ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចជំនាញ ក្នុងខេត្តកំពង់ឆ្នាំង ចាត់ទុកអនុក្រិដ្ឋរបស់សម្តេច តេជោ ហ៊ុន សែន នឹង សេចក្តីណែនាំរបស់ ឯកឧត្តមវេង សាខុន (គ្មានប្រសិទ្ធិភាព)​  ||     ប្រទះឃើញសាកសពអណ្ដែតទឹក នៅស្ទឹងត្រែង​  ||     បទល្មើសហ៊ុំសម្រាស់ នៅចំណុចព្រែកសំពៅរពាក់ ស្ថិតក្នុងតំបន់អិរក្សឡូត៍លេខ១០ ត្រូវលោកនាយផ្នែកក្របួចចាប់បាន​  ||     អាជ្ញាធរថ្នាក់ខេត្តព្រះសីហនុ និងថ្នាក់ស្រុក ស្ទឹងហាវ បាននឹងកំពុងឃុបឃិតជាមួយឈ្មួញ ធ្វើសកម្មភាពចាក់ដីលុប សមុទ្រពង្រីកទីតាំងផែអ៊ូទូកចាស់ (ផែដីដុះ) នៅព្រះសីហនុ​  ||     បែកធ្លាយ ព័ត៌មាន ក្តៅៗ ហុយៗ លោក លាក់ សំអាត នាយរងសង្កាត់ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសនៅក្នុងថ្ងៃបុណ្យទន្លេ បើកដៃឲ្យ សហគមន៍ ធ្វើសកម្មភាព ហ៊ុមព័ទ្ធ សម្រាស់ ចាប់ត្រី យ៉ាងគគ្រឹកគគ្រេង​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ល្បី​កក្រើក​សម្តេច តេ​ជោ ហ៊ុន សែន អភិវឌ្ឍន៍​ស្ពាន​ឆ្លង​ពី​ខេត្តកំពង់ឆ្នាំង​ទៅ​ស្រុក​កំពង់លែង មាន​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ឆ្លៀតឱកាស​ឃុបឃិត​គ្នា​ឈូសឆាយ​ទន្ទ្រាន​រំលោភ​យក​ដី​រដ្ឋ ដែល​គ្រប់គ្រង​ដោយ​សហគមន៍​និង​អាជ្ញាធរ​ដែនដី

ល្បី​កក្រើក​សម្តេច តេ​ជោ ហ៊ុន សែន អភិវឌ្ឍន៍​ស្ពាន​ឆ្លង​ពី​ខេត្តកំពង់ឆ្នាំង​ទៅ​ស្រុក​កំពង់លែង មាន​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ឆ្លៀតឱកាស​ឃុបឃិត​គ្នា​ឈូសឆាយ​ទន្ទ្រាន​រំលោភ​យក​ដី​រដ្ឋ ដែល​គ្រប់គ្រង​ដោយ​សហគមន៍​និង​អាជ្ញាធរ​ដែនដី

ខេត្តកំពង់ឆ្នាំង៖ ដី​គំរប​ព្រៃ​រាប់សិប​ហិកតា​ដែលជា​ជំរក​សត្វ​ស្លាប​គ្រប់​ប្រភេទ ដែល​គ្រប់គ្រង​ដោយ​សហគមន៍​ចំនួន​បី​ភូមិ​ត្រូវបាន​មន្ត្រី​គ្រាប់​ល្ពៅ​ឆ្លៀតឱកាស​ឃុបឃិត​គ្នា​កាប់ឆ្ការ​ទន្ទ្រាន​យក​យ៉ាង​គគ្រឹកគគ្រេង​ដោយ​មិន​ខ្លាចញញើត​និង​ច្បាប់ ។

 

ជំទប់​ទី ១ ឃុំ សហគមន៍ មេភូមិ​និង​ប្រជាពលរដ្ឋ​ចំនួន(៣)បី​ភូមិ ក្នុង​ឃុំ ស្វាយ​រំពា​មានការ​រិះគន់​និង​ខឹងសម្បារ​យ៉ាងខ្លាំង​ទៅលើ​មន្ត្រី​ថ្នាក់ស្រុក​រហូតដល់​ខេត្ត​ដោយ​មិនមាន​ការចុះ​ទប់ស្កាត់​និង​បង្ក្រាប​ធ្វើ​ឲ្យ​ពួកគាត់​កាន់តែ​ជួប​ការលំបាក​កាន់តែខ្លាំងឡើៗ ដោយ​គ្មាន​ដំណោះស្រាយ​សំរាប់​ពួកគាត់​ហើយ​ដីព្រៃ​ទាំ​នេះ​គឺជា​ទីទួល​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​យក​គោក្របី ទៅ​ដាក់​ទីនោះ​នា​រដូវ​ទឹក​ឡើង ។

 

ប្រជាពលរដ្ឋ​ទាំង​នោះបាន​បន្តទៀតថា រាល់​នេះ​ដីព្រៃ​ទាំងនោះ មាន​ជើង​ខ្លាំង​ម្នាក់​ឈ្មោះ ធា និង​ប្រពន្ធ ឈ្មោះ ថា បច្ចុប្បន្នរស់នៅ​ភូមិ កំពង់​បឹង ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង​អាង​ខ្លួន​មាន​លុយ​មានអំណាច ជួល​កម្មករ​ជាច្រើន​នាក់​ចូល​កាប់ឆ្ការ​ផ្តួលរំលំ​ដើមឈើធំៗ និង ដាក់​ត្រាក់ទ័រ​ចូល​ឈូសឆាយ​ទន្ទ្រាន​យក​ប្រហែលជា (៧០)សិប​ហិកតា​ទៅ(៨០)សិប​ហិកតា នៅត្រង់ចំណុច ភ្នំ​ល្ងៀង ដែលស្ថិត​ក្នុងភូមិ ស្វាយ​រំពារ ភូមិ ល្វា ភូមិ​ក្នុង ឃុំ ស្វាយ​រំពារ ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង ។

នៅ​ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៨ ដោយមាន​ការតវ៉ា​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ចំនួន(៣)បី​ភូមិ រហូតដល់​ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៨ ទើប​មាន គណៈកម្មការ​ចម្រុះ​ថ្នាក់​ខេត្ត និង គណៈកម្ម​ការ​ចម្រុះ​ថ្នាក់ស្រុក ចុះមក​ដោះស្រាយ​ដែលមាន​ដំណាង​ប្រជាពលរដ្ឋ​ចូលរួម​ប្រជុំ​ចំនួន ១៧៥ នាក់ នៅ​សាលា​បុណ្យ​ភូមិ​ល្វា តែ​ការដោះស្រាយ​នោះ​ហាក់ដូចជា​មិនមាន​ប្រសិទ្ធិភាព​នោះទេ​ប្រហែលជា​គណៈកម្មការ​ទាំងនោះ​ត្រូវ​ថ្នាំ​សណ្តំ​ឈ្មួញ​ទាំងនោះ​អស់ហើយ​បានជា​ស្ងាត់​មាត់​ដូច​គេ​ចុក ។

 

ប្រជាពលរដ្ឋ​ជាច្រើន​ក្នុងស្រុក​កំពង់លែង សំណើសុំ​ដល់ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក វេ​ង សាខុន រ​ដ្ម​មន្ត្រី​ក្រសួងកសិកម្ម គួរតែ​បើកភ្នែក​មើល​មន្ត្រី​ថ្នាក់ក្រោម​ឱវាទ​ផង លោក​ម្ចាស់​ថ្លើមថ្លៃ​បាត់​ប្រ​ម៉ាត់​ទៅណា​អស់ហើយ លោក ម្ចាស់ៗ ៕ ឃ្លាំមើល​បន្ត

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya