ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ផ្កាយ​មួយ ពិត បញ្ញា ស្នងការរង​ទទួល​ផែន​សេដ្ឋកិច្ច​ក្រុងភ្នំពេញ មានអំណាច​ពង្រាយ​មន្ត្រី​ចុះ​ប្រមូល​លុយ​យ៉ាង​ប្រសេចប្រសាច​តាមរបៀប​ពុករលួយ?​  ||     ល្បី លោក ហេង ណា​រិ​ទ្ធ ក្រាញននៀល​និង​តំណែង​អនុប្រធាននាយកដ្ឋាន មិន​ព្រម​ចូលនិវត្តន៍​  ||     ល្បី លោក ឡេង សុខ មេ​រង​គយ​ប្រចាំ​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង…​  ||     លោក សាន ប៊ុន​ថា​ន មេ​ប៉េអឹម​ខេត្តក្រចេះ មិន​បញ្ជា​បង្ក្រាប​ជំនួញ​ឈើ របស់​មេ​ឈ្មួញ ឈ្មោះ ចែ​មុំ រហ័ស​នាម​យាយ​មុំ នោម​ឆេះ ដឹកជញ្ជូន​ឈើ​ដូច​ហែ​កឋិន ឆ្លងទៅ​ប្រទេស​វៀតណាម​  ||     ធ្នួ​ស​និង​របាំង​ព្រួល ក្នុង​អតីត​ឡូត៍​លេខ៧ស្រុក​កោះធំ កំពុងដំណើរការ​យ៉ាង​ស្រួល នៅ​កណ្តាល?​  ||   

» ព័ត៌មានជាតិ » មនុស្ស២នាក់ ស្លាប់​នៅនឹងកន្លែង​កើតហេតុ ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​សៀមរាប

មនុស្ស២នាក់ ស្លាប់​នៅនឹងកន្លែង​កើតហេតុ ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​សៀមរាប

សៀមរាប ៖  កណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ភូមិ ស្វាយ​ជយ​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ផ្លូវជាតិ​លេខ ៦ រវាង ម៉ូតូ​និង រថយន្ដ ច្រាសទិស​គ្នា បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​ខាង​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​កាលពី​ថ្ងៃទី៣១ខែ​កក្ដ​ដា​ឆ្នាំ២០១៨ ។

មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា សេ១២៥ សេរី ០៥ ពណ៌​ខ្មៅ ស្លាក់​លេខ សៀមរាប 1D 27 49 អ្នកបើកបរ​ឈ្មោះ ណាត ភា ហៅ ឌៀប ភេទ​ប្រុស​អាយុ១៩ឆ្នាំ នៅ​ភូមិ​ស្វាយ​ជយ​ឃុំ​ត្រពាំង​ធំ​ស្រុក​ប្រាសាទបាគង។បាន​បើក​ទៅបុក​ឡាន​បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ ។ ដោយឡែក​មនុស្ស​ម្នាក់​ជិះ​ពីក្រោយ ឈ្មោះ ហ៊ាន វ៉ាន់នេត ហៅ ដូង ភេទ​ប្រុស អាយុ២០ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា ក៏​ស្លាប់​ដែ។ឯ​រថយន្ត​បើកបរ​ពី​ទិសខាងកើត​ទៅ​លិច ម៉ាក Kai ពណ៌​ខៀវ ពាក់​ស្លាក​លេខ សៀមរាប 3A 16 81 បើកបរ​ដោយ​ឈ្មោះ មិន​ស្គាល់​អត្ដ​សញ្ញាណ។ ក្រោយពេល​កើតហេតុ​រួច​អ្នកបើកបរ​រថយន្ដ​បាន​រត់​គេចខ្លួនបាត់ ។ ចំណែក​សាកសព​ទាំង២នាក់ បាន​ប្រគល់ឱ្យ​បងប្អូន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya