ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកសារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បានចេញ​ផ្សាយ​ពី​លោក អ៊ុក អៀង លោក កឹ​ក​ហៃ លោក ឡុង គឹមហុង អាង​ខ្លួន​មាន​លុយ​មានអំណាច​ឈូសឆាយ ទន្ទ្រាន​យក​ដី​រដ្ឋ​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​សមត្ថកិច្ច​ជំនាញ​ក្នុង​ខេត្តកំពង់ឆ្នាំង​ពុំទាន់​មាន​ចំណាត់ការ​ណាមួយ​ទៅលើ​ក្រុម​ជនល្មើស​នៅឡើយ​ទេ​  ||     ធ្លាយ​កាន់តែ​ធំឡើង! បន្ទាប់ពី​រដ្ឋបាល​ស្រុក​កំពង់លែង​បានចេញ​សេចក្តីបញ្ជាក់​ព័ត៌មាន​នេះ​ថា មាន​គណៈនី​យ​ហ្វេ​ស​ប៊ុ​កតា​មដង​ទន្លេសាប​និង​សារព័ត៌មាន​អរិយធម៌​ថា ចុះផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុងការ​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​  ||     ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​កំពង់​ទទួលរង​នូវ​ការបាត់បង់​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​មន្ត្រី​ខិលខូច​មួយចំនួន​ឆ្លៀតឱកាស​ទន្ទ្រាន​យក​មុនពេល​បោះឆ្នោត​  ||     ស្លាប់​ម្នាក់​នៅនឹងកន្លែង​កើតហេតុ​ចំណែក​ម្នាក់ទៀត​រងរបួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប៉ោយប៉ែត​  ||     មេ​ឈ្មួញ​ឈើធំៗ ជា​ឧកញ៉ា ៣នាក់ គឺ​ឧកញ៉ា សឹង សំអុល ឧកញ៉ា ប៉ោ សំអឿន និង ឧកញ៉ា តុ​ប វី​ដា នៅតែ​បន្តសកម្មភាព​កាប់បំផ្លាញ​ឈើ​ដឹកជញ្ជូន​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ប្រធាន​មន្ទីរ​សុខាភិបាល​ខត្ត​កំពង់ចាម គីម​សួរ ភីរុណ សប្បាយ​កើប​ប្រាក់​ពី​ការចំណាយ​ថវិកាជាតិ?

ប្រធាន​មន្ទីរ​សុខាភិបាល​ខត្ត​កំពង់ចាម គីម​សួរ ភីរុណ សប្បាយ​កើប​ប្រាក់​ពី​ការចំណាយ​ថវិកាជាតិ?

កំពង់ចាម៖ លោក គីម​សួរ ភីរុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខត្ត​កំពង់ចាម ត្រូវ​មន្ត្រី​មួយចំនួន​រិះគន់ថា បាន​ប្រព្រឹត្ត​នូវ​រឿងអាស្រូវ​ពុករលួយ​ជាច្រើន តាមរយៈ​កិបកេង​ថវិកាជាតិ ដែលជា​ខ្ទង់​ថវិកា​សម្រាប់​ចំណាយ​នៅក្នុង​មន្ទីរ​សុខាភិបាល​ខត្ត​កំពង់ចាម ទោះបី​ការចំណាយ​មួយចំនួន​បានធ្វើ​ឡើង​តាមរយៈ​លទ្ធកម្ម ប៉ុន្តែ​ត្រូវគេ​អះ​អា​ងា​ថា វា​គ្រាន់តែ​ជា​ឆាក​ឈុត​បំ​ភ័​ណ្ធ​ភ្នែក​តែប៉ុណ្ណោះ។

ប្រភព​បាន​រាយការណ៍​ថា ចាប់តាំងពី​ឆ្នាំ២០១៥មកដល់ពេលនេះ​លោក គីម​សួរ ភីរុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខត្ត​កំពង់ចាម ពិតជា​ត្រូវ​ខ្លាំង ដោយ​តែម​ន្ទីរ​សុខាភិបាល​ខត្ត​កំពង់ចាម មាន​សិទ្ធិ​ធ្វើ​លទ្ធកម្ម​ដោយ​ខ្លួនឯង ដូច្នេះ​អ្វីដែល​លោក​ប្រធាន​មន្ទីរ គីម​សួរ ភីរុណ បាន​ចំណេញ​ពីរ​ការទិញ​ទើប​រូបគាត់​ទទួលយក។ ហើយ​ការធ្វើ​លទ្ធកម្ម​ដែល​មន្ទីរ​សុខាភិបាល​ខត្ត​កំពង់ចាម បានប្រកាស​ស្វែង​ក្រុមហ៊ុន ចូលរួម​ដេញថ្លៃ​ផ្គត់ផ្គង់ តាមរយៈ​កាសែត​នោះ​គ្មាន​តែ​ធ្វើអោយ​ល្អមើល និង​បំពេញ​និតិ​វិធី​លទ្ធកម្ម ប៉ុន្តែអ្វីៗគឺ​លោក​ប្រធាន​មន្ទីរ គីម​សួរ ភីរុណ និង មន្ត្រី​ជំនិត​ឈ្មោះ ស៊ីម វ​ន្ថា បានរៀបចំ​មាន​អ្នក​ចាំ​ផ្គត់ផ្គង់​រួចជាស្រេច​ហើយ ចំពោះ​តម្លៃ​គម្រោង​សម្រាប់​ដេញថ្លៃ​ក៏ត្រូវ​ពួកគេ​លាក់បាំង​មិនអោយ​ក្រុមហ៊ុន​ក្រៅពី​អ្នកមាន​ទំនាក់ទំនង​ខ្លួន​ដឹង​តម្លៃ​ដែរ។

ប្រភព​បាន​បន្តថា​នៅ​មន្ទីរ​សុខាភិបាល​ខត្ត​កំពង់ចាម ក្នុងឆ្នាំៗបាន​ចំណាយ​ថវិកា​លើ​ផ្នែក​ទិញ​ទំនិញ​មិន​ក្រោម១៥០០រៀល ដោយ​ក្នុងនោះ​រួមមាន​ដូចខាងក្រោម៖ទី១ ឱសថ១ឆមាស ទិញ​ម្ដង តាមរយៈ​ដេញថ្លៃ​ក្នុងស្រុក មានតម្លៃ​សរុប​ក្នុង១ឆ្នាំ​អស់​ជាង ៣៩០លាន​រៀល។ ២ ប្រេង​ឥន្ទ​នះ ១ឆ្នាំ២ដង អស់ប្រាក់ ជាង២៩០លាន​រៀល។ ៣ទិញ​សម្ភារៈ​ការិយាល័យ​ក្នុង១ឆ្នាំ២ដង តាមរយះ​ពិគ្រោះ​ថ្លៃ អស់ប្រាក់​ខ្ទង់១៥០លាន​រៀល។ ៤ ទិញ​ឯកសណ្ឋាន់​ពេទ្យ​ក្នុង១ឆ្នាំ​ជាង១០០លាន​រៀល។ ក្រៅពីនោះ​នៅមាន​ការចំណាយ​ជាច្រើន​មុខ​ទៀត​លើ​ផ្នែក​ទិញ​ទំនិញ​សរុប​យ៉ាងតិច​មិន​ក្រោម១៥០០លាន​រៀល​នោះឡើយ។ ប៉ុន្តែ​ការចំណាយ​ដ៏​ច្រើន​នេះ ពោរពេញ​ដោយ​អំពើពុករលួយ ព្រោះ​តម្លៃ​ដែល​គេ​លើក​គម្រោង​មានតម្លៃ​ខ្ពស​ខ្លាំង នៅ​អ្នកដេញថ្លៃ​ផ្គត់ផ្គង់​បាន​ចុះថ្លៃ​សឹង​មិនបាន​បី​ភាគរយ​ផង។ ចំពោះមុខ​ទំនិញ​ខ្លះ​មានតែ​នៅក្នុង​បញ្ជី​រទិញ ប៉ុន្តែ​ទិញ​មិនឃើញ​យកមកប្រើ​ប្រាស់​ទេ ដោយ​ពួក​ទុក​ទាត់​ចេញ​ជា​ប្រាក់​សម្រាប់​ខ្លួន​វិញ។ នេះ​មិនទាន់​និយាយ​ពី​ការចំណាយ​លើ​ផ្នែក​សំណង់​ដែល​កន្លងមក​លោក​ប្រធាន​មន្ទីរ គីម​សួរ ភីរុណ និង មន្ត្រី​ជំនិត​ឈ្មោះ ស៊ីម វ​ន្ថា បាន​ចាត់ទុកជា​ប្រភព​សេដ្ឋកិច្ច​ខ្លាំង​របស់ខ្លួន។
ទាក់​ទង់​ព័ត៌មាន​នេះ សារព័ត៌មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក គីម​សួរ ភីរុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខត្ត​កំពង់ចាម បានទេ​ដោយ​ទូរស័ព្ទ​ចូល​ប៉ុន្តែ​គ្មាន​អ្នកទទួល៕ នៅមាន​ព័ត៌មាន​បន្តទៀត

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya