយ្យ