ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ផ្កាយ​មួយ ពិត បញ្ញា ស្នងការរង​ទទួល​ផែន​សេដ្ឋកិច្ច​ក្រុងភ្នំពេញ មានអំណាច​ពង្រាយ​មន្ត្រី​ចុះ​ប្រមូល​លុយ​យ៉ាង​ប្រសេចប្រសាច​តាមរបៀប​ពុករលួយ?​  ||     ល្បី លោក ហេង ណា​រិ​ទ្ធ ក្រាញននៀល​និង​តំណែង​អនុប្រធាននាយកដ្ឋាន មិន​ព្រម​ចូលនិវត្តន៍​  ||     ល្បី លោក ឡេង សុខ មេ​រង​គយ​ប្រចាំ​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង…​  ||     លោក សាន ប៊ុន​ថា​ន មេ​ប៉េអឹម​ខេត្តក្រចេះ មិន​បញ្ជា​បង្ក្រាប​ជំនួញ​ឈើ របស់​មេ​ឈ្មួញ ឈ្មោះ ចែ​មុំ រហ័ស​នាម​យាយ​មុំ នោម​ឆេះ ដឹកជញ្ជូន​ឈើ​ដូច​ហែ​កឋិន ឆ្លងទៅ​ប្រទេស​វៀតណាម​  ||     ធ្នួ​ស​និង​របាំង​ព្រួល ក្នុង​អតីត​ឡូត៍​លេខ៧ស្រុក​កោះធំ កំពុងដំណើរការ​យ៉ាង​ស្រួល នៅ​កណ្តាល?​  ||   

» ព័ត៌មានជាតិ » បើក​រ៉ឺម៉ក​ដឹក​អេតចាយ​បទ​ឆ្វេង​មិន​ប្រយ័ត្ន បុក​ជាមួយ​លុច​ស៊ី​ស RX300 អូស​ផ្ទុះ​ឆេះ បណ្តាល​ប្តី​ប្រពន្ធ ២នាក់ រងរបួស​ធ្ងន់ នៅ​ព្រៃវែង

បើក​រ៉ឺម៉ក​ដឹក​អេតចាយ​បទ​ឆ្វេង​មិន​ប្រយ័ត្ន បុក​ជាមួយ​លុច​ស៊ី​ស RX300 អូស​ផ្ទុះ​ឆេះ បណ្តាល​ប្តី​ប្រពន្ធ ២នាក់ រងរបួស​ធ្ងន់ នៅ​ព្រៃវែង

(ព្រៃវែង)៖ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង៧យប់​ថ្ងៃទី៣១ខែកក្កដា​ឆ្នាំ២០១៨ នៅលើ​ផ្លូវជាតិ​លេខ១ ចន្លោះ​គីឡូម៉ែត្រ​លេខ៩២,៩៣ ស្ថិតក្នុង​ភូមិ​ជ្រលង ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រ៉ឺម៉ក​ម៉ូតូ​ដឹក​អេតចាយ​មួយគ្រឿង គ្មាន​ស្លាក​លេខ បើក​ដោយ​ឈ្មោះមុំ ហ៊​ន់ ភេទ​ប្រុស​អាយុ៦៧ឆ្នាំ​និង​មាន​អ្នករួមដំណើរ ម្នាក់​ជា​ប្រពន្ធ​ឈ្មោះ អៀង សុ​បុ​ន អាយុ៦៥ឆ្នាំ អ្នក​ទាំង២នៅ​ភូមិ​ព្រៃ​កន្ទ្រង់ ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្ត ព្រៃវែង។
បើក​ក្នុងទិសដៅ​ពី​កើតមក​លិច លុះ​មកដល់​កន្លែងកើតហេតុ​បាន​បទ​ឆ្វេង ស្រាប់តែ​ត្រូវ រថយន្ត១គ្រឿង​ម៉ាក​លុច​ស៊ី​សrx300ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2N.0367បើកបរ​ដោយ​ឈ្មោះ អេ​ន ជា ភេទ​ប្រុស​អាយុ២៧ឆ្នាំ​នៅ​ភូមិ​សំ​ប៊ួ​រ ឃុំ​អង្គ​រស ស្រុក​មេសាង ខេត្តព្រៃវែង បើក​ពី​លិចទៅ​កើត ជាន់​ហ្វ្រាំង​មិនទាន់​ជ្រុល​បុក​យ៉ាង​ពេញទំហឹង បណ្តាលអោយ​ប៉ើង​ឆេះ​រ៉ឺម៉ក​បង្ក​ការភ្ញាក់ផ្អើល​ដល់​ពលរ​ដ្ឋ​និង​សមត្ថកិច្ច។
សមត្ថកិច្ច​បាន​យក​រថយន្ត​ពន្លត់អគ្គីភ័យ​មក​អន្តរាគមន៍​និង ចុះ​វាស់វែង​ឃើញថា ប្តី​ប្រពន្ធ​ដែល​ជិៈ​រ៉ឺម៉ក​បាន​របួសធ្ងន់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក រីឯ​រ៉ឺម៉ក​ម៉ូតូ​ខូចខាត​ទាំងស្រុង។
ចំពោះ​អ្នកបើកបរ​រថយន្ត​លុច​ស៊ី​ស ត្រូវបាន​ឃាត់ខ្លួន​យកមក​អធិការដ្ឋាន​ន​ស្រុក ជាមួយនិង​រថយន្ត រ៉ឺម៉ក ដើម្បី​បំពេញ​តាម​និតិ​វិធី៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya